ការផ្ទេរគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin-2

រុស្ស៊ីបានត្រៀមរួចរាល់ ក្នុងការផ្ទេរគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin-2 ទៅឱ្យប្រតិបត្តិករថ្មីហើយ


ទីភ្នាក់ងារព័ត៌មាន Tass របស់រដ្ឋាភិបាលរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្ត ផ្ទេគម្រោងអភិវឌ្ឍន៍ ប្រេង និង ឧស្ម័ន Sakhalin2 ទៅឱ្យប្រតិបត្តិករថ្មីហើយ ខណៈដែលក្រុមហ៊ុនរបស់ជប៉ុនដែលមានភាគហ៊ុនក្នុងគម្រោងនេះ នឹងប្រឈមមុខនឹងការសម្រេចចិត្តថា តើត្រូវបន្តភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថ្មីនេះ ដើម្បីរក្សាផលប្រយោជន៍របស់ពួកគេដែរ ឬទេ ឬក៏ត្រូវលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនរុស្ស៊ីវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
រុស្ស៊ីបានត្រៀមរួចរាល់ ក្នុងការផ្ទេរគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin-2 ទៅឱ្យប្រតិបត្តិករថ្មីហើយ

ក្រុមហ៊ុនប្រតិបត្តិការថ្មីនៃគម្រោងទាញយកប្រេង និង ឧស្ម័នដែលផ្ទេរមកពីគម្រោង Sakhalin2 នឹងត្រូវបានចុះបញ្ជីដាក់ឈ្មោះថា Yuzhno-Sakhalinsk ដែលនឹងគ្រប់គ្រងដោយប្រធានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការបច្ចុប្បន្ននៃគម្រោង Sakhalin Energy Investment ក្រោមក្រឹត្យដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ទី ២ ខែសីហា។ ទីតាំងនៃគម្រោងនេះ គឺនៅលើកោះ Sakhalin លើទឹកដីប្រទេសរុស្ស៊ី ខណៈដែលគម្រោងនេះ នឹងមានចំណែកផ្គត់ផ្គង់ប្រហែល ១០% នៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបទៅប្រទេសជប៉ុនផងដែរ។

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom មានភាគហ៊ុនជាង ៥០% នៃ Sakhalin Energy ហើយនឹងកាន់កាប់ភាគហ៊ុនប្រហែលគ្នានៅក្នុងប្រតិបត្តិករថ្មី ពោលគឺមានប្រហែលជិត ៥០% ខណៈភាគហ៊ុននៅសល់នឹងត្រូវកាន់កាប់ដោយប្រតិបត្តិករថ្មីផ្សេងទៀត។

ថ្វីបើ ក្រុមហ៊ុនជប៉ុន Mitsui & Co ដែលមានចំណែកភាគហ៊ុន ១២,៥% និង ក្រុមហ៊ុន Mitsubishi Corp មានភាគហ៊ុន ១០% នៅក្នុងគម្រោង Sakhalin-2 ក៏ដោយ ប៉ុន្តែក្រុមហ៊ុនទាំង ២ នេះត្រូវតែដាក់ពាក្យស្នើសុំរក្សាភាគហ៊ុនសម្រាប់គម្រោងថ្មី ហើយគោរពតាមក្របខណ្ឌថ្មីរបស់រុស្ស៊ីដែលបានបង្កើតឡើង។ មែនទែនទៅ ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនប្រេងរបស់ចក្រភពអង់គ្លេសបានកាន់កាប់ប្រហែល ២៧,៥% នៃ Sakhalin Energy ប៉ុន្តែក្រុមហ៊ុនបានប្រកាសពីផែនការដកខ្លួនចេញពីគម្រោង Sakhalin-2 រួចហើយ ក្រោយរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។

រុស្ស៊ីបាន គូសបញ្ជាក់ថា ម្ចាស់ភាគហ៊ុនដែលមានស្រាប់នឹងមានពេល១ខែ ចាប់ពីការបង្កើតប្រតិបត្តិករថ្មីក្នុងផ្តល់ការជូនដំណឹងថាតើ មានបំណងលក់ ឫ រក្សាទុកភាគហ៊ុនតាមសមាមាត្រកម្មសិទ្ធិបច្ចុប្បន្នរបស់ខ្លួន។

គួររំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៣០ ខែមិថុនា បានបញ្ជាឱ្យផ្ទេរប្រតិបត្តិការ Sakhalin-2 ទៅឱ្យក្រុមហ៊ុនរុស្ស៊ី ខណៈក្រុមហ៊ុនថ្មីនឹងកាន់កាប់ទ្រព្យសម្បត្តិ សិទ្ធិគ្រប់គ្រង និងកម្លាំងការងារទាំងអស់ ដោយគ្មានសំណងសម្រាប់ម្ចាស់ភាគហ៊ុនផ្សេងនោះទេ។

យ៉ាងណាមិញ ប្រទេសជប៉ុនបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការរក្សាភាពជាម្ចាស់នៅក្នុងគម្រោងទាយយកប្រេង និង ឧស្ម័នថ្មីនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Koichi Hagiuda ដែលជាប្រធានគណៈរដ្ឋមន្ត្រីសម្រាប់គោលនយោបាយថាមពលបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានកាលពីខែកក្កដាថា ក្រុមហ៊ុនជប៉ុននឹងបន្តកាន់កាប់ភាគហ៊ុនរបស់ខ្លួន ហើយបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននឹងធ្វើឱ្យប្រាកដថា នឹងបន្តរក្សាចំណែកនៅក្នុងគម្រោងទាញយកប្រេង និង ឧស្ម័ន នៅរុស្ស៊ី ខណៈគម្រោង Sakhalin-2 មានចំណែកផលិតឧស្ម័នធម្មជាតិរ៉ាវ ១០ លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះជប៉ុននាំចូល ៦ លានតោន៕




អត្ថបទបន្ទាប់


រដ្ឋចិនបញ្ចេញប្រាក់ដល់ធនាគារខ្នាតតូច និងមធ្យមជិត ៥០ពាន់លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចី និងពន្លឿនកំណើនសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលចិនកំពុងចាក់បញ្ចូលមូលនិធិសាធារណៈដែលមានតម្លៃជាង ៣០០ពាន់លានយ័ន ឬស្មើនឹងជិត៥០ពាន់លានដុល្លារ ទៅឱ្យធនាគារខ្នាតតូចនិងមធ្យមនៅក្នុង…

ភោជនីយដ្ឋានបែបចិនលំដាប់លេខ១ពីប្រទេសថៃ «ហុង ប៉ាវ» បើកសម្ពោធជាផ្លូវការនៅកម្ពុជា

ព័ត៌មាន
ភោជនីយដ្ឋាន ហុង ប៉ាវ ដែលមានប្រភពមកពីប្រទេសចិន និងបានជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសថៃបានបង្ហាញវត្តមាន និងបើកសម្ពោធសាខាលើកដំបូងជាផ្លូវការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ