ជនភៀសខ្លួនអ៊ុយក្រែន

ជនភៀសខ្លួនអ៊ុយក្រែនចាប់ផ្ដើមថយចុះ ខណៈប្រទេសជិតខាងនៅបន្តផ្តល់ទីជំរក


ជនភៀសខ្លួនអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងបានធ្លាក់ចុះបន្ដិចវិញហើយនៅចុងសប្ដាហ៍នេះ ខណៈរដ្ឋាភិបាល និងប្រទេសក្បែរខាងទាំងនោះ បានព្យាយាមស្វែងរកទីជំរកសម្រាប់ជនភៀសខ្លួនជិត ២លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានភៀសខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជនភៀសខ្លួនអ៊ុយក្រែន
ដោយ

អ្នកយាម​ព្រំដែន​របស់​ប្រទេស​ប៉ូ​ឡូញ​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​ជាង ៧​ម៉ឺន​៦​ពាន់​នាក់​បាន​មក​ដល់​ប្រទេស​ប៉ូ​ឡូញ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ​ដែល​ជា​ការ​ធ្លាក់​ចុះ ១២% ពី​មួយ​ថ្ងៃមុន​។ ខណៈ​ប្រទេស​ស្លូ​វ៉ា​គី និង​រ៉ូ​ម៉ា​នី​ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​។

ជុំវិញ​បញ្ហា​ជនភៀសខ្លួន​នេះ អភិបាលក្រុង ហ្សាំ​មី​សល (Przemysl) របស់​ប្រទេស​ប៉ូ​ឡូញ​បានឱ្យ​ដឹង​ថា គេ​ត្រូវការ​ជំនួយ​ដើម្បី​រៀបចំ​កន្លែង​ស្នាក់ នៅ​សម្រាប់​ជនភៀសខ្លួន​ពី ២​ពាន់ ទៅ​៣​ពាន់​នាក់ ខណៈ​ពេល​នេះ ទីក្រុង​មួយ​នេះ​មាន​អគារ​សម្រាប់​ទទួល​ជនភៀសខ្លួន​ហើយ ប៉ុន្តែ​អ្វី​ត្រូវជា​បញ្ហា​ប្រឈម​គឺ​ការ​ផ្ដល់​ការងារ​ជូន​ភៀសខ្លួន​ទាំងនោះ ដែល​វា​ត្រូវ​ចំណាយ​ចន្លោះ​ពី ជាង​២​លាន​ទៅ ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទំហំ​ចំណាយ​ទាំងនេះ អភិបាលក្រុង ហ្សាំ​មី​សល មិន​អាច​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ថវិកា​ក្រុង​បាន​ទេ ដូច្នេះ​វា​អាច​នឹង​ជា​មូលនិធិ​ពី​សហភាព​អឺរ៉ុប ឬ​ពី​រដ្ឋាភិបាល​ប៉ូ​ឡូញ​។

សូម​ជម្រាប​ថា ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​រាយការណ៍​ថា មនុស្ស​ជិត ២​លាន ៦​សែន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ដោយ​ក្នុង​នោះ​មាន ១​លាន ៦​សែន​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ​។

ដើម្បី​ឆ្លើយ​តប​នឹង​លំហូរ​ជនភៀសខ្លួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ពិសេស​នៅ​ក្នុង​សម័យ​ទំនើប​នេះ ចក្រភព​អង់គ្លេស​នឹង​បង់ប្រាក់​ឱ្យ​ប្រជាជន​របស់​ខ្លួន​ចំនួន​ជាង ៤៥៦​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​បើកទ្វារ​ផ្ទះ​របស់​ពួក​គេ​ឱ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​រត់គេច​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។ រដ្ឋាភិបាល​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​ថា គម្រោង​ថ្មី​ហៅ​ថា "​ផ្ទះ​សម្រាប់​អ៊ុយ​ក្រែ​ន​" នឹង​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​ពី​សង្គ្រាម​មក​ស្នាក់​នៅ​ប្រទេស​អង់គ្លេស ទោះបីជា​ពួក​គេ​មិន​មាន​ទំនាក់ទំនង​គ្រួសារ​ក៏​ដោយ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជាង ៣ពាន់នាក់ក្នុងមួយថ្ងៃ ជាករណីឆ្លងរាលដាលអាក្រក់បំផុតក្នុងរយៈពេល២ឆ្នាំមកនេះ

ព័ត៌មាន
ប្រទេសចិន បានបំបែកកំណត់ត្រាតួលេខអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃ ក្នុងចំនួនច្រើនបំផុតដល់ជិត ៣ពាន់៤រយនាក់ ក្នុងមួយថ្ងៃ ដែលវាជាការឆ្លងរីករាលដាលអ…

តម្លៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់ចុះនៅត្រឹម៤ពាន់រៀលក្នុង១គីឡូក្រាម ខណៈការដាំដុះកំពុងជួបវិបត្តិអាកាសធាតុ

ព័ត៌មាន
បញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការព្រួយបារម្ភស្រាប់ទៅហើយ សម្រាប់កសិករដាំដំណាំស្វាយចន្ទី នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមអ្នកជំនាញក៏ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ