លោក វ្ល៉ាឌីមៀ ពូទីន

តើលោក ពូទីន អាចបន្តដឹកនាំរុស្ស៊ីនៅអាណត្តិទី៤ទៀត បានដែរ ឫទេ?


ភាពស៊ាំជាមួយកញ្ចប់ទណ្ឌកម្មរបស់លោកខាងលិច និងការមិនស្រុតចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានសារព័ត៌មាននានាវិភាគថា កំពុងតែបើកផ្លូវឲ្យលោក វ្ល៉ាឌីមៀ ពូទីន ជាប់ឆ្នោតឡើងវិញ សម្រាប់អាណត្តិប្រធានាធិបតីទីបួនរបស់លោក។ ជាង២ឆ្នាំ ដែលរុស្ស៊ីចំណាយប្រាក់រាប់ពាន់លានលើសង្រ្គាមឈ្លានពានអ៊ុយក្រែន និងរងនូវកញ្ចប់ទណ្ឌកម្មដ៏ទម្ងន់ពីលោកខាងលិច តែអធិរាជខ្លាឃ្មុំទឹកកកនេះ នៅតែមានសេដ្ឋកិច្ចរឹងមាំរហូតដល់អ្នកវិភាគបានអះអាងថា រុស្ស៊ីអាចបន្សាំ និងធន់ជាមួយកញ្ចប់ទណ្ឌកម្មរបស់លោកខាងលិច។
លោក វ្ល៉ាឌីមៀ ពូទីន
ដោយ

ការទម្លាក់កញ្ចប់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក​ជាបន្តបន្ទាប់ជាង២ឆ្នាំមកនេះ វាអាចនឹងគ្រប់គ្រាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ ប៉ុន្តែផ្ទុយទៅវិញរុស្ស៊ីនៅតែអាចសម្រប និងបន្សាំខ្លួនយ៉ាងល្អ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានភាពរឹងមាំ។ ជាមួយនឹងភាពរឹងមាំនេះ ការវិភាគជាច្រើនបានអះអាងថា វាជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់ថា លោក ពូទីន ដែលគ្រប់គ្រងរុស្ស៊ីដោយកណ្តាប់ដៃដែកនោះ នៅតែអាចបន្តដឹកនាំប្រទេសមហាអំណាយយោធានេះបន្តថែមមួយអាណត្តិទៀតដោយងាយស្រួល។

អ្នកវិភាគបានអះអាងថា ភាពធន់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី គឺជាសក្ខីកម្មដ៏គ្មានការងឿងឆ្ងល់ សម្រាប់អំណះអំណាង ដែលថា លោក ពូទីន ដែលបានដឹកនាំរុស្ស៊ី តាំងពីឆ្នាំ១៩៩៩ នៅតែអាចបន្តដឹកនាំប្រជាជាតិនេះដដែល។ ចាប់តាំងពីលោក ពូទីន ដឹកនាំរុស្ស៊ីដាក់គំនាបលើអ៊ុយក្រែន នៅឆ្នាំ២០១៤ រហូតដល់បញ្ជាកងទ័ពចូលលុកលុយអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះមានការទស្សន៍ទាយជាច្រើនដែលបរាជ័យ។

បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ក្រុមហ៊ុនធំៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ហើយទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េ​រិក បានសម្រុកទម្លាក់កញ្ចប់ទណ្ឌកម្មជាច្រើនលើកទៀតសង្កត់រុស្ស៊ី ក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដុនដាប ដើម្បីបន្ថយអំណាចលោក ពូទីន ហើយដកខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីមិនឯកកោឡើយដោយមកទល់ពេលនេះ រុស្ស៊ីនៅតែជាប្រទេសនាំចេញប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ហើយទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តកាលពីឆ្នាំមុនរបស់អារ៉ាប៊ីសាអូឌីតក្នុងការកាត់បន្ថយការនាំចេញប្រេងឆៅ។

លោក គ្រីស្តូហ្វឺ វីហ្វឺរ ( Christopher Weafer) នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សា Macro-Advisory បានលើកឡើងថា តម្លៃប្រេងត្រឹមមួយបារ៉ែល៨០ដុល្លារ គឺវាផ្តល់ផលគ្រប់គ្រាន់សម្រាប់រុស្ស៊ីក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងយោធាដ៏ប្រសើរ។ នៅពេលនេះគោលនយោបាយថាមពល និងសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ ហើយស្ថានភាពជីវភាពពលរដ្ឋថ្វីត្បិតតែរងនូវផលប៉ះពាល់ខ្លះ ប៉ុន្តែវាមិនទាន់អាចឲ្យរង្គោះរង្គើដល់រដ្ឋាភិបាលនៃវិមានក្រឹមឡាំងនៅឡើយទេ។ ហើយនៅពេលនេះពលរដ្ឋរុស្ស៊ីនៅតែមានលទ្ធភាពក្នុងការដោះស្រាយជីវភាពរបស់ពួកគេបើទោះបីជាត្រូវជូបអតិផរណាខ្លះក៏ដោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានថវិកាជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញនៅ៦ខែកន្លងមកនេះ

ព័ត៌មាន
កម្ពុជាទទួលបានចំណូលជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ នៅ៦ខែកន្លងមកនេះ កើនឡើងប្រមាណ១ពាន់៦រយលានដុល្លារ បើធៀបនឹ…

តើមុនដាក់ទុនវិនិយោគត្រូវមើលលើកត្តាអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ?

ព័ត៌មាន
សកម្មភាពទិញលក់ដីធ្លី និងការវិនិយោគនានានៅកម្ពុជា បានក្លាយជានិន្នាការមួយដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះការទិញលក់ និងការវិនិយោគខ្លះបានផ្ដល់នូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ