ផលិតផលកសិកម្ម

កម្ពុជាទទួលបានចំណូលជាង៣ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ


បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យវិស័យជាច្រើនត្រូវជាប់គាំង និងធ្វើឱ្យតម្លៃផលិតផលកសិកម្មមួយចំនួនត្រូវធ្លាក់ចុះ នាពេលកន្លងមក ក៏ដោយចុះ តែកម្ពុជា នៅតែអាចនាំចេញកសិផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បានទទួលចំណូលជាង ៣ពាន់លានដុល្លារអាមេរិក ពីការនាំចេញកសិផលសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិ។
ការនាំចេញអង្កររបស់កម្ពុជា​ រូបភាព៖ អុិនធឺណែត

យោង​តាម​របាយការណ៍​ស្ដី​ពី​ការ​នាំ​ចេញ​កសិផល​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា នា​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម សរុប​ជាង ៥​លាន​តោន មានការ​កើនឡើង​ជិត ៩០% ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ត្រឹម​ជិត ៣​លាន​តោន ប៉ុណ្ណោះ​។

ផលិតផល​កសិកម្ម​សំខាន់​ៗ ដែល​កម្ពុជា បាន​នាំ​ចេញ ក្នុង​រយៈពេល ៨​ខែ​កន្លង​មក មាន​ដូច​ជា ការ​នាំ​ចេញ​ស្រូវ មាន​ចំនួន​ជាង ២​លាន​តោន កើនឡើង​៨៥%​។ ដោយឡែក ការ​នាំ​ចេញ​អង្ករ មាន​ជាង ៣៤​ម៉ឺន​តោន មានការ​ថយ​ចុះ ២៣% ។ រីឯ ការ​នាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ជាង ៣​លាន​តោន កើនឡើង ៤៦%​។ ផលិតផល​កសិកម្ម​ទាំងនោះ ត្រូវ​បាន​កម្ពុជា នាំ​ទៅ​កាន់​ទិស​ដៅ​ចំនួន ៦៦​ប្រទេស​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចេញ​ផលិតផល​ជាង ៥​លាន​តោន​នោះ មាន​តម្លៃ​សរុប ៣.២៣២​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ មាន​ចំនួន ២៩១​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចំណូល​ពី​ការ​នាំ​ចេញ​ស្រូវ មាន​ចំនួន ៣៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំណែកឯ ការ​នាំ​ចូល​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ២.៥៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងបើកទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំនេះ ខណៈអ្នកជំនាញបង្ហាញជំនឿចិត្តថាអាចធ្វើបាន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍គ្រោងបើកវិស័យទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នក្រសួង រួមជាមួយភាគីព…

ចង់​បាន​លេខ​ហុងស៊ុយ លេខ​គណនី​ពិសេស ដូចលេខ​ទូរសព្ទ​របស់​អ្នក មិនបាច់​ចំណាយ​ប្រាក់ទិញទេ ! ប្រើអេស៊ីលីដាម៉ូបាល!

ព័ត៌មាន
ដោនឡូត​កម្មវិធី​អេស៊ីលីដាម៉ូបាល លេខទូរសព្ទដៃ​ពិសេស​របស់​អ្នក នឹង​ក្លាយ​ជា​លេខ​គណនី​អេស៊ីលីដាវ៉លឡែត (អេស៊ីលីដាម៉ូបាល) ដោយ​​មិនចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ