Advertisement
កម្ពុជា-ប្រទេសចំណូលមធ្យម​កម្រិតខ្ពស់

ធនាគារពិភពលោក៖ គោលដៅប្រែក្លាយខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅត្រឹមឆ្នាំ ២០៣០ គួរតែលើកទៅឆ្នាំ ២០៣៥ វិញ


របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោក បានបញ្ជាក់ឲ្យដឹងថា ការសម្រេចនូវគោលដៅក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅឆ្នាំ ២០៣០ មានលទ្ធភាពជោគជ័យតិចតួចណាស់ ហើយកម្ពុជា គួរតែពិចារណា លើកគោលដៅនេះ ទៅឆ្នាំ២០៣៥ វិញ ដោយត្រូវពង្រឹង និងពង្រីកនូវកំណើនសំខាន់ៗបន្ថែមទៀត។
ស្ទើរ​តែ​រាល់ឆ្នាំ នៅ​រដូវ​ប្រមូល​ផល តែង​មាន​របាយការណ៍​ពី​បញ្ហា​កសិករ​លក់​កសិផល​មិន​ចេញ ឬ​លក់​ចេញ​ក្នុង​តម្លៃ​ថោក​ខ្លាំង។
ដោយ
Advertisement

រាជ​រដ្ឋាភិបាលកម្ពុជា បាន​កំណត់​គោល​ដៅ នៅឆ្នាំ ២០៣០ នឹង​​អភិវឌ្ឍ​កម្ពុជា​ពីប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់ និងជា​ប្រទេស​ចំណូល​ខ្ពស់ ត្រឹម​ឆ្នាំ​២០៥០។

ប៉ុន្ដែ បើតាម​របាយការណ៍ ដែលបាន​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក បានបង្ហាញថា គោលដៅ​នេះ ទំនង​ជាមិន​អាច​សម្រេច​បាន​​ជោគជ័យ​​នោះ​ឡើយ ព្រោះថា បណ្ដា​ប្រទេស​ជាខ្លាសេដ្ឋកិច្ច​មួយ​ចំនួន​នៅអាស៊ី ដូចជា ​ប្រទេស​ម៉ាឡេស៊ី និងថៃ ជាដើម ធ្លាប់​បាន​បរាជ័យ​លើគោលដៅ​នេះ​ដូចគ្នា​ដែរ។ លើកលែងតែ​ប្រទេស​ចិន​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​ពេល​វេលា ១៣ឆ្នាំ ដើម្បី​សម្រេច​បាន​​មហិច្ឆតា​ជា​ប្រទេសចំណូល​មធ្យម​កម្រិត​ខ្ពស់។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ប្រចាំ​ធនាគារ​ពិភពលោក បានលើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា មិនមាន​ការកែ​ប្រែ​អភិវឌ្ឍខ្លួន​បន្ថែម​ឲ្យ​បាន​ទាន់​ពេលវេលា​នោះទេ ការឈាន​ទៅ​សម្រេច​​មហិច្ឆតា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ដោយ​ជោគជ័យ នឹង​មាន​អត្រា​ភាគរយ​តិច​ណាស់។ 

តាម​របាយការណ៍​ពីធនាគារ​ពិភពលោក ដើម្បី​ក្លាយ​ជា​ប្រទេស ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ ២០៣០បាន កម្ពុជា ចាំបាច់​ត្រូវ​បង្កើន​​ចំណូល​ជាតិ​សរុប ​សម្រាប់​មនុស្ស​ម្នាក់ រហូតដល់ ៣.៨៩៦ ដុល្លារ​អាមេរិក​​ ខណៈដែល​កាល​ពី​ឆ្នាំ ២០១៧  ចំណូល​ជាតិ​សរុប​​សម្រាប់​មនុស្ស​ម្នាក់ មានតែ ១.២៣០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដូច្នេះ រយៈពេល​ជាង​១០ឆ្នាំ​ទៅមុខ​ទៀត កម្ពុជា ចាំបាច់​​ត្រូវ​បង្កើន​​អត្រា ចំណូល​ជា​តិ​សរុប​​សម្រាប់​មនុស្ស​ម្នាក់ រហូត​ដល់ ៩,៣% ពោល​គឺលើស ៣ដង នាពេល​បច្ចុប្បន្ន។

បើតាម​របាយការណ៍​ដដែល បានគូស​បញ្ជាក់​ថា មាន ៤ចំណុច ដែល​ជាជម្រើស​គោល​នយោបាយ ដើម្បី​អាច​ឲ្យកម្ពុជា​ឈានទៅ​សម្រេច​​គោលដៅ​​ជាប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់ រួមមាន៖

ទី១ គឺកម្ពុជា​​គួរពិចារណា​​ពន្យាពេល ពីការ​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ​២០៣០ ទៅ​ឆ្នាំ ២០៣៥ វិញ ព្រោះថា​ ២០៣០ វាជា​មហិច្ឆតា​ធំ​ខ្លាំង​ពេក ហើយ​សូម្បី​​ប្រទេស​​​ខ្លា​​សេដ្ឋកិច្ច​មួយ​ចំនួន ក៏បាន​​បរាជ័យ​លើគោលដៅ​នេះដែរ។ ហើយនៅ​ត្រឹមឆ្នាំ ២០៣៥ កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​​រក្សា​កំណើន​​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ឲ្យ​បាន​ក្នុង​អត្រា ៦,៦% ខណៈដែល៥ឆ្នាំ ចុងក្រោយមកនេះ ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់មានអត្រា​កំណើន ៥,២%​។

ទី២ កម្ពុជា ត្រូវរក្សា​ឲ្យបាន​នូវ​អត្រា​នៃ​មូល​ធនមនុស្ស និងកំណើន​កត្តា​ផលិតភាព​ការងារ​ឲ្យបាន​រឹងមាំ។

ទី៣ ត្រូវ​បង្កើន​ការវិនិយោគ​​យ៉ាងហោច​ណាស់ ប្រមាណ ជាង ២៨% នៃGDP នៅត្រឹម​ឆ្នាំ២០៣០។ ​​

និងទី៤ ត្រូវបង្កើន​ ការ​សន្សំក្នុង​ស្រុក ប្រមាណ ១០% នៃ GDP នៅត្រឹម​ឆ្នាំ​២០៣០ សំដៅ​កាត់​បន្ថយ​នូវការ​ពឹងផ្អែក​លើលំហូរ​មូលធន​ពីក្រៅ​ប្រទេស។​

យ៉ាងណា​ក៏ដោយចុះ បើតាម​ការគូស​បញ្ជាក់ ពីឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយក​រង នៃអគ្គ​នាយក​ដ្ឋាន​​គោល​នយោបាយ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក​ឡើងថា តាមអ្វីដែល​រាជរដ្ឋាភិបាល​បាន​សិក្សា និង​វាយតម្លៃ នៅឆ្នាំ​២០៣០ កម្ពុជា ពិតជា​អាច​សម្រេច​បាន​នូវ គោលដៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់នេះ។ ហើយឯកឧត្តម បានបញ្ជាក់​ទៀតថា ការលើក​ឡើង​របស់​របាយការណ៍​ធនាគារ​ពិភពលោក​ដែលថា កម្ពុជា គួរតែពន្យារ​​ពេល​​ទៅដល់ ២០៣៥ ដើម្បី​សម្រេច​​គោលដៅ​នោះ គឺវា​ធ្វើ​ឡើង​​ទៅតាម​បច្ចេកទេស​ផ្សេងគ្នា​ ពីអ្វី​ដែល​រាជរដ្ឋាភិបាល​​បានធ្វើ។ តែយ៉ាងណា ខាងរាជរដ្ឋាភិបាល នឹងបន្ត​ពិភាក្សា​បន្ថែម​ទៀត​លើ​រឿងនេះ៕ 

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក

ព័ត៌មាន
ស្របពេលដែល កម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែបន្តកើនឡើងឥតស្រាកស្រាន្ដ ប្រទេសវៀតណាម ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ...

មហាសេដ្ឋីអចលនទ្រព្យ ពុង ឃាវសែ ៖ ការបោះទុនវិនិយោគក្នុងវិស័យសំណង់មិនព្រួយបារម្ភឡើយ !

ព័ត៌មាន
អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញពីគំនិតសុទិដ្ឋិនិយម ថា ការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនៅតែបន្តកើនឡើង និងមិនមានសញ្ញាណាមួយដែលធ្វើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ