ទីផ្សាររថយន្ត

ក្រុមហ៊ុនហ្វត ដំឡើងរថយន្តបាន៣ពាន់គ្រឿងនៅឆ្នាំ២០២៣ និងដាក់គោលដៅដំឡើងឱ្យបាន៤ពាន់គ្រឿងនៅឆ្នាំនេះ


ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការនិន្នាការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយអ្នកប្រើប្រាស់កាន់តែមានការយល់ដឹងពីសុវត្ថិភាព ការសន្សំសំចៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តថ្មី។ ជាក់ស្តែងការលក់រថយន្តថ្មីម៉ាកហ្វតរបស់ក្រុមហ៊ុននេះបានក្តោបចំណែកទីផ្សារប្រមាណជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅក្នុងឆ្នាំ២០២៣។
ទីផ្សាររថយន្ត
ដោយ

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ ដំឡើងរថយន្តបានប្រមាណ៣ពាន់គ្រឿង ខណៈក្រុមហ៊ុនដាក់គោលដៅដំឡើងឱ្យបានពីជាង៣ពាន់ទៅ៤ពាន់គ្រឿងនៅឆ្នាំ២០២៤ នេះ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានប្រាប់ខេមបូណូមីសថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ ដំឡើងរថយន្តហ្វតបានប្រមាណ៣ពាន់គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់អតិថិជន។ ជាមួយគ្នានេះក្រុមហ៊ុនដាក់គោលដៅដំឡើងរថយន្តហ្វតឱ្យបានពីជាង៣ពាន់ទៅ៤ពាន់គ្រឿងនៅឆ្នាំ២០២៤ ក្រោយថ្នាក់ដឹកនាំក្រុមហ៊ុននេះរំពឹងថា ទីផ្សាររថយន្តថ្មី ជាពិសេសរថយន្តហ្វតតែម្តងនឹងមានតម្រូវការខ្ពស់នៅឆ្នាំនេះ។ ទោះបីតម្រូវការប្រើប្រាស់រថយន្តថ្មីជារួមនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានថយចុះបើធៀបនឹងឆ្នាំ២០២២ តែលោក ងន សាំង អះអាងថា ទីផ្សាររថយន្តហ្វតនៅតែឈរកំពូលតារាងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេ ដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុប។

យ៉ាងណាមិញអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មាននិន្នាការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននៃនិន្នាការប្រើប្រាស់រថយន្តថ្មីនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុន RMA Cambodia វាយតម្លៃថា គឺដោយសារអ្នកប្រើប្រាស់រថយន្តបច្ចុប្បន្នមានការគិតគូខ្ពស់លើសុវត្ថិភាព និងមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តថ្មី ស្របពេលដែលតម្លៃរថយន្តថ្មីបច្ចុប្បន្នហាក់មិនសូវខុសគ្នាពីតម្លៃរថយន្តជជុះ។

គួរបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់ បាន សម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំ និងដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បើផលិតពេញសមត្ថភាព និងអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់សម្រាប់ដំណើរការខ្សែច្រវាក់ផលិតកម្ម។

បើយោងតាមទិន្នន័យពីសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការនាំចូលរថយន្តថ្មីមកកម្ពុជា បានធ្លាក់ចុះប្រមាណ១០% ខណៈរថយន្តជជុះបានធ្លាក់ចុះយ៉ាងគំហុកប្រមាណជិត៣០%នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ប៉ុន្តែជារួមការនាំចូលរថយន្តពីបរទេសមកកាន់ទីផ្សារកម្ពុជា នៅឆ្នាំ២០២៣ ធ្លាក់ចុះ២០% បើធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះបរិមាណនាំចូលរថយន្តនេះអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីប្រជាពលរដ្ឋជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល គូបផ្សំកំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើង៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមានការយល់ឃើញបែបណាចំពោះស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៤?

ក្រុមអ្នកជំនាញនៅក្នុងវិស័យឧស្សាកម្មកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៤ នេះ វិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា ហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់ស…

ឥណ្ឌូនេស៊ី កំណត់គោលដៅនាំចេញទៅកាន់ទីផ្សារចិន ឱ្យឈានដល់៧០ពាន់លានដុល្លារ

រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេក្នុងអាស៊ាន បានសម្រេចកំណត់គោលដៅបង្កើនការនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះឱ្យឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ