Advertisement
Advertisement
Advertisement
វិស័យទេសចរណ៍២០២១

អ្នកជំនាញ៖ ២០២១ វិស័យទេសចរណ៍នឹងយ៉ាប់យ៉ឺនជាង ២០២០ទៅទៀត!


អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងចំពោះសុខភាពវិស័យទេសចរណ៍នៅកម្ពុជាក្នុងឆ្នាំ២០២១ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម២០កុម្ភៈ នៅតែ មានស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា មិនមានសញ្ញាណណាមួយបង្ហាញថា វិស័យទេសចរណ៍ក្នុងឆ្នាំ២០២១ មានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ ពោលគឺរឹតតែយ៉ាប់យ៉ឺនជាងឆ្នាំមុននៅទៀត។
អង្គរវត្តរបស់​កម្ពុជា ដែលជាទិសដៅទេសចរណ៍​ទី១ សម្រាប់​ភ្ញៀវទេសចរ
ដោយ
Advertisement

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានវាយតម្លៃថា វិស័យទេសចរណ៍នៅឆ្នាំ២០២១ អាចនឹងមានស្ថានភាពលំបាកយ៉ាប់យ៉ឺនជាងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ និងបានអូសបន្លាយពេលយូរជាងឆ្នាំ២០២០ ដែលមានការឆ្លងក្នុងសហគមន៍រយៈពេលខ្លីប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញស្រដៀងគ្នាថា វិស័យទេសចរណ៍ក្នុងឆ្នាំ២០២១ ពុំទាន់មានសញ្ញាណាមួយបង្ហាញថា អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០នោះទេ។ ព្រោះយើងមិនទាន់ដឹងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ នឹងបន្តអូសបន្លាយដល់ពេលណានោះទេ។ 

ទោះយ៉ាងណា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការរឹតបន្ដឹងបន្ដិចវិញហើយ ដោយកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញ លើកលែងតែតំបន់ទេសចរណ៍ ដែលស្ថិតក្នុងរាជធានី ខេត្ត និងតំបន់មួយចំនួនដែលកំពុងអនុវត្តវិធានការបិទខ្ទប់។  ទោះយ៉ាងណា អ្នកជំនាញយល់ឃើញថា ការបន្ធូរបន្ថយនេះ គឺជួយបានតិចតួចប៉ុណ្ណោះសម្រាប់វិស័យទេសចរណ៍ ដែលកំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ននេះ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានស្នើឲ្យមានការចាក់វ៉ាក់សាំងបានកាន់តែច្រើនថែមទៀត ពិសេសការចាក់វ៉ាក់សាំងសម្រាប់សម្រាប់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ព្រោះវាមិនត្រឹមតែអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩សម្រាប់ពលរដ្ឋកម្ពុជានោះទេ តែវាបានផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ឲ្យមកកម្សាន្តនៅកម្ពុជាផងដែរ។ 

តាមរាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាន៣សែននាក់ បានធ្លាក់ចុះជាង ៨០% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលភ្ញៀវទេសចរក្នុងស្រុកវិញមានជាង៧លាននាក់ ធ្លាក់ចុះជាង៣៦%។ ដោយឡែក មុខរបរនិងការងារនៅក្នុងវិស័យទេសចរណ៍វិញ មានប្រមាណ ៣០ម៉ឺននាក់ ធ្លាក់ចុះជាង៥២% ខណៈដែលប្រាក់ចំណូលទេសចរណ៍អន្តរជាតិវិញមានត្រឹមតែជាង១ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណជិត៨០%។ នៅឆ្នាំ២០២០ វិស័យទេសចរណ៍បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណតែ ៣% ប៉ុណ្ណោះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុថា ការរៀបចំឥណទានឡើងវិញនឹងកើនឡើងថែមទៀត!

ព័ត៌មាន
អ្នកជំនាញ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ក...

ផ្សារចំនួន៣ សហការជាមួយក្រសួងពាណិជ្ជកម្ម ផ្គត់ផ្គង់ទំនិញនៅតំបន់ក្រហម និងតំបន់លឿងទុំ

ព័ត៌មាន
ក្រោយសាលារាជធានីភ្នំពេញ បានចេញផែនទីកំណត់តំបន់លឿង តំបន់លឿងទុំ និងក្រហមរួចមក ក្រសួងពាណិជ្ជកម្ម ក៏បានសហការជាមួយវិស័យឯកជន ដោយក្នុងនោះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ