កម្មវិធីនេះ​ឧបត្តម្ភ​ដោយ​មូលនិធិ ១លានដុល្លារ របស់​ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩

កម្មវិធី​ពង្រឹង​អាជីវកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ដើម្បី​ជួយ​ដល់​សហគ្រិន​ដែល​រងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩​ត្រូវ​បាន​សម្ពោធ


រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ - ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការកម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះបានទទួលជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩។
កម្មវិធី​ពង្រឹង​អាជីវកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ដើម្បី​ជួយ​ដល់​សហគ្រិន​ដែល​រងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩​ត្រូវ​បាន​សម្ភោធ ក្រោមការឧបត្តម្ភរបស់មូលនិធិទឹកប្រាក់1លានដុល្លាររបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩
ដោយ

កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេសសម្រាប់អ្នកដឹកនាំអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុនដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។

អំឡុងពេលនៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រអំពីរបៀបវាយតម្លៃនៃប្រតិបត្ដិការអាជីវកម្មនាពេលបច្ចុប្បន្នរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មីុ។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀនអំពីវិធីផ្សេងៗដើម្បីទទួលបានមូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងវិធីកែលម្អផែនការហិរញ្ញវត្ថុរបស់ពួកគេឡើងវិញឲ្យសាកសមនឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើគេហទំព័ររបស់ Impact Hub ហើយសហគ្រិនអាចចូលមើលខ្លឹមសារមេរៀនបានគ្រប់ពេលដោយឲ្យគិតថ្លៃ។ 

កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh  មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹង អាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹងដល់សហគ្រិននៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាតសកលកូវីដ១៩។»

ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើលវគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនាតាមអនឡាញប្រចាំខែជាមួយសហគ្រិនដទៃទៀតផងដែរ។ ពួកគេក៏អាចចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពីជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញនឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួមដែលទទួលបានជោគជ័យទាំងអស់ នឹងទទួលបានវិញ្ញាបនប័ត្រនៅចុងបញ្ចប់នៃវគ្គសិក្សា។

កញ្ញា Olivia Hough បន្ថែមទៀតថា ៖ «យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Spring Activator ជាក្រុមហ៊ុនកាណាដាដែលគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងមានបទពិសោធន៍ក្នុងការឆ្លងកាត់វិបត្តិសេដ្ឋកិច្ចចំនួន ៣ លើក  ដែលនេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍ដោយផ្ទាល់ក្នុងការដឹកនាំអាជីវកម្មឆ្លងកាត់ពេលវេលាលំបាកនៃភាពមិនប្រាកដប្រជា និងហានិភ័យ។  យើងបានដាក់បញ្ជូលការសិក្សា និងបកប្រែខ្លឹមសារ ដើម្បីឲ្យសាកសមនឹងបរិបទសង្គមសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។»  

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់ជំនួយមូលនិធិដល់គម្រោងចំនួន ១១  ផ្សេងៗគ្នា តាមរយៈ មូលនិធិប្រឆាំងវីរុសកូវីដ ១៩ ដែលក្នុងចំណោមគម្រោងនោះគឺផ្តោតលើសកម្មភាពផ្សេងៗដូចជា ការអប់រំពីចម្ងាយ ការរក្សាអនាម័យផ្ទាល់ខ្លួន បរិក្ខារការពារខ្លួនសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រិន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « យើងមានមោទនភាពណាស់ដែលបានគាំទ្រដល់កម្មវិធីពង្រឹងអាជីវកម្ម របស់ Impact Hub។ ការជោគជ័យរបស់អាជីវកម្មទើបបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ ជាពិសេសក្នុងអំឡុងពេលដែលអាជីវកម្មកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា ការផ្លាស់ផ្ដូរក្នុងទីផ្សារ ការបាត់បង់អតិថិជន និងបញ្ចូលសកម្មភាពទៅអនឡាញ។»

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន Smart Axiata  សូមតាមដានលើទំព័រ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ 




អត្ថបទបន្ទាប់


វិនិយោគិន​ហុងកុង​វ័យ​ក្មេង ដែល​អភិវឌ្ឍ​ "ខុនដូ​ល្អ​ជាង​គេ​បំផុត​នៅ​អាស៊ី" នៅ​កម្ពុជា

នៅចុង​ឆ្នាំ​២០១៩ ខុនដូ Urban Village ដែល​ជា​គម្រោង​ខ្ពស់​ជាង​គេ​រហូត​ទៅ​ដល់ ១៨០​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី សម្ដេចតេជោ ហ៊ុន …

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បរិច្ចាគ​សម្ភារ:​សុវត្ថិភាព ជូន​មន្ទីពេទ្យ​ទូទាំង​25​ខេត្ត​ក្រុង និង​បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុង​ការបន្ត​គាំទ្រ​វិស័យសុខាភិបាលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កាលពីពេលថ្មីៗនេះ បានបរិច្ចាគសម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេលល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ