ជម្លោះពាណិជ្ជកម្ម​

អាមេរិក និងចិន ធូរស្បើយជម្លោះបន្តិចក្រោយពីបានចរចា គ្នាតាមប្រព័ន្ធទូរស័ព្ទ


ក្រោយពីមានភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ ការពិភាក្សា និងក៏ដូចជា ការវាយតម្លៃលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី ១ ត្រូវបានយកមកជជែកគ្នា តាមរយៈប្រព័ន្ធទូរស័ព្ទរវាង តំណាងចរចាកំពូលៗរបស់ ភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននាពេលថ្មីៗនេះ ។
អាមេរិក និងចិន ធូរស្បើយជម្លោះបន្តិចក្រោយពីបានចរចា គ្នាតាមប្រព័ន្ធទូរស័ព្ទ
ដោយ

តំណាង​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក រ៉ូ​បឺត ឡៃ​ធី​សឺ និង​ឧបនាយករដ្ឋមន្ត្រី​ចិន លោក លូ ហេ បាន​ដើរតួ​ជា​អ្នក​ចរចា តំណាង​ឲ្យ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើការ​ពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនា ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៃ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១​។

ជា​លទ្ធផល​នៃ​កិច្ចចរចា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ ភាគី​ចិន អះអាង​ថា ភាគី​ទាំង​ពីរ យល់ព្រម​បង្កើត​លក្ខខណ្ឌ និង​បរិយាកាស​អំណោយផល ដើម្បី​បន្ត​ការ​អនុវត្ត កិច្ចព្រមព្រៀង​ជា​បន្ត​ទៀត​។

ដោយឡែក​តំណាង​ភាគី​អា​មេ​រិ​ក បាន​បញ្ជាក់​ថា អ្នក​ចរចា​ទាំង​សងខាង បាន​ជជែក​គ្នា​រួច​ហើយ​អំពី សកម្មភាព ដែល​ត្រូវ​អនុវត្ត ដើម្បី​ឲ្យ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បន្ត​ទៅ​មុខ​ទៀត​។

នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ ចិន បាន​សន្យា​ថា នឹង​ជម្រុញ​ការ​ទិញ​ទំនិញ​ពី អា​មេ​រិ​ក ជាង ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រាប់​បញ្ចូល​ទាំង ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម ថាមពល និង​សេវាកម្ម តែ​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ការ​ចុះ​អន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​សកលលោក ដែល​កំពុង​រង​គ្រោះ​ដោយ​វិបត្តិ​កូ​វី​ដ​១៩​នោះ ចិន ស្ថិត​នៅ​ឆ្ងាយ​ពី​គោលដៅ ដែល​គ្រោង​នឹង​ទិញ​ទំនិញ​អា​មេ​រិ​ក ៧៧​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​ទី ១​នេះ​។

ជាក់ស្តែង មុន​នឹង​មាន​កិច្ចចរចា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​កើតឡើង ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​ពី អារម្មណ៍​មិន​ពេញចិត្ត ដោយសារ​តែ ចិន មិន​អាច​ទិញ​ទំនិញ​ទៅ​តាម ការ​សន្យា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​លោក ត្រាំ បន្ត​ថា នឹង​ចែកផ្លូវ​គ្នា​ជាមួយ ចិន បើសិនជា ចិន មិន​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ អា​មេ​រិ​ក​។

គួរ​ជម្រាប​ដែរ​ថា បើ​តាម​ទិន្នន័យ​ពី រដ្ឋបាល​គយ​ទូទៅ​ចិន បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង អា​មេ​រិ​ក និង​ចិន សម្រេច​បាន ២៩៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក អំឡុង​ពេល ៧​ខែ​ដើមឆ្នាំ ២០២០​នេះ ដែល​មានការ​ធា្ល​ក់​ចុះ ៣% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិបញ្ចេញកញ្ចប់ជំនួយស្តារពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ ក្នុងអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
សា្ថប័នអន្តរជាតិបានបញ្ចេញកញ្ចប់ថវិការជំនួយដើម្បីជួយស្តារសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ចនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈកូវីដ-១៩នៅតែ…

ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះហើយ ខណៈដែលតាម​ការ​រំពឹងទុក​របស់​ថ្នាក់ដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ