ពាណិជ្ជកម្ម​តាមអនឡាញ

ទីផ្សារពាណិជ្ជកម្មអនឡាញរបស់វៀតណាម រំពឹងកើនឡើងជាង ៣០% ក្នុងឆ្នាំនេះ


ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរបស់ប្រទេសវៀតណាម រំពឹងកើនដល់ ១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ មានកំណើនជាង ៣០% ធៀបនឹងឆ្នាំមុន ដែលវាជាសញ្ញាល្អមួយ ក្រោយពេលប្រជាពលរដ្ឋវៀតណាម ផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បច្ចេកវិទ្យា ទិញទំនិញតាមអនឡាញ ហើយកត្តានេះ ត្រូវបានរុញច្រានដោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមការអះអាង នៅក្នុងរបាយការណ៍របស់ សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។
ទីផ្សារពាណិជ្ជកម្មអនឡាញរបស់វៀតណាម រំពឹងកើនឡើងជាង ៣០% ក្នុងឆ្នាំនេះ (រូបភាព៖ Inside Retail Asia)
ដោយ

របាយការណ៍ដដែល​បានគូស​បញ្ជាក់​ទៀតថា វិធានរក្សា​គម្លាត​សង្គម និងការរឹត​បន្តឹង​លើ ការបើក​ដំណើរ​ការអាជីវកម្ម​អំឡុង​ពេលវិបត្តិ​កូវីដ-១៩នេះ បានជំរុញ​ឲ្យប្រជាពលរដ្ឋ​វៀតណាម ទិញទំនិញ​តាម​អនឡាញ ដែលមាន​លក្ខណៈ​ងាយស្រួល និងមាន​សុវត្ថិភាពខ្ពស់ កាត់បន្ថយ​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​កូវីដ-១៩។

ក្រុមហ៊ុនពាណិជ្ជកម្ម​អនឡាញ​ជាច្រើន អាចរក្សា​បុគ្គលិក​របស់​ពួកគេ អំឡុងពេល​មាន​បញ្ហានេះ ហើយគ្រោង​នឹងជ្រើស​រើស​បន្ថែមទៀត នៅក្នុង​ឆមាសទី ២ ឆ្នាំនេះ ដោយសារតែ​ពួកគេ មើលឃើញ​ពីសន្ទុះ​កើនឡើង​នៃតម្រូវការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ។

បើតាមការស្ទង់​មតិរបស់ សមាគម​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​វៀតណាម ជាមួយ​ក្រុមហ៊ុន​ចំនួន ៤ពាន់​ក្រុមហ៊ុន បានរក​ឃើញថា មាន ៤០% នៃក្រុមហ៊ុន​សរុប ដែលបាន​ប្រើប្រាស់​បច្ចេកវិទ្យា​អនឡាញ កាលពីឆ្នាំ ២០១៩ ក្នុងនោះ ការប្រើប្រាស់​បណ្តាញ​សង្គមនានា គឺមាន​ប្រសិទ្ធិភាព​ខ្ពស់ជាងគេ ខ្ពស់ជាង​ការផ្ញើសារ​តាមទូរស័ព្ទ ឬផ្សព្វផ្សាយ​តាម​ទស្សនាវដ្តី​អនឡាញ​ជាដើម។

លើសពីនេះទៅទៀត អាជីវកម្មជាច្រើន ក៏កំពុងតែ​សម្លឹង​មើលទៅលើ ការទិញទំនិញ​តាមទូរស័ព្ទដៃ​ដ៏មាន​សក្តានុពល ក្នុងនោះ ក្រុមហ៊ុន​ជាង ៥០% បានអនុញ្ញាត​ឲ្យ​អតិថិជន អាចបង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៩កន្លងទៅ ទីផ្សារពាណិជ្ជកម្មអនឡាញរបស់ វៀតណាម សម្រេចបានទឹកប្រាក់ជាង ១១ពាន់ ៥រយលានដុល្លារអាមេរិក មានកំណើនជាង ៣២%​ធៀបនឹងឆ្នាំ ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ

ព័ត៌មាន
កាលពីដើមឆ្នាំ ២០២០នេះ ថៃ បានប្តេជ្ញាពន្លឿនការងារអភិវឌ្ឍនៅក្នុង ច្រករបៀងសេដ្ឋកិច្ចខាងកើតឲ្យក្លាយទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគពិសេស សម្រ…

ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥%

ព័ត៌មាន
រយៈពេល៦ខែដើមឆ្នាំ២០២០នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសវៀតណាម សម្រេចបានជាង ១៥ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ មានការថយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ