

ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុ និងជានាយកគម្រោង និងឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យច្បាស់អំពីក្រុមគោលដៅទទួលផល និងផលិតផលដែលមានសក្តានុពល ដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការក្រោមក្របខណ្ឌគម្រោង ACSEP ។ ព្រមទាំងផ្សព្វផ្សាយអំពីទម្រង់ឯកសារ និងនីតិវិធីក្នុងការដកប្រាក់កម្ចី (ESMS Template, Financial Request Template, Covenants and Risk Management Discussion) និងរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តី PIU និង PFI។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិ របស់ PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ កសហវ, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ៕


