ពាណិជ្ជកម្មរវាង កម្ពុជា-ថៃ

តើទំហំពាណិជ្ជកម្មរវាង កម្ពុជា-ថៃ សម្រេចបានប៉ុន្មានលានដុល្លារក្នុងនៅឆ្នាំ២០២១?


ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ នៅឆ្នាំ២០២១ ដែលមានការកើនឡើង១០% បើប្រៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ បានធ្លាក់ចុះ ២២% ខណៈការនាំចូលពីថៃវិញ មានការកើនឡើង១៦%។នេះបើយោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ។
រូបតំណាង

បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ នៅ​ឆ្នាំ​២០២១ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ថៃ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ៨​ពាន់​លាន​ដុល្លារ ប្រៀប​ទៅ​នឹង​ឆ្នាំ​២០២០ មានការ​កើនឡើង​១០%​។ របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០២១ មាន​តម្លៃ​ត្រឹមតែ​ជិត​៩០០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​មានការ​ធ្លាក់​ចុះ​២២% ខណៈ​ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​មក​កម្ពុជា មាន​ដល់​ប្រមាណ​ជាង​៧ ពាន់​លាន​ដុល្លារ បាន​កើនឡើង​រហូត​១៦% ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ដល់​ទៅ​ជាង​៦​ពាន់​លាន​ដុល្លារ​។

យ៉ាងណា​ក៏​ដោយ ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម កម្ពុជា បាន​គូសបញ្ជាក់​ថា សកម្មភាព​នៃ​ការ​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា និង​ថៃ នៅ​តែ​ដំណើរការ​ជា​ធម្មតា បើ​ទោះជា​កន្លង​មក មានការ​រំខាន​ពី​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ​ចុះ​។ ឯកឧត្តម​គូសបញ្ជាក់​ទៀត​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​១៩ ការ​នាំ​ចេញចូល​-​ទំនិញ រវាង​ប្រទេស​ទាំង​ពីរ​មាន​វិសមភាព​បន្តិចបន្តួច​គឺជា​រឿង​ធម្មតា​។ 

សូម​បញ្ជាក់​ថា កន្លង​មក ទំនិញ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ដូច​ជា ផលិតផល​វាយ​ន​ភណ្ឌ កសិផល​ត្បូង​ថ្ម​មាន​តម្លៃ វត្ថុធាតុដើម និង​ទំនិញ​ពាក់កណ្តាល​សម្រេច​។ ខណៈ​ប្រភេទ​មុខទំនិញ​ដែល​កម្ពុជា បាន​នាំ​មក​ពី​ថៃ​វិញ មាន​ដូច​ជា ថាមពល ត្រី សាច់ បន្លែ និង​ផលិតផល​សម្រេច ដូច​ជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និង​សម្ភារ​សំណង់ ជាដើម​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២២ ថៃ​រំពឹង​ថា នឹង​បើក​ច្រកព្រំដែន​ដែល​បាន​បិទ​ក្នុងអំឡុងពេល​ផ្ទុះ​កូ​វី​ដ​១៩ ចំនួន ១២ បន្ថែម​ទៀត​។ ពោល​គឺ​ក្នុង​ចំណោម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​ជិត ១០០​កន្លែង ដែល​ប្រទេស​ថៃ​បាន​ដាក់​សម្រាប់​ត្រួតពិនិត្យ​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា គឺ​ទើបតែ​មាន ៤៨ កន្លែង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បើក​ឡើង​វិញ​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​។ ដូច្នេះ ក្រោយ​ពេល​ដែល​ថៃ​បើក​ច្រកព្រំដែន​កាន់តែ​ច្រើន នោះ​នឹង​ធ្វើ​ឲ្យ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ថៃ ជាមួយ​ប្រទេស​ជិតខាង​រួម​ទាំង​កម្ពុជា​នឹង​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ការគោរពគ្នាគឺជារឿងដែលគួរធ្វើ

ព័ត៌មាន
ទិវាសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែកុម្ភៈ នៅទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលនៅឆ្នាំនេះធ្វើឡើងក្រោមប្រធា…

ក្រសួងពាណិជ្ជកម្ម៖ ពុំទាន់មានក្រុមហ៊ុនស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅឡើយទេ

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលជាង១ខែហើយដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ