អាហារដ្ឋានរបស់ក្រុមហ៊ុនល្បីៗ

តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់អាហារ និងភេសជ្ជៈល្បីៗនៅលើពិភពលោកធ្លាក់ចុះចំនួនអតិថិជន?


អាហារដ្ឋានរបស់ក្រុមហ៊ុនល្បីៗមួយចំនួនដូចជាក្រុមហ៊ុន Starbuck និង KFC ជាដើមបានធ្លាក់ចុះចំនួនអតិថិជនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយមានកត្តាមួយចំនួនដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះបាត់បង់ចំនួនអតិថិជនរបស់ពួកគេបែបនេះមានចាប់តាំងពីកត្ដាសេដ្ឋកិច្ចរហូតដល់កត្តាអាកាសធាតុ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាហារដ្ឋានរបស់ក្រុមហ៊ុនល្បីៗ
ដោយ

ក្រុមហ៊ុនកាហ្វេ Starbucks កាលពីថ្ងៃពុធ បានប្រកាសពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនូវការលក់នៅតាមហាងរបស់ខ្លួនសម្រាប់ត្រីមាសទី១ឆ្នាំនេះ ដោយបានធ្វើឱ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ១៧%ផងដែរ​។

ចំណែកក្រុមហ៊ុន Pizza Hut និងហាងមាន់បំពង KFC ក៏បានរាយការណ៍ថា ការលក់នៅហាងរបស់ពួកគេបានធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះសូម្បីតែហាង McDonald ក៏បាននិយាយដែរថា ខ្លួនកំពុងខំប្រឹងតស៊ូនឹងការប្រកួតប្រជែងដោយស្មារតីប្រយុទ្ធជាមួយនឹងគូប្រជែងដែលទើបបង្កើតឡើងថ្មីៗនេះ។

នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រុមសេដ្ឋកិច្ចវិទូ បានព្យាករថា អ្នកប្រើប្រាស់នឹងកាត់បន្ថយការចំណាយរបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្លៃ និងអត្រាការប្រាក់កើនខ្ពស់ ហើយពួកគេបានព្រមានអ្នកវិនិយោគថា អ្នកមានចំណូលទាបនឹងកាត់បន្ថយចំណាយរបស់ពួកគេ ខណៈដែលអ្នកមានចំណូលមធ្យមនឹងថ្លឹងថ្លែងពីតម្លៃទំនិញដែលត្រូវទិញ។

មានកត្តាមួយចំនួនដែលជំរុញឱ្យការលក់របស់ក្រុមហ៊ុនទាំងនេះធ្លាក់ចុះ ប៉ុន្តែពួកគេភាគច្រើនបានបន្ទោសទៅលើកត្តាអាកាសធាតុមិនល្អ។ ជាក់ស្ដែង ក្រុមហ៊ុន Starbuck បាននិយាយថា អាកាសធាតុអាក្រក់បានអូសទាញការលក់តាមហាងរបស់ខ្លួនធ្លាក់ចុះ ហើយក្រុមហ៊ុន Yum Brands ជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនមេ Pizza Hut ក្រុមហ៊ុន KFC និងក្រុមហ៊ុន Taco Bell សុទ្ធតែបានបន្ទោសទៅលើព្យុះព្រិលកាលពីខែមករា ដែលបានជំរុញឱ្យការលក់របស់ពួកគេធ្លាក់ចុះនៅត្រីមាសទីមួយឆ្នាំនេះ។

ចំណែកក្រុមហ៊ុន McDonald បាននិយាយថា ការលក់ផលិតផលរបស់ខ្លួនហាក់ដូចជាតឹងតែងខ្លាំងណាស់ដោយសារមានការប្រកួតប្រជែងពីក្រុមហ៊ុនផ្សេងៗទៀតដែលបានបង្កើតឡើងថ្មីៗនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រលកកម្តៅបានធ្វើឱ្យត្រីងាប់អណ្តែតពេញផ្ទៃទឹកនៅភាគខាងត្បូងវៀតណាម

រលកកម្តៅបានធ្វើឱ្យត្រីនៅអាងស្តុកទឹកទំហំ៣០០ហិកតាមួយកន្លែងនៅភាគខាងត្បូងប្រទេសវៀតណាមរាប់ពាន់ក្បាលងាប់អណ្តែតឡើងពេញផ្ទៃទឹក ខណៈទឹកកាន់តែរីង ក្…

ធនាគារកណ្ដាលអាម៉េរិកថា ខ្លួនអាចត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់ ខណៈអតិផរណានៅខ្ពស់នៅឡើយ

ធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរ ដោយគ្មានការផ្លាស់ប្ដូរកាលពីថ្ងៃពុធ ទី១ ខែឧសភា ហើយបានផ្ដល់សញ្ញាថា ខ្លួននៅតែត្រូវបញ្ចុះអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ