អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំមួយនៅកម្ពុជា ដើម្បីជំរុញការទូទាត់តាមឌីជីថល


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជា ក្នុងការជំរុញការទូទាត់តាមប្រព័ន្ធឌីថល។ ថ្លែងនាឱកាសចុះហត្ថលេខារវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ នៅថ្ងៃទី៨ ខែធ្នូ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការចុះកិច្ចព្រមព្រៀមនេះ គឺធ្វើយ៉ាងណាឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងចូលរួមក្នុងការកាត់បន្ថយនូវការរាតត្បាតជំងឺសាកលកូវីដ-១៩។
ធនាគារអេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំមួយនៅកម្ពុជា ដើម្បីជំរុញការទូទាត់តាមឌីជីថល
ដោយ

ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានកត់សម្គាល់ថា ធនាគារ អេស៊ីលីដា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់កាន់តែមានការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា​ និងធនធានមនុស្ស​កាន់តែ​ខ្លាំង ស្របពេលដែល វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក៏ដូចជា ​វិស័យ​ឌីជីថល​ ​កំពុង​មានការរីកចម្រើន​កាន់តែខ្លាំង​​នៅកម្ពុជា។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ការចាប់ដៃគូរជាមួយក្រុមហ៊ុនតូតាល់កម្ពុជា នឹងផ្តល់នូវមធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ មានប្រសិទ្ធភាពខ្ពស់ និងចូលរួមក្នុងការកាត់បន្ថយនូវការរាតត្បាតជំងឺសាកលកូវីដ-១៩ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បើគិតចាប់ពីឆ្នាំ២០១៥ រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។ ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា  បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។

តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើនេះ អតិថិជនទូទៅ និងសាធារណជនទាំងអស់ របស់ក្រុមហ៊ុន តូតាល់កម្ពុជា នឹងអាចធ្វើការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈ អេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។ សូមបញ្ជាក់ថា ថ្មីៗនេះ ធនាគារ​អេស៊ីលីដា ក៏ទើបតែបាន​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវ​មធ្យោបាយ​ទិញ-លក់ទំនិញទំនើបទាន់សម័យ និងទូទាត់​តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយអេស៊ីលីដាម៉ូបាល នោះគឺអេស៊ីលីដាអ៊ីសប ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ស្រាបៀរ ABC រៀបចំ​យុទ្ធនាការ​“ការគាំទ្រ​ដ៏​ល្អឯក” ដើម្បី​រៃអង្គាស​ថវិកា​ ១០​ម៉ឺន​ដុល្លារ​សម្រាប់​មូលនិធិ​អង្គការ People In Need

ព័ត៌មាន
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សហការជាមួយមូលនិធិនៃអង្គការ People In…

ទស្សនៈអ្នកជំនាញហិរញ្ញវត្ថុ ជុំវិញការសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានសម្រចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងនូវសមត្ថភាពរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ