រុស្ស៊ី និងកូរ៉េខាងជើង

រុស្ស៊ី និងកូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ដែលអាចផ្តល់អា.វុធឱ្យគ្នាភ្លាមៗ បើប្រទេសណាមួយរងការវាយប្រ.ហារ


បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងជើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីនោះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តចាស់តំាងពីសម័យសង្រ្គាមត្រជាក់ ដើម្បីស្វះស្វែងរកកិច្ចព្រមព្រៀងមួយចំនួនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការអប់រំ។
រុស្ស៊ី និងកូរ៉េខាងជើង
ដោយ

ក្រោយចាកចេញពីប្រទេសកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្តធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា ដើម្បីពិភាក្សាជាមួយមេដឹកនាំវៀតណាម ដែលជាសម្ព័ន្ធមិត្តចាស់តាំងពីសម័យសង្រ្គាមត្រជាក់ នៅក្នុងជំហានចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី បន្ទាប់ពីបានចុះកិច្ចព្រមព្រៀង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"ជាមួយនឹងកូរ៉េខាងជើង។

សារព័ត៌មានធំៗបានរាយការណ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធ គឺជាការផ្លាស់ប្តូរដ៏ល្បី និងគួរឱ្យព្រួយបារម្ភ ដ្បិតថា តាមរយៈកិច្ចព្រមព្រៀងនេះកូរ៉េខាងជើង និងរុស្ស៊ីអាចផ្តល់ជំនួយយោធាឱ្យគ្នាភ្លាមៗ ប្រសិនបើភាគីណាមួយប្រឈមមុខនឹងការឈ្លានពានដោយអាវុធ។

ការសហការគ្នានេះត្រូវបានគេមើលឃើញថា ជាការរស់ឡើងវិញនៃកិច្ចព្រមព្រៀងការពារទៅវិញទៅមកក្រោមសន្ធិសញ្ញាឆ្នាំ១៩៦១ ដែលអនុម័តដោយសម្ព័ន្ធមិត្តសង្គ្រាមត្រជាក់ដែលត្រូវបានលុបចោលនៅឆ្នាំ១៩៩០ នៅពេលដែលសហភាពសូវៀត បានបង្កើតទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង។

ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម លោក ពូទីន និងជួបពិភាក្សាជាមួយលោក ឃ្វៀន ភូជុង មេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ប្រធានាធិបតី និង លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម ។ ប្រទេសរុស្ស៊ី និងវៀតណាម មានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រ និងចែករំលែកឫសគល់កុម្មុយនិស្តជាមួយគ្នា។ កម្មាភិបាលរាប់ម៉ឺននាក់របស់វៀតណាមបានសិក្សានៅអតីតសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ រួមទាំងប្រមុខបក្សកុម្មុយនិស្តវៀតណាមបច្ចុប្បន្នផងដែរ។

មកដល់ពេលនេះទោះបីជាវៀតណាម បានផ្លាស់ប្តូរគោលដៅការទូតរបស់ខ្លួន ដោយបាញ់ឆ្ពោះទៅរកលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិកក៏ដោយ ប៉ុន្តែនៅពេលពិភពលោកថ្កោលទោសរុស្ស៊ីក្រោយការលុកលុយចូលអ៊ុយក្រែន វៀតណាមជាប្រជាជាតិមួយដែលរក្សាភាពស្ងៀមស្ងាត់លើបញ្ហានេះ។ កាសែតក្រសួងការពារជាតិវៀតណាម បានរាយការណ៍ថា លោក ពូទីន ជាបុគ្គលដែលបានរួមចំណែកជាច្រើនក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី។

ស្របពេលដែលរុស្ស៊ី ធ្លាប់ជាអ្នកផ្គត់ផ្គង់យោធាដ៏សំខាន់របស់វៀតណាម បានជំរុញឱ្យក្រុមអ្នកការទូតបស្ចិមប្រទេសកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ខ្លាចក្រែងរុស្ស៊ី និងវៀតណាមមានការចុះកិច្ចព្រមព្រៀងសព្វាវុធ ឫយោធា ទោះបីជាក្រុមមន្រ្តីវៀតណាមខ្លះបានបង្ហើបថា គឺមានតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការអប់រំក៏ដោយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ថា រដ្ឋាភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីត្រូវដំឡើងពន្ធលើទំនិញចិន តាមសហរដ្ឋអាម៉េរិកនោះឡើយ

ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ថា រដ្ឋាភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីត្រូវដំឡើងពន្ធលើទំនិញនាំចូលរបស់ចិន តាមសហរដ្ឋអ…

ហ្វីលីពីន គ្រោងបង្កើតកំពង់ផែថ្មី១៧កន្លែង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម

ប្រទេសហ្វីលីពីន គ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅថ្មីចំនួន១៧កន្លែងបន្ថែមទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អង្ករ និងផលិតផលកសិកម្មមួយចំនួនទៀត ព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ