សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ នឹងចំណាយថវិកា២លានដុល្លារ ដើម្បីចូលរួមគាំទ្រគម្រោងបរិយាបន្នហិរញ្ញវត្ថុ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចូលរួមគាំទ្រដល់គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដោយគម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ២លានដុល្លារអាមេរិក។
ការចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្តរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)

បើតាមលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ចព្រមព្រៀងនេះ នឹងនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុកាន់តែរឹងមាំ តាមរយៈការផ្តល់សិទ្ធអំណាចបន្ថែម ដល់អតិថិជន និងពង្រឹងការអនុវត្តអាជីកម្មរបស់គ្រឹះស្ថានប្រកបដោយវិជ្ជាជីវៈ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ ដែលនឹងចំណាយថវិកាចំនួន២លានដុល្លារ។ គម្រោងនេះ មានគោលបំណងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ - ២០២៥ របស់ធនាគារជាតិនៃកម្ពុជា។ តាមរយៈគម្រោងតម្លៃ២លានដុល្លាររយៈពេល៥ឆ្នាំនេះ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមថវិកាចំនួន ១លាន២សែនដុល្លារ ខណៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចូលរួមថវិកាបដិភាគជិត ១លានដុល្លារផងដែរ។

បរិយាបន្នហិរញ្ញវត្ថុ សំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។ លោក សុខ វឿន ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ នឹងផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រ៥ឆ្នាំ របស់ខ្លួន ឲ្យស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ។

ដោយឡែក លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានលើកឡើងដូច្នេះ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ក្រុមហ៊ុនប្តេជ្ញាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចូលរួមថវិកាបដិភាគជិត១លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយថវិកានេះនឹងត្រូវដាក់ចូលរួមគ្នា ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២។

សូមបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ និងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលថ្មីៗនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអឺរ៉ុបមានជម្រើសអ្វីខ្លះក្នុងករណីមានការរំខានការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី?

ព័ត៌មាន
ក្តីបារម្ភបានកើតឡើងជុំវិញការរំខាន ដែលអាចកើតមាននៃការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីទៅអឺរ៉ុបបន្ទាប់ពីការកើនឡើងកម្ដៅ និងមានភាពតានតឹងកាន់…

បញ្ហាប្រេងឡើងថ្លៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចកាត់បន្ថយតម្លៃពន្ធពាក់កណ្ដាលសម្រាប់ប្រេងម៉ាស៊ូត

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមកាត់បន្ថយតម្លៃពន្ធលើប្រេងម៉ាស៊ូតចំនួន៣បាត ឬស្មើជិត៤០០រៀលីត្រ ខណៈដែលតម្លៃពន្ធលើប្រេងម៉ាស៊ូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ