រុស្ស៊ី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត លើការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក

កំពូលមេដឹកនាំរុស្សី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការបង្កើនការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរួមគ្នាថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ចំពោះការធ្វើឱ្យមានការប្រណាំងប្រជែងអាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានោះ មេដឹកនាំប្រទេសកុម្មុយនីសទាំងពីរនេះ ក៏បានសម្តែងពីការប្រឆាំងចំពោះការពង្រីកឥទ្ធិពលនៃអង្គការ NATO នៅក្នុងតំបន់អឺរ៉ុបខាងកើតផងដែរ ស្របពេលដែលតំបន់នេះ បច្ចុប្បន្នកំពុងស្ថិតក្រោមស្ថានការតានតឹងខ្លាំងមែនទែន ជុំវិញនឹងបញ្ហាវិបត្តិនៅអុយក្រែន។
រុស្ស៊ី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត លើការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក

ប្រមុខដឹកនាំរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចូលរួម បើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេសចិននាសប្ដាហ៍មុននេះ។ នៅក្នុងព្រឹត្តិការណ៍នោះ ក៏ជាឱកាសដែលមេដឹកនាំចិន និងរុស្ស៊ី បាននិយាយរិះគន់អាមេរិកខ្លាំងៗ ទៅលើបញ្ហាមួយចំនួន ពិសេសគឺបញ្ហា ប្រណាំងប្រជែងអាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្ដង ដោយរុស្ស៊ី និងចិន ចោទថាអាមេរិក គឺជាមេភ្លើងដែលធ្វើឲ្យមានបញ្ហានេះ។

លោក វ្ល៉ាឌីមៀ ពូទីន និង លោកស៊ី ជីនពីង ក៏បានលើកឡើងប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូ នៅក្នុងតំបន់អឺរ៉ុបខាងកើតផងដែរ ខណៈដែលបច្ចុប្បន្ន ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែមិនទាន់ធូរស្រាលនៅឡើយទេ ដោយបច្ចុប្បន្នរុស្ស៊ីបានបញ្ជូនទ័ពជាង ១០ម៉ឺននាក់ទៅកាន់តំបន់ក្បែរព្រំដែនជាមួយនឹងអ៊ុយក្រែន។

នៅក្នុងឱកាសទៅចូលរួមកីឡាអូឡាំពិកនៅប៉េកាំង លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកស៊ី ជីនពីងប្រធានាធិបតីចិនផងដែរ ហើយប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពហុភាគីនិយម និងជំរុញឱ្យមានការប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ "រដ្ឋមួយចំនួន" ក្នុងការដាក់ស្តង់ដារលទ្ធិប្រជាធិបតេយ្យលើប្រទេសដទៃទៀត។ រដ្ឋមួយចំនួន ដែល រុស្សី និងចិនចង់សំដៅដល់នោះ គឺមិនមែននរណាក្រៅតែពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ។ 

ក្រៅពីនេះ សេចក្តីថ្លែងការណ៍ ក្រោយជំនួបរវាងមេដឹកនាំចិន និងរុស្ស៊ីនោះដែរ ភាគីទាំងពីរក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលហៅកាត់ថា AUKUS ផងដែរ ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធក្នុងតំបន់ និងការរីកសាយអាវុធនុយក្លេអ៊ែរផងដែរ។

សូមរំឮកថា កាលពីពេកថ្មីនេះ អាមេរិក បានសម្រេចបញ្ជូនទ័ពជិត៣ពាន់នាក់បន្ថែមទៀតពីលើកម្លាំងដែលខ្លួនកំពុងមានស្រាប់នៅតំបន់អឺរ៉ុបខាងកើត។ កងទ័ពទាំងនេះ នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី ដើម្បីជាខ្សែត្រៀមការពារក្រែងមានការវាយប្រហាររាលដាលណាមួយកើតឡើងក្នុងតំបន់អឺរ៉ុបខាងកើត ក្នុងករណីដែលរុស្សីឈ្លានពានអ៊ុយក្រែន។ លើសពីនេះទៅទៀត អាមេរិកបានព្រមានចាត់វិធានការក្តៅទៅលើក្រុមហ៊ុនចិនណាដែលហ៊ានរំលោភបំពានលើទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការល្មើសហ៊ានរកស៊ីជាមួយក្រុមហ៊ុនរុស្ស៊ីផងដែរ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


២ថ្ងៃចុងក្រោយនេះ រកឃើញអ្នកឆ្លងអូមីក្រុងជាង១០០នាក់ក្នុងមួយថ្ងៃ

កម្ពុជា បានរក្សាតួលេខឆ្លងកូវីដ១៩ក្នុងកម្រិតទាបមកអស់រយៈពេលជាច្រើនខែមកហើយ ដោយជាមធ្យមក្នុងមួយថ្ងៃ មានអ្នកឆ្លងក្នុងអត្រាតួលេខ២ខ្ទង់ប៉ុណ្ណោះ នៅប…

វៀតណាមកំពុងជំរុញវិធានការថ្មីដើម្បីបញ្ជៀសការជាប់គាំងការនាំចេញផលិតផកសិកម្មទៅចិន

ប្រទេសវៀតណាម កំពុងត្រៀមជំរុញ និងដាក់ចេញវិធានការនាំចេញថ្មី សម្រាប់ការនាំចេញទំនិញ ពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបញ្ជៀស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ