វិស័យកសិកម្ម

អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករចិញ្ចឹមជ្រូកព្រៃ ដ្បិតវាមានតម្លៃខ្ពស់មិនចាញ់ជ្រូកកណ្ដុរ


អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា ឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករចិញ្ចឹមពូជជ្រូកព្រៃ ព្រោះជ្រូកប្រភេទនេះ បច្ចុប្បន្នមានតម្រូវការទីផ្សារមិនចាញ់ជ្រូកកណ្ដុរប៉ុន្មាននោះទេ។ សម្រាប់ជ្រូកព្រៃរស់មានតម្លៃ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ខណៈជ្រូកកណ្ដុរ វិញមានតម្លៃ ៤ម៉ឺន៨ពាន់រៀល ក្នុងមួយគីឡូក្រាម។ បើទោះបីជា បច្ចុប្បន្ន ទីផ្សារកំពុងមានតម្រូវការខ្ពស់លើសត្វជ្រូក ដែលមានទំហំតូចៗ ដូចជាជ្រូកកណ្ដុរ និងជ្រូកព្រៃក៏ដោយចុះ ប៉ុន្ដែ ចំនួនអ្នកចិញ្ចឹមហាក់នៅមានកម្រិត ពិសេសចំពោះជ្រូកព្រៃតែម្ដង។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូកព្រៃ
ដោយ

ជាអ្នកជំនាញចាស់វស្សាក្នុងវិស័យកសិកម្ម និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោកឧកញ៉ា ម៉ុង ឬទ្ធី បានប្រាប់សារព័ត៌មានខេមបូណូមីសថា ដំបូងឡើយលោកចិញ្ចឹមជ្រូកព្រៃ ក្នុងបរិមាណ ២០ក្បាល នៅក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ របស់លោកដែលស្ថិត ក្នុងខេត្តកំពង់ស្ពឺ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី ការចិញ្ចឹមជ្រូកព្រៃ ក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ គឺដើម្បីជាការកម្សាន្ត និងអាចទាក់ទាញទេសចរផង ព្រោះក្រៅពីជ្រូកព្រៃឧកញ៉ាម៉ុង ឫទ្ធី ក៏មានចិញ្ចឹមសត្វ ជាច្រើនប្រភេទ នៅក្នុងតំបន់កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ។

ផ្ដើមពីការចិញ្ចឹមបែបកម្សាន្ត ក៏ប៉ុន្តែ ចំនួនជ្រូកព្រៃក្នុងកសិដ្ឋានមហាសេដ្ឋីកសិកម្មវ័យចំណាស់រូបនេះ បានទទួលលទ្ធផលល្អ និងមានការរីកលូតលាស់ជាបន្តបន្ទាប់ រហូតបច្ចុប្បន្ន ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកព្រៃលោកមានជ្រូកព្រៃ សរុប ៥០០ក្បាល ឯណោះ។ បើទោះបី មិនបញ្ជាក់ពីប្រភពនៃការនាំចូលពូជជ្រូកព្រៃ ប៉ុន្ដែឧកញ៉ា ម៉ុង ឬទ្ធី បានកត់សម្គាល់ឃើញថា ទីផ្សារជ្រូកព្រៃ មានតម្រូវការ និងតម្លៃមិនចាញ់ជ្រូកកណ្ដុរនោះទេ។ ឧកញ៉ា ម៉ុង ឬទ្ធី ក៏បានលើកទឹកចិត្ត ដល់កសិករគួរចាប់អារម្មចិញ្ចឹមជ្រូកព្រៃ សម្រាប់ធ្វើអាជីវកម្ម។

ក៏ប៉ុន្តែ ការចិញ្ចឹមជ្រូកព្រៃ មិនមែនងាយស្រួល ហើយមិនមែនអ្នកណាក៏សុទ្ធតែអាចចិញ្ចឹមបានដែរ ដោយលោកឧកញ៉ា ម៉ុង ឬទ្ធី បានអះអាងថា ដើម្បីចិញ្ចឹមជ្រូកព្រៃ ទទួលបានលទ្ធផលល្អ គឺទាមទារការមើលថែដិតដល់ និងមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ។

ដើម្បីលើកទឹកចិត្តដល់កសិករ ក្នុងការចិញ្ចឹមជ្រូកព្រៃ ដើម្បីផ្គត់ផ្គង់ទីផ្សារ លោកឧកញ៉ា ម៉ុង ឬទ្ធី មិនបានតែនិយាយនោះទេ ព្រោះកន្លងមក លោកក៏បានចែកពូជជ្រូកព្រៃ ដល់កសិករ ដែលមានបំណងចង់ចិញ្ចឹមជ្រូកព្រៃនេះ ដែរ។ ប៉ុន្តែ លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា កសិករខ្លះចិញ្ចឹមមិនបានប៉ុន្មានផង ក៏បោះបង់ព្រោះខ្វះបច្ចេកទេស និងបទពិសោធន៍ ក្នុងការការចិញ្ចឹម។

ជ្រូកព្រៃ មានមាឌតូចៗ មើលទៅស្រដៀងនឹងជ្រូកកណ្ដុរដែរ ដែលជ្រូកតូចៗនេះ មនុស្សភាគច្រើនកំពុងមានការពេញនិយម ក្នុងការបរិភោគ។ បើតាមលោកឧកញ៉ា ម៉ុង ឬទ្ធី ការចញ្ចឹមជ្រូកព្រៃ គឺមានរយៈពេល ១៥០ថ្ងៃ កសិករនឹងអាចទទួលផល។ ចំណែក តម្លៃវិញ បើសិនជ្រូកមានទម្ងន់ចាប់ពី ២០គីឡូក្រាម ឡើងទៅ អាចលក់តម្លៃ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


ជិតភ្ជុំហើយ! ផ្ទេរ​ប្រាក់ទៅ​ឲ្យ​សាច់ញាតិតាម អេស៊ីលីដាម៉ូបាល ​ស្រួល រហ័សទាន់ចិត្ត​និង​មិន​អស់​ថ្លៃសេវា!

បុណ្យ​ប្រពៃណី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ហើយ លោក​អ្នក​ដែល​​ចង់​ផ្ញើ​ប្រាក់​​ជួន​ឪពុកម្តាយ​ឬ​សាច់ញ…

ព្រលានយន្តហោះតារាសាគរខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នៅខែតុលា

ទោះបីការរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កឲ្យមានបញ្ហារាំងស្ទះមួយចំនួនក៏ដោយ ប៉ុន្តែវាមិនបានបន្ទច់បង្អាក់បង្កការរាំងស្ទះធ្ងន់ធ្ងរដល់ដំណើរការស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ