រថភ្លើងលើអាកាសក្នុងក្រុងទី១របស់វៀតណាម

រថភ្លើងលើអាកាសតម្លៃជិត ១ពាន់លានដុល្លាររបស់វៀតណាមចាប់ផ្ដើមប្រតិបត្តិការលក្ខណៈពាណិជ្ជកម្មហើយ ក្រោយសង់អស់១០ឆ្នាំ


ខ្សែរថភ្លើងលើអាកាស ឬហៅគេច្រើនហៅថា Metro របស់វៀតណាមដែលស្ថិតនៅក្នុងទីក្រុងហានូយ ត្រូវបានដាក់ឲ្យប្រើប្រាស់ប្រតិបត្តិការជាលក្ខណៈពាណិជ្ជកម្មហើយ កាលពីចុងសប្ដាហ៍មុននេះ បន្ទាប់ពីផ្លូវរថភ្លើងដែលមានប្រវែងសរុប ១៣គីឡូម៉ែត្រនេះ បានចំណាយពេលសាងសង់អស់១០ឆ្នាំ និងចំណាយថវិកាសរុបប្រមាណមានជិត ៨៧០លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន VN Express។
ខ្សែរថភ្លើងលើអាកាស ឬហៅគេច្រើនហៅថា Metro ទី១របស់វៀតណាមដែលស្ថិតនៅក្នុងទីក្រុងហានូយ (រូបភាព៖ ស៊ិនហួរ))
ដោយ

អាជ្ញាធរ​ទីក្រុង​ហានូយ​បាន​ឲ្យ​ដឹង​ថា សេវាកម្ម​រថភ្លើង Metro លើក​ដំបូង​របស់​វៀតណាម​នេះ នឹង​ជួយ​បង្កើន​ចំនួន​អ្នក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ ហើយ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​។

រថភ្លើង​នេះ មាន​ប្រវែង​សរុប ១៣​គីឡូម៉ែត្រ  ហើយ​ការ​ចំណាយពេល​ធ្វើ​ដំណើរ​ត្រឹមតែ ២៣​នាទី​ប៉ុណ្ណោះ ជាមួយនឹង​ចំនួន​ស្ថានីយ​សម្រាប់​អ្នកដំណើរ​ឡើង​ចុះ​ចំនួន ១២​ស្ថានីយ​។ វៀតណាម​ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​រថភ្លើង​នេះ សម្រាប់​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដំបូង​ផង​ដែរ ហើយ​បន្ទាប់​ពី​នេះ គឺ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សំបុត្រ​មួយ​ចន្លោះ​ពី ០,៣៥ ទៅ​០,៦៦ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ គិត​ទៅ​ប្រហែល ១.៣០០ ទៅ​ជាង ២.៨០០​រៀល​ប៉ុណ្ណោះ ហើយ​សម្រាប់​តម្លៃ​សំបុត្រ​ជា​ប្រចាំខែ​វិញ​ប្រហែល ១​ម៉ឺន​៨​ពាន់ ទៅ​៣​ម៉ឺន​៦​ពាន់​រៀល​ក្នុង​មួយ​ខែ​។

រថភ្លើង Metro លើក​ដំបូង​របស់​វៀតណាម​នេះ គឺ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន China Railway Sixth Group ដោយ​ចំណាយពេល​សាងសង់​អស់​១០​ឆ្នាំ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ជួ​បញ្ហា​ជា​ច្រើន និង​មានការ​ផ្អាក​ការ​សាងសង់​ជា​ច្រើន​ដង​ផង​ដែរ​។ តម្លៃ​សាងសង់​សរុប​សម្រាប់​ខ្សែ​រថភ្លើង​នេះ គឺ​មាន​ប្រមាណ​ជិត ៨៧០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ គឺ​មាន​ទឹកប្រាក់​ប្រហែល ៧៧% គឺ​បាន​មក​ពី​ជំនួយ​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ផ្លូវការ​ពី​ប្រទេស​ចិន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃស្បៀងអាហារសកលបន្តហក់ឡើងខ្ពស់៣ខែជាប់ៗគ្នានៅឆ្នាំនេះ តើមកពីហេតុអ្វី?

ព័ត៌មាន
របាយការណ៍ពីអង្គការស្បៀងអាហារនិងកសិកម្មពិភពលោក ឬហៅកាត់ថា FAO ហើយដែលគេស្គាល់ថាជាភ្នាក់ងាររបស់អង្គការសុខភាពពិភពលោក បានបញ្ចេញរបាយការណ៍ថ្…

ការនាំចេញស្រូវសម្រេចបានទឹកប្រាក់ លើសពីការនាំចេញអង្ករជិត២ដង នៅ១០ខែឆ្នាំ២០២១

ព័ត៌មាន
ទឹកប្រាក់នាំចេញអង្ករ និងស្រូវរបស់កម្ពុជាបូកបញ្ចូលគ្នានៅ១០ខែឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត៩៦០លានដុល្លារអាមេរិក ដោយក្នុងនោះ ទឹកប្រាក់ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ