បញ្ហាប្រេងឡើងថ្លៃ

បញ្ហាប្រេងឡើងថ្លៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចកាត់បន្ថយតម្លៃពន្ធពាក់កណ្ដាលសម្រាប់ប្រេងម៉ាស៊ូត


គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមកាត់បន្ថយតម្លៃពន្ធលើប្រេងម៉ាស៊ូតចំនួន៣បាត ឬស្មើជិត៤០០រៀលីត្រ ខណៈដែលតម្លៃពន្ធលើប្រេងម៉ាស៊ូតនៅថៃនាពេលកន្លងមកនេះ គឺប្រហែល៦បាត ឬជិត៨០០រៀលក្នុងមួយលីត្រ។ ការកាត់បន្ថយតម្លៃពន្ធនេះ គឺនឹងត្រូវអនុវត្តសម្រាប់រយៈពេលបីខែ ដើម្បីជួយសម្រួលដល់ផលប៉ះពាល់លើការដឹកជញ្ជូនទំនិញ និងតម្លៃទំនិញលើទីផ្សារ ដែលបង្កឡើងដោយតម្លៃប្រេងឥន្ធនៈកើនខ្ពស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
មូលនិធិឧបត្ថម្ភទប់តម្លៃប្រេងកំពុងឡើងថ្លៃរបស់ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយថា គណៈរដ្ឋមន្ត្រីបានអនុម័តកាត់បន្ថយតម្លៃពន្ធលើប្រេងម៉ាស៊ូតប្រមាណពាក់កណ្តាលរហូតដល់ថ្ងៃទី ២០ ខែឧសភា។ 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ជាលទ្ធផលនៃការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតនេះ រដ្ឋាភិបាលថៃនឹងបាត់បង់ចំណូលពន្ធប្រមាណ ៥០០លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយចុះ ការកាត់បន្ថយនេះ គឺជាវិធានការមួយផ្សេងទៀត ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់លើការប្រើប្រាស់របស់ប្រជាជន បន្ថែមពីលើមូលនិធិប្រេងត្រូវបានគេប្រើដើម្បីជួយកាត់តម្លៃប្រេងឲ្យមានមកនៅក្នុងតម្លៃ ៣០ បាត ឬស្មើនឹងប្រមាណ៣.៨០០រៀលក្នុងមួយលីត្រ ។

សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានផ្តល់ភ្លើងខៀវឱ្យមានការស្វែងរកប្រាក់កម្ចីបន្ថែមរហូតដល់ជាង៩០០លានដុល្លារ ដើម្បីគាំទ្រគម្រោងឧបត្ថម្ភធនលើអាជីវកម្មប្រេងឥន្ធនៈនេះ។ 

រាជរដ្ឋាភិបាលថៃបានសម្រេចចិត្តបន្តការឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូតរហូតដល់ចុងខែឧសភានេះ ដោយសារ តម្លៃប្រេងពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ បន្ទាប់ពីខែឧសភា ខណៈពេលដែលសេដ្ឋកិច្ចក្នុងស្រុកទំនងជាមានភាពប្រសើរឡើងផងដែរ។

សូមជម្រាបថា ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាឃុម (Arkhom Termpittayapaisith) បានមានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេសសល់ពីកញ្ចប់ប្រាក់កម្ចី១៥ ពាន់លានដុល្លារ ក្នុងការខ្ចីប្រាក់ក្រោមច្បាប់ថវិកាកម្ចីបន្ទាន់ទីពីររបស់រដ្ឋ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការកើនតម្លៃប្រេង ចំពោះការចំណាយរស់នៅរបស់ប្រជាជនផងដែរ៕


អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ នឹងចំណាយថវិកា២លានដុល្លារ ដើម្បីចូលរួមគាំទ្រគម្រោងបរិយាបន្នហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្…

ធនាគារADB អនុម័តប្រាក់កម្ចី ៩៥ លានដុល្លារ ដើម្បីជួយកម្ពុជាទិញវ៉ាក់សាំង កូវីដ១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃ១៥ ខែកុម្ភៈ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ