វិស័យអចលនទ្រព្យ និងសំណង់

ក្រុមអ្នកជំនាញ៖ វិស័យអចលនទ្រព្យ និងសំណង់កាន់តែបង្ហាញពីភាពវិជ្ជមាន ខណៈវិស័យដីធ្លី និងបុរីលេចធ្លោរជាងគេ


អ្នកជំនាញវិស័យអចលនទ្រព្យនិងសំណង់ មើលឃើញថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសម្ទុះងើបឡើងល្អប្រសើរ ដោយសារតែសកម្មភាពធុរកិច្ចបានបើកដំណើរការឡើងវិញគ្រប់វិស័យ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺមានការចូលរួមយ៉ាងសំខាន់ ពីវិស័យស្នូល ដូចជា វិស័យកសិកម្ម,វិស័យកាត់ដេរ និងកម្មន្តសាល ក៏ដូចជា វិស័យអចលនទ្រព្យ និងសំណង់ ជាដើម។
សំណង់អាគារក្នុងរាជធានីភ្នំពេញ

ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ និង​សំណង់​នេះ​ដែរ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ មើលឃើញ​ថា ហាក់​មាន​ភាពល្អ​ប្រសើរ​ច្រើន ពិសេស​លើ​វិស័យ​ដីធ្លី និង​បុរី កាន់តែ​មាន​ភាព​លេចធ្លោរ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។

ក្រុម​អ្នកជំនាញ បាន​អះអាង​ថា បើ​ទោះបី​កន្លង​មក​សេដ្ឋកិច្ច​កម្ពុជា បាន​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ពិតមែន តែ​ស្ថានភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​មួយ​យ៉ាង​រឹង​មាំ ដោយ​មានការ​ចូលរួម​ពី​វិស័យ​សំខាន់​ៗ រួម​ទាំង វិស័យ​អចលនទ្រព្យ និង​សំណង់​ផង​ដែរ​។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​គូសបញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា នា​ពេល​បច្ចុប្បន្ន គឺ​ពឹងផ្អែក​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ដោយ​ក្នុង​នោះ ក៏​មាន​វិស័យ​អចលនទ្រព្យ និង​សំណង់ ផង​ដែរ​។ អ្នកជំនាញ​រូប​នេះ បាន​កត់សម្គាល់​ឃើញ​ថា ដ្បិត​វិស័យ​អចលនទ្រព្យ និង​សំណង់ បង្ហាញ​នូវ​ភាព​វិជ្ជមាន​ឡើង​វិញ​ជា​បណ្ដើរ​ៗ ក៏​ពិតមែន តែ​វិស័យ​នេះ ហាក់​មិនសូវ​មានការ​ប្រែប្រួល​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ ទោះ​យ៉ាងណា ឧកញ៉ា ចេ​ង ខេ​ង បាន​មើលឃើញ​ទៀត​ថា វិស័យ​អចលនទ្រព្យ​និង​សំណង់ នឹង​កាន់តែ​មាន​ភាពរឹងមាំ ព្រោះ​ក្រុម​វិនិយោគិន បច្ចុប្បន្ន កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ពិសេស​ទាក់ទង​នឹង​វិស័យ​ដីធ្លី និង​បុរី​។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​មា​គម​វាយតម្លៃ​អចលនវត្ថុ បាន​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ នៅ​រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២២​នេះ ចាប់ផ្ដើម​មាន​ភាពល្អ​ប្រសើរ​ជា​បណ្ដើរ​ៗ ពិសេស​ចរន្ត​នៃ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ កាន់តែ​មានការ​កើនឡើង ទាំង​នៅ​តំបន់​ក្បែរ​រាជធានី​ភ្នំពេញ និង​រាជធានី​ភ្នំពេញ តែ​ម្ដង ខណៈ​ដែល​ទីផ្សារ​លំនៅ​ដ្ឋា​ន បុរី និង​ខុន​ដូរ នៅ​តែ​បន្តសកម្មភាព​នៃ​ការ​ទិញ​លក់​ជា​ធម្មតា​។ ដោយឡែក ទាក់ទង​នឹង​វិស័យ​ដីធ្លី ត្រូវ​បាន​ប្រធាន​មា​គម​វាយតម្លៃ​អចលនវត្ថុ​រូប​នេះ កត់សម្គាល់​ឃើញ​ថា ហាក់​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​មួយ​ចំនួន​មានការ​កើនឡើង ពិសេស​ទីផ្សារ​អចលនទ្រព្យ ដែល​នៅ​តំបន់​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ និង​ទី​៤ តែ​ម្ដង​។

ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី លោក ច្រឹ​ក សុខ​នី​ម នៅ​តែ​វាយតម្លៃ​ថា ទីផ្សារ​អចលនទ្រព្យ នៅ​ឆ្នាំ​២០២២ នឹង​មិន​មាន​ភាព​ខុស​គ្នា​ច្រើន ទៅ​នឹង​ទីផ្សារ​អចលនទ្រព្យ​កាលពី​ឆ្នាំ​២០២១ ក៏​ពិតមែន តែ​វិស័យ​នេះ​នៅ​តែ​អាច​បន្ត​រក្សា​បាន​នូវ​ភាពរឹងមាំ​។ យ៉ាងណា​ក៏​ដោយ ក្រុម​អ្នកជំនាញ នៅ​តែ​បង្ហាញ​នូវ​គំនិត​សុ​ទិ​ដ្ឋ​និយម​ចំពោះ​វិស័យ​អចលនទ្រព្យ​និង​សំណង់ នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​បន្តបន្ទាប់​ថា នឹង​ប្រសើរ​ឡើង​វិញ​និង​មាន​ភាពរឹងមាំ​៕

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងកំណើនទេសចរណ៍អន្តរជាតិនឹងកើនដល់៨០ម៉ឺននាក់នៅឆ្នាំ២០២២

ស្របពេលដែល ការធ្វើដំណើរអន្តរជាតិចាប់ផ្ដើមកម្រើកស្ទុះឡើងជាបណ្ដើរៗឡើងវិញនោះ ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា នៅឆ្នាំ២០២២ កម្ពុជានឹងអាចស្រូបទ…

រដូវវស្សាទូទាំងប្រទេសឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី១៥ខែឧសភាតទៅ

រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះតទៅ។ ទន្ទឹមនឹងនោះកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ