ម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញរ៉ែកម្រ

ប្រទេសម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញសារធាតុរ៉ែកម្រ ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងបង្កើតគោលនយោបាយហាមឃាត់ការនាំចេញវត្ថុធាតុដើមកម្រ ដើម្បីជៀសវាងការកេងប្រវ័ញ្ច និងការបាត់បង់ធនធាន ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសចុងក្រោយគេក្នុងការរឹតបន្តឹងការនាំចេញសារធាតុរ៉ែសំខាន់ៗ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញរ៉ែកម្រ

ទិន្នន័យពីការស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៩ បានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺជាប្រភពមួយផ្នែកតូចនៃទុនបម្រុងសារធាតុរ៉ែកម្រក្នុងពិភពលោក ដែលមានទុនបម្រុងប្រហែល៣ម៉ឺនតោន ខណៈចិនគឺជាប្រភពដ៏ធំបំផុត ដែលមានទុនបម្រុងប្រមាណ៤៤លានតោន។ ទោះបីយ៉ាងនេះក្តី កាលពីពេលថ្មីៗលោក អានវ៉ា បានអះអាងថា ម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញសារធាតុរ៉ែកម្រ ដើម្បីបង្កើនឧស្សាហកម្មក្នុងស្រុក ហើយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ បានធ្វើឡើងស្របពេល ដែលពិភពលោកកំពុងសម្លឹងរកការធ្វើពិពិធកម្មចេញឆ្ងាយពីប្រទេសចិនដែលជាអ្នកផលិតរ៉ែកម្រដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងបន្ទះសៀគ្វី រថយន្តអគ្គិសនី និងឧបករណ៍យោធាមួយនេះ។

សម្រាប់លោក អានវ៉ា រដ្ឋាភិបាលរបស់លោកនឹងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មរ៉ែកម្រនៅក្នុងប្រទេសម៉ាឡេស៊ី ហើយការហាមឃាត់នេះនឹង«ធានានូវផលចំណេញអតិបរមាសម្រាប់ប្រទេស ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើបម្រាមនេះនឹងចូលជាធរមាននៅពេលណានោះទេ។ ឧស្សាហកម្មរ៉ែកម្រត្រូវបានគេរំពឹងថា នឹងរួមចំណែករហូតដល់ទៅ២ពាន់លានដុល្លារក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៥ និងបង្កើតឱកាសការងារបានជិត៧ពាន់នាក់។

បើតាមការលើកឡើងរបស់លោក អានវ៉ា ការគូសផែនទីលម្អិតពីប្រភពសារធាតុរ៉ែកម្រ និងគំរូអាជីវកម្មដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវឧស្សាហ៍កម្មថ្នាក់លើ ថ្នាក់កណ្តាល និងថ្នាក់ក្រោមនឹងត្រូវបានបង្កើតឡើង ដើម្បីរក្សាខ្សែច្រវាក់តម្លៃរ៉ែកម្រនៅក្នុងប្រទេសនេះ។ ការហាមប្រាមរបស់ម៉ាឡេស៊ីនេះអាចប៉ះពាល់ដល់ការលក់រ៉ែកម្រនេះទៅឱ្យប្រទេសចិនដែលបាននាំចូលប្រហែល៨% នៃរ៉ែកម្រមកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន។

នៅដើមឆ្នាំនេះប្រទេសចិនផ្ទាល់ក៏បានប្រកាសពីការរឹតបន្តឹងលើការនាំចេញលោហៈមួយចំនួន ដែលត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មបន្ទះឈីបផងដែរ នៅក្នុងវិធានការមួយដែលគេមើលឃើញថា ជាការសងសឹកចំពោះការទប់ស្កាត់របស់អាមេរិកលើការលក់ បច្ចេកវិទ្យាទំនើបទៅឱ្យចិន។ ការទប់ស្កាត់របស់ម៉ាឡេស៊ីនេះបានបង្កឱ្យការភ័យខ្លាចថា ចិនក៏អាចដាក់ម្រិតលើការនាំចេញសារធាតុរ៉ែសំខាន់ៗផ្សេងទៀតរួមទាំងរ៉ែកម្រផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CDC ជំរុញឲ្យអ្នកវិនិយោគត្រូវហ៊ានលើកពីបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលរកដំណោះស្រាយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើកទឹកចិត្តឲ្យវិនិយោគិនទាំងអស់កុំឲ្យមានភាពទើសទាល់ក្នុងការលើកពីបញ្ហាប្រឈមនានា ដែលខ្លួនបានជួប…

អ៊ុយក្រែនអាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបំពាក់គ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក

ព័ត៌មាន
ប្រភពពីមន្ត្រីអាមេរិកបួននាក់បានឱ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បម្រុងអនុម័តឱ្យមានការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបំពាក់ជាមួយគ្រាប់បែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ