Advertisement
ទីក្រុងរណបកំពង់ចាម

គម្រោងទីក្រុងរណបខេត្តកំពង់ចាម គ្រោងបញ្ចប់​ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ


គម្រោងទីក្រុងរណបខេត្តកំពង់ចាម ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន យៀកថៃ គ្រុប លើផ្ទៃដី សរុប ជាង ៥០ ហិកតានោះ គ្រោងនឹងបញ្ចប់ការសាងសង់ ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ ខាងមុខនេះ។ នេះបើតាម ការបញ្ជាក់របស់លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល ដែលទទួលបានសិទ្ធិលក់គម្រោងនេះ។
គម្រោងទីក្រុងរណបខេត្តកំពង់ចាមគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈ២ឆ្នាំ
ដោយ
Advertisement

លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ថា គម្រោងទីក្រុងរណប​ថ្មីនេះ នឹងជំរុញ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងខេត្ត​កំពង់​ចាម​កាន់តែប្រសើរឡើងថែមទៀត ខណៈដែលខេត្ត​មួយនេះ បច្ចុប្បន្ន មាន​សក្ដានុពល ក្នុងការ​អភិវឌ្ឍ បន្ទាប់ពីរាជធានីភ្នំពេញ។

លោកឧកញ៉ា ចេង ខេង បាន​មានប្រសាសន៍​យ៉ាងដូច្នេះថា «ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលសម្បូរបែប ទាំងផលិតផលកសិកម្ម ដីមានជីជាតិអីហ្នឹង ខេត្តកំពង់ចាម ខ្ញុំឃើញថា ជាខេត្តល្អមែនទែន។ បើនិយាយពីប្រជាពលរដ្ឋ​ក្នុងខេត្តនេះវិញ គឺខេត្តអ្នកមានតែម្ដង បើនិយាយទៅ ដំណាំចម្ការកៅស៊ូ ទុរេន សៅម៉ៅ ចម្ការអីហ្នឹង គឺថាកំពង់ចាម ជាខេត្ត​ដែលលុយចូល​រាល់ខែរាល់ឆ្នាំតែម្ដង។ ហើយខេត្ត​នេះ គឺមានសក្ដានុពល ស្ថិតនៅចំកណ្ដាល​នៃដងទន្លេមេគង្គទៀត។ ដូច្នេះ វាជាឱកាស​សម្រាប់​ការវិនិយោគ​ទីក្រុងរណប​សម្រាប់​បំពេញ​តម្រូវការ​សម្រាប់ខេត្តនេះ»។  

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល

លោកឧកញ៉ា ចេង ខេង បានអះអាងថា ក្រុមហ៊ុនលោក​នឹងលក់​គម្រោង​ទីក្រុងរណបកំពង់ចាមនេះ សម្រាប់​ដំណាក់កាលអភិវឌ្ឍន៍ទីមួយ លើផ្ទៃដី ១៣ ហិកតា ឲ្យអស់​នៅត្រឹមតែរយៈពេល​១០ខែ ប៉ុណ្ណោះ ។

យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល តម្លៃដីធ្លីនៅ​តាមបណ្តាខេត្តនិមួយៗ​គឺមិនដូចគ្នាទេ វាអាស្រ័យទៅលើទីតាំងដែលមានសក្តានុពល និងលក្ខណៈ​អំណោយផល​ប៉ុណ្ណោះពោល​គឺក្នុងខេត្តកំពងចាមតម្លៃដីធ្លីថ្លៃ ២០០ ទៅ៣០០ដុល្លារមួយម៉ែត្រការ៉េ ហើយសម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណបរបស់ក្រុមហ៊ុន យៀក ថៃ ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធអ៊ីនធើណែតក៏មានតម្លៃប្រហាក់ប្រហែលគ្នាដែរ៕ 

ក្រុមការងារ​ក្រុមហ៊ុន​អចលនទ្រព្យ CPL ចុះត្រួតពិនិត្យ​គម្រោងទីក្រុងរណប​កំពង់ចាម
Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅពីក្រោយភាពជោគជ័យ របស់មហាសេដ្ឋីលេខ១ របស់ថៃ ម្ចាស់ក្រុមហ៊ុន CP Group

ព័ត៌មាន
ប្រទេសថៃ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេមួយនៅអាស៊ីអាគ្នេយ៍។ បើតាម ទស្សនាវដ្ដី Forbes ដែលផ្សាយនាពេលថ្មីៗនេះ ឲ្យដឹងថា នៅប្...

ក្រុមហ៊ុនអាមេរិក-អឺរ៉ុបវិនិយោគ ៥លានដុល្លារអាមេរិក​ កែប្រែមុខមាត់​«​​រាជាយស្ម័យាន​កម្ពុជា»

ព័ត៌មាន
ក្នុង​ពេល​ដ៏ខ្លីខាងមុខនេះ ការជួសជុល​កែលម្អ​នឹង​ចាប់ផ្ដើម​ធ្វើឡើង ដើម្បី​កែប្រែ​មុខមាត់ថ្មីដល់រាជាយស្ម័យានកម្ពុជា (ស្ថានីយ​រថភ្លើងរាជ​ធ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ