ទីផ្សារកៅស៊ូ

តម្លៃកៅស៊ូស្ទុះងើបជាងមុន ១០០ ដុល្លារក្នុងមួយតោន នៅខែកក្កដា និងដើមខែសីហានេះ


តម្លៃកៅស៊ូនៅកម្ពុជា បានហក់ងើបឡើងថ្លៃជាងមុន ១០០ ដុល្លារអាមេរិក ក្នុងមួយតោន គិតក្នុងខែកក្កដា និងដើមខែសីហាឆ្នាំនេះ ដោយតម្លៃកៅស៊ូ១តោនអាចលក់បានដល់ ១.៤០០ដុល្លារអាមេរិក ខណៈពីមុនលក់បានត្រឹមតែ១.៣០០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយតោន។នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកៅស៊ូ។
កៅស៊ូ
ដោយ

ឯកឧត្តម ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានលើក​ឡើងនាពេល​ថ្មីៗនេះ​ថា  តម្លៃកៅស៊ូមាន​ការវិវត្ត​ប្រែប្រួលចុះ​ឡើងគួរ​ឲ្យកត់សម្គាល់​ ​ដែលធៀបនឹងឆ្នាំ២០១១ តម្លៃអតិបរមា​ខ្ពស់បំផុត​នៅលើទីផ្សារ​អន្តរជាតិ​ជាង ៦ពាន់​ដុល្លារ​ក្នុងមួយ​តោន ខណៈនៅកម្ពុជា​លក់បាន​ត្រឹមតែ ៥.៨០០​ដុល្លារ​ក្នុងមួយតោន។ ហើយតាំងពីនោះ​មក តម្លៃកៅស៊ូ​បានបន្ត​ធ្លាក់ចុះ​ជាបន្តបន្ទាប់​រហូតដល់​ឆ្នាំ២០១៥ មកនៅ​ត្រឹម​ ១.២០០​​ដុល្លារ​ក្នុងមួយតោន​តែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណា​តម្លៃនេះ​ចាប់ផ្តើម​ងើប​ឡើងវិញ​ដែលថ្មីៗនេះ តម្លៃកៅស៊ូ​ដែលកម្ពុជា​អាចលក់​បាន​ក្នុងតម្លៃ ១.៤០០ ដុល្លារ​ក្នុង​មួយតោន។

ឯកឧត្តមបញ្ជាក់ថា តម្លៃកៅ​ស៊ូកម្ពុជា​ចាប់ងើបឡើង​វិញ​ក្នុងខែ​កក្កដា និងដើមខែសីហានេះ​ដែលមួយ​តោនអាច​លក់បាន​ក្នុងតម្លៃ ១.៤០០​ដុល្លារ ប៉ុន្តែយ៉ាងណា​កសិករ​ទទួលបាន​ក្នុង​តម្លៃតែ ១.១០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយតោន។

តាមការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​រូបនេះ ផលិតផល​កៅស៊ូ​របស់កម្ពុជា​បច្ចុប្បន្ន​មិនមាន​ការកកស្ទះ​នោះទេចំពោះទីផ្សារ​នាំចេញ​ឆ្ពោះទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលរួមមាន​នាំចេញ​ទៅទីផ្សារ​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងទៅសហគមន៍​អឺរ៉ុប​មួយចំនួន​ផងដែរ។

បច្ចុប្បន្ននេះ កម្ពុជាមាន​ផ្ទៃដីដាំកៅស៊ូ​ប្រមាណ ៤១ ម៉ឺនហិកតា ដែលគ្រប​ដណ្តប់​លើ ២០ខេត្ត ខណៈផ្ទៃដី​ដែលអាច​ប្រមូលផល​បាន​ជាង ២៩ម៉ឺនហិកតា។ បច្ចុប្បន្ន​ផលិតផល​កៅស៊ូ​កម្ពុជា​តាមការគ្រោង​ទុក​នៅ​ឆ្នាំ២០២០នេះ ប្រមូលផល​បាន ៣៥ម៉ឺនតោន ដោយបាន​នាំចេញ​ជាង ១០ម៉ឺន​តោន​រួចហើយ គិតត្រឹម​រយៈពេល​៦ខែដើម​ឆ្នាំ២០២០នេះ និងសង្ឃឹម​ផងដែរថា កម្ពុជា​នឹងអាច​នាំចេញ​បានរង្វង់​៣០ម៉ឺតោន​នៅក្នុងឆ្នាំនេះ។

សូមជម្រាបថា កាលពីឆ្នាំ​២០១៩ កម្ពុជា​បាននាំចេញ​កៅស៊ូ​សរុប​ចំនួនជាង ២៨ម៉ឺនតោន ដោយទទួល​បានចំណូល​ប្រមាណ ៣៧៧​លានដុល្លារ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


រោងភាពយន្ដ និងរោងសម្តែងសិល្បៈ អាចបើកឡើងវិញបានហើយ តែត្រូវគោរពតាមលក្ខខណ្ឌ៣យ៉ាង

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ០៦ ខែសីហានេះ បានសម្រេចអនុញ្ញាតជាគោលការណ៍ឲ្យរោងភាពយន្ដ និងរោងសម្ដែងសិល្បៈ អាចបើកដំណើរការឡើងវិញបានហើយ ក្រោយ…

អ្នកជំនាញ៖ សហគ្រាសវៀតណាម ភាគតិចណាស់ដែលយល់ដឹង និងបានត្រៀមខ្លួនទាញប្រយោជន៍ពី FTA រវាងអឺរ៉ុប-វៀតណាម

អ្នកជំនាញបានលើកឡើងពីក្តីព្រួយបារម្ភអំពី អាជីវកម្មនៅក្នុងប្រទេសវៀតណាម ដែលមានភាពយឺតយ៉ាវ ក្នុងការស្វែងយល់ និងរៀបចំខ្លួន ដើម្បីទាញយកផលប្រយោជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ