ការនាំចេញកៅស៊ូ​កម្ពុជា

ការនាំចេញកៅស៊ូ​៤ខែឆ្នាំនេះកើនឡើង តែតម្លៃធ្លាក់ចុះជាង ២០០ ដុល្លារក្នុង១តោន ព្រោះតែកូវីដ-១៩


ការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០នេះ សម្រេចបានជាង ១,៨ ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កើនឡើងជាង ៣ពាន់តោន ប៉ុន្តែធៀបនឹងខែមុនកើនឡើងជាង ៦ពាន់តោន។ ទោះយ៉ាងណា តម្លៃកៅស៊ូគឺនៅបន្តធ្លាក់ចុះ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម។
កៅស៊ូ
ដោយ

ទិន្នន័យក្រសួងកសិកម្មបញ្ជាក់ថា តម្លៃកៅស៊ូជា​មធ្យមក្នុង​រយៈពេល៤​ ខែកន្លង​មកនេះ គឺមាន​តម្លៃ ជិត ១.២០០​ដុល្លារ​ក្នុងមួយ​តោន ដោយថយចុះ ​២០៥ដុល្លារក្នុងមួយតោន ធៀបនឹង​ខែមុន ប៉ុន្តែបើ​ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០១៩ ថយចុះ ១៧៣ ដុល្លារក្នុងមួយតោន។

ឯកឧត្តម ប៉ុល សុផា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កៅស៊ូ​បានឲ្យដឹងថា ក្នុងរយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ តម្លៃកៅស៊ូ​បន្តធ្លាក់ចុះ​យ៉ាងគំហុក​ជាមួយនឹង​តម្លៃនាំចេញ​ប្រមាណ ១.២០០ដុល្លារ ក្នុងមួយតោន​ប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការធ្លាក់ចុះ​នៃតម្លៃកៅស៊ូ​នាពេលនេះ គឺដោយសាតែ​វិបត្តិសកល​ជំងឺកូវីដ-១៩ ដោយនៅតាម​ច្រកព្រំដែន​មានការបិទព្រំ​ដែនរៀងៗ​ខ្លួន ដែលធ្វើឲ្យ​ការដឹកជញ្ជូន និងតម្លៃ​មានការធ្លាក់ចុះ។

ប៉ុន្តែយ៉ាងណា ឯកឧត្តមបន្តអះអាងថា ការផលិត​កៅស៊ូរបស់​កម្ពុជា​នៅតែមាន​ការកើនឡើង ​ដោយសារតែ​បរិមាណ​ដើមកៅស៊ូ ដែលអាច​ចៀរជ័រ​​បានកើន​ឡើង បើទោះបីជា ផ្ទៃដីដាំដុះ​មិនមាន​ការប្រែប្រួល​ធៀបនឹងឆ្នាំ​មុនក៏ដោយ។

ឯកឧត្តម ប៉ុល សុផា បានបនុ្តថា ទិន្នផលកៅស៊ូ​កម្ពុជា​ត្រូវបាន​នាំចេញទៅ​កាន់ទីផ្សារ​អន្តរជាតិ​ទាំងស្រុង ហេតុនេះនៅ​ពេលតម្លៃ​ទីផ្សារ​អន្តរជា​តិធ្លាក់ចុះ កៅស៊ូកម្ពុជា​ក៏ធ្លាក់ចុះដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​រូបនេះ បាន​អះអាង​ទៀតថា​ ចាប់តាំងពីឆ្នាំ ២០១៨ និង២០១៩ កន្លងមក​នៅតាមបណ្តា​ប្រទេសទាំង​អស់​បានដាក់ផែន​ការ​បង្កើន​​ផលិតកម្ម​​ដាំកៅស៊ូ​​របស់ខ្លួន ដូច្នេះហើយ បានជាធ្វើឲ្យ​បច្ចុប្បន្ន​ការប្រមូលផល​មានការ​កើនឡើង​គ្រប់ប្រទេស។  ស្របពេល​​ជាមួយគ្នានេះ ក៏មាន​វិបត្តិសេដ្ឋកិច្ច និងជម្លោះ​រវាងមហា​អំណាច​ចិន និងអាមេរិកផង និងបច្ចុប្បន្ន​បន្ថែម​នូវវិបត្តិ​ធំមួយទៀត​គឺជំងឺកូវីដ-១៩ ផងនោះ ដែលជាកត្តា​សត្យានុម័ត​​ធ្វើឲ្យតម្រូវការ​ប្រើប្រាស់​មានការធ្លាក់ចុះ ខណៈការផ្គត់ផ្គង់​ចេះតែបន្ត​កើនឡើង។

ឯកឧត្តមបានឲ្យដឹងទៀតថា ចំពោះការនាំចេញកៅស៊ូ​គឺនៅរក្សាទីផ្សារ​ដូចមុន​ដដែល ពោលគឺជ័រកៅស៊ូ​កម្ពុជាបាន​នាំចេញ​ភាគច្រើន​ទៅកាន់​ប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងបណ្តាប្រទេស​មួយចំនួន​ទៀត​មានចិន​ជាដើម។

បើតាមក្រសួង​កសិកម្ម​បច្ចុប្បន្ន​កម្ពុជា មានផ្ទៃដីដំាកៅស៊ូ​សរុប​ប្រមាណ ជាង ៤០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដី​ចៀរជ័រ​មានចំនួន​ជាង ២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែ​ទាំ​មានជាង ១៥ម៉ឺនហិកតា ដែលគិតជា​ផលិតផល​កៅស៊ូ​សម្រេច​បានជិត ២ម៉ឺន​តោន ធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ​មុនកើន​ជាង ៤.៥០០តោន។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាបាន​នាំចេញកៅស៊ូ​សរុបចំនួន​ជាង ២៨ម៉ឺនតោន ដោយទទួល​បានចំណូល​ប្រមាណ ៣៧៧លានដុល្លារ កើនឡើង ៣០ ភាគរយ បើធៀបនឹង​ឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


ឆ្នាំ​នេះ កូន​​អណ្ដើក​ហ្លួង​ញាស់​បាន​ច្រើន​ ដោយសារ​ការ​បញ្ឈប់​បូម​ខ្សាច់

កូន​អណ្ដើក​ហ្លួង​ចំនួន ២៣​ក្បាល បាន​ញាស់​ចេញ​ពី​សំបុក​ នៅ​ឆ្នាំ​នេះ ជា​ចំនួន​ច្រើន​ជាង​ចំនួន​កូន​អណ្ដើក​ហ្លួង​សរុប ដែល​ញាស់​បាន​ក្នុ…

អាជីវកម្មក្នុងវិស័យសំខាន់ចំនួន ៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី ២៥% ពីរដ្ឋ

យ៉ាងហោចណាស់ អាជីវកម្មក្នុងវិស័យសំខាន់ៗចំនួន ៤ គឺឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ