ប្រាក់ដុល្លារអាម៉េរិក

ការហក់ឡើងខ្ពស់របស់ប្រាក់ដុល្លារអាម៉េរិក បានទាញទម្លាក់តម្លៃរូបិយប័ណ្ណសកលឱ្យធ្លាក់ចុះ


តម្លៃប្រាក់ដុល្លារអាម៉េរិក កំពុងកើនឡើងខ្លាំងបំផុតនៅក្នុងខែនេះ ខណៈដែលក្រុមពាណិជ្ជករកំពុងពិចារណាអំពីឥទ្ធិពលនៃការវិលត្រឡប់មកវិញដ៏មានសក្តានុភាពរបស់អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាននៅក្រោយការបោះឆ្នោតនៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Edge។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

សន្ទស្សន៍ហាងឆេងប្រាក់ដុល្លារអាម៉េរិករបស់ Bloomberg បានបង្ហាញថា តម្លៃប្រាក់ដុល្លារកើនឡើងរហូតដល់០.៥% កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីដើមខែមិថុនា។ ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយក្នុងបទសម្ភាសមួយថា ប្រាក់ដុល្លាររឹងមាំ គឺជាបន្ទុកដ៏ធំធេងសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។

ប្រាក់ដុល្លារកើនឡើងនេះបានទាញទម្លាក់តម្លៃរូបិយប័ណ្ណសកលមួយចំនួន។ ជាក់ស្ដែងតម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះ០,៤% បន្ទាប់ពីធនាគារកណ្តាលអឺរ៉ុបបានផ្តល់សញ្ញាថា អាចនឹងមានការផ្លាស់ប្តូរដោយបើកចំហទូលំទូលាយនៅក្នុងខែកញ្ញា។ រីឯប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះប្រហែល០,៨% ខណៈដែលប្រាក់ប៉េសូរបស់ម៉ិកស៊ិក បានធ្លាក់ថ្លៃ២% បើធៀបនឹងប្រាក់ដុល្លារ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានអ្វីកើតឡើងប្រសិនបើលោក បៃដិន បោះបង់ការប្រកួតតំណែងប្រធានាធិបតីអាម៉េរិក មែននោះ?

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងនៅក្នុងជួរគណបក្សប្រជាធិបតេយ្យរបស់លោក ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡ…

រ៉ែនីគែល ដែលជារ៉ែដ៏សំខាន់សម្រាប់ផលិតរថយន្តអគ្គិសនីធ្លាក់ចុះខ្លាំងនៅលើទីផ្សារអន្តរជាតិ ក្រោយតម្រូវការនៅប្រទេសចិន ធ្លាក់ចុះ

នីគែល (Nickel) ដែលជារ៉ែដ៏សំខាន់សម្រាប់ប្រើប្រាស់នៅក្នុងការផលិតដែកអ៊ីណុក និងអាគុយរថយន្តអគ្គិសនី កំពុងធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារអន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ