អត្ថបទក្រុមហ៊ុន

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី


ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី ១៣ ខែកក្កដា បានចុះកិច្ចសហការគ្នាលើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី ដែលធនាគារ ព្រីនស៍ នឹងដើរតួជាស្ថាប័នផ្តល់ឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសដែលគ្រប់គ្រងដោយស្ត្រី ដោយមាន CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាលើកម្ចីអាជីវកម្ម។
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាជិកក្រុមប្រឹក្សាភិបាលចំនួនប្រាំរូបនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា។

នៅឆ្នាំ២០២១ ធនាគារ ព្រីនស៍ ជាក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ដែលចូលរួមដោះស្រាយបញ្ហាប្រឈមនៃកង្វះទ្រព្យធានា សម្រាប់ប្រាក់កម្ចី របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មជួបជាមួយបញ្ហាប្រឈមបណ្តាលមកពី ជំងឺរាតត្បាតកូវីដ១៩។

នៅឆ្នាំនេះ ជាថ្មីម្តងទៀត យើងនៅតែខ្នះខ្នែងក្នុងការបន្តការគាំទ្ររបស់យើងចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក តាមរយៈគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី របស់ CGCC និងធនាគារព្រីសន៍ ដែលនឹងផ្តល់ប្រាក់កម្ចីដែលមានការធានាជាពិសេសដល់សហគ្រិនស្ត្រី ឬMSMEs ដែលគ្រប់គ្រងដោយស្ត្រី ដែលមានការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងមានតម្រូវការទុនបន្ថែមដើម្បីពង្រីក ឬវិនិយោគ ឬទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ នៅក្រោមគម្រោងនេះ CGCC នឹងផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃទំហំឥណទាន ជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ និងរយៈពេលឥណទានរហូតដល់ ៦ឆ្នាំ ពីធនាគារ ព្រីនស៍។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា “យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយ គាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។ ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។ នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។ វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់។”

លោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

លោក Wong Keet Loong អគ្គនាយកនៃCGCC បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងធានាឥណទានជាកញ្ចប់ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។ យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុបដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។ លោកអគ្គនាយកក៏បានបន្ថែមទៀតថា “គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។”

គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ ធនាគារ ព្រីនស៍ អាចផ្តល់ប្រាក់កម្ចីដែលមានការធានាដល់សហគ្រិនស្ត្រីដោយមិនចាំបាច់ទទួលបានការអនុម័តការធានាពីCGCC លើប្រាក់កម្ចីនីមួយៗមុនពេលផ្តល់ប្រាក់កម្ចីនោះឡើយ។ សូមទៅកាន់សាខាធនាគារ ព្រីនស៍ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើឥណទានក្រោមគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) ឬទំនាក់ទំនងលេខ 1800 20 8888 (ឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ខ្សែចង្វាក់ផលិតកម្មរោងចក្រកាត់ដេរនៅតែដំណើរការរលូនជាធម្មតា ទោះបីការនាំចេញបន្ដធ្លាក់ចុះក្ដី

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលប្រមាណជាង ៤ពាន់លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ ពោលគឺបា…

UN ថា មនុស្សជាង៣ពាន់លាននាក់រស់នៅក្នុងប្រទេស ដែលបានចំណាយច្រើនលើបំណុលជាងការអប់រំ

ព័ត៌មាន
មនុស្សប្រហែលជាង៣ពាន់៣រយលាននាក់ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃចំនួនមនុស្សនៅលើផែនដី បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេស ដែលចំណាយប្រាក់ច្រើនលើអត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ