ធនាគារកណ្ដាលអាម៉េរិក

ធនាគារកណ្ដាលអាម៉េរិកថា ខ្លួនអាចត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់ ខណៈអតិផរណានៅខ្ពស់នៅឡើយ


ធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរ ដោយគ្មានការផ្លាស់ប្ដូរកាលពីថ្ងៃពុធ ទី១ ខែឧសភា ហើយបានផ្ដល់សញ្ញាថា ខ្លួននៅតែត្រូវបញ្ចុះអត្រាការប្រាក់នៅទីបំផុត ប៉ុន្តែបានព្រមានថា ខ្លួនអាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់បាន ខណៈដែលអតិផរណាក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះនៅតែខ្ពស់ខ្លាំងនៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារកណ្ដាលអាម៉េរិក
ដោយ

លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់ ខណៈអតិផរណាក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចមួយនេះនៅតែខ្ពស់ខ្លាំងនៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃរបស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងថា អតិផរណានៅសហរដ្ឋអាម៉េរិក នៅតែខ្ពស់ខ្លាំងនៅឡើយដែលមិនប្រាកដថា អាចធ្វើឱ្យវាធ្លាក់ចុះនៅពេលណានោះទេ ហើយផ្លូវឆ្ពោះទៅមុខ ក៏មិនប្រាកដប្រជា ដែលនេះមានន័យថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងត្រូវការពេលយូរជាងការរំពឹងទុកពីមុន។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា លោកនៅតែរំពឹងថា អតិផរណានឹងធ្លាក់ចុះនៅវេលាណាមួយក្នុងឆ្នាំនេះ។ លោកលើកឡើងថា នេះគឺជាការព្យាកររបស់លោកផ្ទាល់ ហើយលោកគិតថា ទំនុកចិត្តរបស់លោកពេលនេះ គឺទាបជាងពីមុនដោយសារតែទិន្នន័យដែលពួកលោកទទួលបាន។ ផ្ទុយពីនេះ បណ្ដាវិនិយោគិនដែលតែងតែតាមដានជាប់ជានិច្ចនូវគោលនយោបាយរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ឆ្នាំនេះ ជាជាងបញ្ចុះនៅជិតដំណាច់ឆ្នាំនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់អាហារ និងភេសជ្ជៈល្បីៗនៅលើពិភពលោកធ្លាក់ចុះចំនួនអតិថិជន?

ព័ត៌មាន
អាហារដ្ឋានរបស់ក្រុមហ៊ុនល្បីៗមួយចំនួនដូចជាក្រុមហ៊ុន Starbuck និង KFC ជាដើមបានធ្លាក់ចុះចំនួនអតិថិជនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងត្រីមាសទីម…

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកអ្នកសារព័ត៌មានមានវិជ្ជាជីវៈ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ