ក្រុងព្យុងយ៉ាងបាញ់មីស៊ីលពីរក្រុងព្យុងយ៉ាងបាញ់មីស៊ីលពីរគ្រាប់

កូរ៉េខាងជើងផ្លោងមីស៊ីលប៉ាឡេស្ទិកពីរគ្រាប់ទៅក្នុងសមុទ្រជាថ្មីទៀត ឆ្លើយតបនឹងសមយុទ្ធរវាងអាមេរិក និងកូរ៉េខាត្បូង


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ សីហា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ធ្លាក់ចូលក្នុងសមុទ្រជាថ្មីទៀត កាលពីយប់ថ្ងៃទី៣០ ខែសីហា ពោលគឺ នៅប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រុងព្យុងយ៉ាងបាញ់មីស៊ីលពីរគ្រាប់
ដោយ

មិនមានរបាយការណ៍អំពីការខូចខាត ដែលបណ្តាលមកពីការបាញ់បង្ហោះកាលពីថ្ងៃពុធទី៣០ខែសីហានោះទេ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា កូរ៉េខាងជើងទំនងជាមានបំណងចង់បង្ហាញជាថ្មីម្តងទៀតថា ខ្លួនមានមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅសំខាន់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយប្រទេសក្បែរខាងរបស់ខ្លួនមួយនេះកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយបងធំអាមេរិក។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើង ចំពេលសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B នៅក្នុងសមយុទ្ធ និងមួយថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមបញ្ចប់សមយុទ្ធយោធារួមគ្នារយៈពេល១១ ថ្ងៃ ដែលទីក្រុងព្យុងយ៉ាងថា ជាការហាត់សមសម្រាប់សង្គ្រាម។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលកូរ៉េខាងជើងទាំងពីរ បានធ្វើដំណើរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ បើតាមការបញ្ជាក់ មីស៊ីលនោះត្រូវបានបាញ់ចេញពីតំបន់រដ្ឋធានីរបស់កូរ៉េខាងជើងតែម្តង។ អគ្គសេនាធិការចម្រុះនេះ បានហៅការបាញ់បង្ហោះជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ដែលគំរាមកំហែងដល់សន្តិភាពអន្តរជាតិ និងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការបាញ់ផ្លោងណាមួយដោយកូរ៉េខាងជើង។
នៅព្រឹកថ្ងៃទី៣០សីហា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B យ៉ាងហោចណាស់មួយគ្រឿង សម្រាប់សមយុទ្ធហ្វឹកហាត់លើអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផ្សេងទៀត។ បើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េនេះ បង្ហាញពីជំហរការពារជាតិរួមរបស់ប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមគ្នានោះ ក្រសួងការពារជាតិជប៉ុនបានប្រកាសឱ្យដឹងដែរថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធលើអាកាសរួមគ្នា ដោយមានយន្តហោះ B-1B ចំនួនពីរគ្រឿងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ លើដែនទឹករវាងប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ។ ក្រសួងការបន្តថា សមយុទ្ធនេះ គឺដើម្បីបង្ហាញពីការតាំងចិត្តរបស់ប្រទេសទាំងពីរក្នុងការឆ្លើយតបទៅនឹងភាពអាសន្នណាមួយភ្លាមៗ និងបញ្ជាក់ពីសមត្ថភាពឆ្លើយតបនៃប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស តូយ៉ូតា ដាក់មហិច្ឆតាផលិតរថយន្តឱ្យបានជាង ១០ លានគ្រឿងជាលើកដំបូងនៅក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា ម៉ូទ័រ (Toyota Motor) របស់ប្រទេសជប៉ុនកំពុងព្យាយាមបំបែកកំណត់ត្រាផលិតកម្មរបស់ខ្លួននៅឆ្នាំនេះ ដោយមានបំណងផលិ…

ចក្រភពអង់គ្លេសថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គួរតែត្រូវបានអញ្ជើញឱ្យចូលរួមជាមួយសម្ព័ន្ធAUKUS

ព័ត៌មាន
បើតាមគណៈកម្មាធិការសភាអង់គ្លេសដ៏មានឥទ្ធិពល បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា អូស្ត្រាលី និងប្រទេសផ្សេងទៀតនៅក្នុងកតិកាសញ្ញាសន្តិសុខ AUKUS គួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ