ជំនួយចិន

ក្រុមហ៊ុនចិនមួយ ជួយជួសជុលអាងហែលទឹកពហុកីឡាដ្ឋាន អូឡាំពិក ដោយចំណាយថវិកាជិត៣លានដុល្លារ


អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡាដ្ឋានអូឡាំពិកត្រូវ បានជួសជុលរួចរាល់ជាស្ថាពរហើយ ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction ចំណាយថវិកាជិត៣លានដុល្លារ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នាពេលខាងមុខនេះ។
ក្រុមហ៊ុនចិនមួយ ជួយជួសជុលអាងហែលទឹកពហុកីឡដ្ឋានអូឡាំពិក ដោយចំណាយថវិកាជិត៣លានដុល្លារ (រូបភាព MPWT)

នៅ​ក្នុង​ពេល​ដែល​ចុះ​ទៅ​ទទួល​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Shanghai Construction ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​បាន​ឲ្យ​ដឹង​ថា អាង​ហែល​ទឹក​នេះ​ត្រូវ​បាន​ជួសជុល និង​ពង្រីក​បន្ថែម ដែល​មាន​បណ្ដោយ​ប្រវែង ៥០​ម៉ែត្រ និង​ទទឹង​ប្រវែង ២៥​ម៉ែត្រ និង​មាន​១០​បន្ទាត់ ជា​ខ្នាត​អន្តរជាតិ ដេ​ល​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction ដោយ​ប្រើប្រាស់​រយៈពេល​១៨​ខែ និង​ចំណាយ​ថវិកា​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​របស់​ក្រុមហ៊ុន Shanghai Construction​នេះ​ផ្ទាល់​តែ​ម្តង​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ថា​«​អាង​ហែល​ទឹក ដែល​ទើប​ជួសជុល​រួច​នេះ​បណ្ដោយ​៥០​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ និង​មាន​១០​បន្ទាត់ អាច​អង្គុយ​ទស្សនា​ជាង​១៦០០​កៅអី និង​បំពាក់​ដោយ​ម៉ាស៊ីន​បូម និង​ម៉ាស៊ីន​ចម្រោះ​ទឹក​ថ្មី​ៗ បន្ទប់​សម្រាប់​ដាក់​ឧបករណ៍ បន្ទប់​បញ្ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក ផ្ទាំង​LED សាល​ហ្វឹកហាត់​សាច់ដុំ សាល​ប្រជុំ បន្ទប់​ស្នាក់​នៅ អាហារ​ដ្ឋា​ន និង​កៅអី​ជាង ១៦០០ សម្រាប់​អង្គុយ​ទស្សនា​»​។ ឯកឧត្តម​ថា​« យុវជន​កម្ពុជា​ទាំងអស់​គួរ​ចូលរួម​ហាត់​កីឡា​នេះ​ឱ្យ​បាន​ច្រើន ក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-19 ត្រូវ​បាន​បញ្ចប់ ព្រោះថា​ការ​ចូលរួម​ហាត់​របស់​បងប្អូន​សហព័ន្ធ​នឹង​មិន​គិត​ប្រាក់​ឡើយ​»​។

បើ​តាម​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បច្ចុប្បន្ន​កម្ពុជា មាន​អាង​កីឡាហែលទឹក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា​៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និង​ខេត្តកណ្ដាល (​ស្រុក​កោះធំ​) ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​យុវជន​កម្ពុជា​ទាំងឡាយ​ដែល​ស្នេហា​កីឡា​នេះ ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​ថែម​ទៀត លើ​វិញ្ញាសា​ហែល​ទឹក បាល់​ទឹក លោតទឹក និង​របាំ​ទឹកជា​ដើម ដើម្បី​បង្កើន និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​របស់​ខ្មែរ​ឱ្យ​ដល់​កម្រិតស្តង់ដា​អន្តរជាតិ និង​ឈាន​ទៅ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​។

កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ កម្ពុជា​មាន​ភាព​ល្បីល្បាញ​ពាសពេញ​សកលលោក តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​លើ​វិញ្ញាសា​កីឡាហែលទឹក ហើយ​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ប្រាថ្នា​ចង់​ឃើញ​យុវជន​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ជាតិ​ឱ្យ​ល្បី​សុះសាយ​ឡើង​វិញ ឬ​មាន​សមត្ថភាព​ជាង​ទសវត្សរ៍​នោះ​។

សូម​បញ្ជាក់​ថា ឆ្នាំ​១៩៦១-១៩៦៥ ពហុ​កីឡដ្ឋាន​ជាតិ រួម​ទាំង​អាង​ហែល​ទឹក​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ បិតា​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ មូល្លី​វណ្ណ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ​នរោត្ដម​សីហ​នុ ហើយ​បើក​ឱ្យ​ដំណើរការ​តាំ​ពី​ឆ្នាំ​១៩៦៧​។ ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩ អាង​ហែល​ទឹក និង​អាង​លោតទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​ខូចខាត​ដោយសារ​សង្គ្រាម​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ប៉ុ​ល​ពត​)​។ នៅ​ឆ្នាំ​១៩៨០ លោក​ព្រឹទ្ធាចារ្យ ហែម ថុ​ន និង​លោក​ព្រឹទ្ធាចារ្យ ផាត់ សំ​អ៊ុ​ន រួម​ទាំង​មន្ត្រី​មួយ​ចំនួន​បាន​ស្ដារ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ហែល​ទឹក និង​អគារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន ព្រមទាំង​ទទួល​ការ​ប្រកួត​ជាតិ និង​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ផង​ដែរ​៕ 

None



អត្ថបទបន្ទាប់


អ្នកនាំពាក្យ​សុខាភិបាល៖ មេរោគ​កូវីដ១៩នៅកម្ពុជា​ស្ថិត​​ក្នុង​ស្ថានភាព alarming នៅឡើយ!

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត នៅថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រ…

រដ្ឋាភិបាលថៃបន្ដបិទការហោះហើរ​ពីក្រៅ​ប្រទេស រយៈពេល​១ខែបន្ថែមទៀត ព្រោះខ្លាច​កូវីដ-១៩

ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ