ករណីមេរោគ Covid-19 នៅកម្ពុជា

ក្រសួងសុខាភិបាល ប្រកាសរកឃើញ «ពលរដ្ឋខ្មែរដំបូងគេ ដែលមានមេរោគ Covid-19»


បុរសជនជាតិខ្មែរ វ័យ ៣៨ ឆ្នាំម្នាក់ ត្រូវបានក្រសួង សុខាភិបាលកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី ០៧ មីនានេះ ថា បានឆ្លងមេរោគ Covid-19 ដែលក្រសួងបានបញ្ជាក់ថា ពលរដ្ឋខ្មែរដំបូងគេនេះ គឺបានឆ្លងមេរោគ Covid-19 ម្នាក់នេះ គឺបានឆ្លងពីបុរសជនជាតិជប៉ុនម្នាក៉ ដែលបានចាកចេញពីកម្ពុជា ទៅជប៉ុន នឹងបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគ Covid-19 កាលពី ៥ខែ មីនាកន្លងទៅនេះ។
ក្រសួងសុខាភិបាល ប្រកាសរកឃើញ «ពលរដ្ឋខ្មែរដំបូងគេ ដែលមានមេរោគ Covid-19»
ដោយ

ការប្រកាស​ករណី​ពលរដ្ឋ​ខ្មែរ ដំបូងគេ ដែលមាន​ឆ្លងមេរោគ​ Covid-19 នេះ គឺ​បានធ្វើឡើង ដោយមាន​វត្តមាន​របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

បុរស​ខ្មែរ ដែលបាន​ឆ្លង​មេរោគ Covid-19 នេះ គឺជា​ម្នាក់ នៃមនុស្ស​ចំនួន ៣ផ្សេងទៀត នៅក្នុងខេត្ត​សៀមរាប ដែលបាន​ប៉ះពាល់​ដោយផ្ទាល់ ជាមួយនឹង​បុរស​ជនជាតិ​ជប៉ុន ដែលមាន​មេរោគ Covid-19 កាលពី​បុរសជប៉ុន​ម្នាក់នោះ ស្នាក់នៅក្នុងប្រទេស​កម្ពុជា។

ក្រសួង​សុខាភិបាល បានបញ្ជាក់ទៀតថា សម្រាប់មនុស្ស​៣ នាក់ផ្សេងទៀត ដែលបាន​ប៉ះពាល់​ដោយផ្ទាល់ ជាមួយនឹង​បុរស​ជនជាតិ​ជប៉ុន ដែលមាន​ផ្ទុកមេរោគ​កូរ៉ូណានោះ គឺមិនទាន់​រកឃើញ​វិជ្ជមាន​មេរោគ​ Covid-19 នេះនៅឡើយទេ ហើយក្រសួង​នឹងនៅតែបន្ដតាមដាន​បន្ថែមទៀត។

ក្រៅពី​មនុស្ស​ចំនួន ៤នាក់ ដែលបាន​ប៉ះពាល់​ដោយផ្ទាល់ជាមួយនឹង​បរុសជនជាតិ​ជប៉ុន មានមេរោគ Covid-19 នោះ ក្រសួង​សុខាភិបាល ក៏បាន​បញ្ជាក់ថា គឺំមាន​មនុស្ស​ចំនួន ៤០នាក់​​ផ្សេងទៀត គឺ​បាន​ប៉ះពាល់​ដោយ​ប្រយោល។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការវិនិយោគលើមូលបត្រ ទទួលបានការលើកទឹកចិត្តពីរដ្ឋ តែអ្នកវិនិយោគត្រូវមានភាពឆ្លាតវៃ

ព័ត៌មាន
ការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា គឺជានិន្នាការវិនិយោគថ្មីនៅកម្ពុជាពេលបច្ចុប្បន្ន ខណៈដែលវិស័យនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់នៅមានភា…

ធនាគារ​ចាត់​វិធានការ​​ជួយសង្គ្រោះ​ក្រុមហ៊ុន​នានា​ពី​វិបត្តិ​ដោយសារ​ Covid-19

ព័ត៌មាន
ធនាគារ​នៅវៀតណាម​នឹង​ទម្លាក់​អត្រា​ការប្រាក់ និង​ឈប់​យក​ថ្លៃ​សេវា​ធនាគារ​លើ​ឥណទាន​ក្នុង​តម្លៃ​ទឹកប្រាក់សរុប ១០,៧​ប៊ីលាន​ដុល្លារ​អាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ