
កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។


លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ភាពងាយស្រួលដល់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសរថយន្តថ្មី នោះគឺសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី ដែលអតិថិជនអាចយករថយន្តប្រភេទណាក៏បានដែរ ហើយអាចផ្លាស់ប្តូរយករថយន្តថ្មីណាមួយដែលខ្លួនស្រលាញ់ពេញចិត្ត ក្នុងលក្ខខណ្ឌយ៉ាងងាយស្រួលបំផុត ដែលសេវាកម្មនេះ គឺមាននៅក្នុងអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី នេះជាពិសេសតែម្តង។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ លំដាប់ខ្ពស់ដែលមានផ្នែកលក់ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់គ្រប់ប្រភេទ ដោយផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនក្នុងការជ្រើសរើសរថយន្ត ហ្វដ របស់យើង។ មិនត្រឹមតែប៉ុណ្ណោះ ការបង្កើត អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺដើម្បីបង្ខិតសេវាកម្មជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ នឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្មយ៉ាងកកក្តៅដល់ម្ចាស់រថយន្ត ហ្វដ ។”



គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី ដែលអតិថិជនអាចមានជម្រើសថ្មីក្នុងការផ្លាស់មករករថយន្ត ហ្វដ ស៊េរីថ្មីដែលអតិថិជនពេញចិត្ត ដោយមានលក្ខខណ្ឌយ៉ាងស្រួល និងលឿនបំផុត។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ផ្លូវលេខ 1019, ភូមិ ពោងពាយ, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 077 722 999 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។