មិនទាន់មានច្រកចេញសម្រាប់ភាពតានតឹងនៅអ៊ុយក្រែន

រុស្សីថាការឆ្លើយតបរបស់អាមេរិក និងអង្គការណាតូ មិនបានបង្ហាញឆន្ទៈដោះស្រាយវិបត្តិអ៊ុយក្រែនឡើយ


ក្រោយសហរដ្ឋអាមេរិក និងអង្គការណាតូបានការឆ្លើយតបនឹងសំណើរបស់រុស្សីកាលពីថ្ងៃពុធ ឃើញថា ទីក្រុងម៉ូស្កូនៅថ្ងៃព្រហស្បតិ៍ទី២៧មករា បានចេញមកអះអាងថា ការឆ្លើយតបរបស់អាមេរិក និងអង្គការណាតូ មិនបានបង្ហាញពីឆន្ទៈដោះស្រាយក្តីបារម្ភបញ្ហាសន្តិសុខក្នុងការប្រឈមមុខដាក់គ្នាជុំវិញវិបត្តិនៅអ៊ុយក្រែននោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មិនទាន់មានច្រកចេញសម្រាប់ភាពតានតឹងនៅអ៊ុយក្រែន
ដោយ

អ្នកនាំពាក្យវិមានក្រឹមឡាំង ឌីមេទ្រី ប៉េសស្កូវ (Dmitry Peskov) និយាយថា ទីក្រុងម៉ូស្កូមិនប្រញាប់សម្រេចចិត្តពេកឡើយ ដោយគេត្រូវការពេលបន្ថែមទៀត​ដើម្បីពិនិត្យ​មើលការឆ្លើយតបរបស់អាមេរិក​​ និងអង្គការណាតូ។ យ៉ាងណាមិញ ម៉ូស្កូស​ង្កេតឃើញថា ការផ្តល់ចម្លើយ​​កាលពីថ្ងៃពុធពីសំណាក់អាមេរិក មិនបានឆ្លើយតបឲ្យដិតដល់ ទៅនឹងការទាមទារចំបងរបស់រុស្សីឡើយ ជាហេតុធ្វើឲ្យគេមិនសូវមានសុទិដ្ឋិនិយមខ្ពស់ប៉ុន្មានទេ ក្នុងការដោះស្រាយវិបត្តិលើកនេះ។

គួររំឭកថា សហរដ្ឋអាមេរិក និងអង្គការណាតូ មិនបាន​យល់ស្រប​ទាំងស្រុង​ទៅតាមការចង់បានរបស់​រុស្សីឡើយ ពិសេសជុំវិញ​បេក្ខភាពរបស់អ៊ុយក្រែន​នៅក្នុង​អង្គការណាតូ និង ឥទ្ធិពលរបស់អង្គការ​យោធា​មួយនេះ​នៅក្នុងតំបន់​អឺរ៉ុបខាងកើត។ រុស្សីទាមទារឲ្យណាតូបញ្ឈប់សកម្មភាពយោធា និងដកទ័ពចេញ​ពីប្រទេស​ទាំង១៤ ដែលជាអតីត​សមាជិកសហភាពសូវៀត គួបផ្សំនឹងការឈប់បញ្ចូល​សមាជិកថ្មីៗទៀត ទៅក្នុងអង្គការណាតូទៀត ពិសេសគឺ អ៊ុយក្រែនតែម្តង។ អាមេរិក និងណាតូទាត់ចោលសំណើនេះ និងជំនួសមកវិញដោយការសន្យារក្សាឲ្យបានសន្តិសុខក្នុងតំបន់។

យ៉ាងណាមិញ ការប្រតិកម្ម​ពី​វិមាន​ក្រឹមឡាំង​បង្ហាញ​ថា រុស្ស៊ី​មិន​បាន​ច្រានចោល​ទាំងស្រុង​លើ​ការ​ឆ្លើយតប​របស់​​អាមេរិក និង​ណាតូនោះទេ ហើយរុស្សីក៏មិនបាន​បិទ​ទ្វារ​​ចរចាតាម​រយៈផ្លូវការទូតនោះដែរ។

ក្រោយប្រតិកម្ម​ពីម៉ូស្កូ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន​និយាយថា ខ្លួននិង​សម្ព័ន្ធមិត្ត​សង្ឃឹមថា រុស្ស៊ីនឹង​បន្តសិក្សាពី​ការឆ្លើយតប​របស់ពួកគេ​ឲ្យបាន​ស៊ីជម្រៅ ហើយត្រលប់​មករក​តុចរចាវិញ។ យ៉ាងណាមិញ វិមានក្រឹមឡាំង​ធ្លាប់បានថ្លែងចំៗ​ជារឿយៗ​ហើយថា វិធីដ៏ល្អបំផុត​ដើម្បី​អាចបន្ថយភាពតានតឹង​នៅអ៊ុយក្រែន​បាន គឺណាតូ ត្រូវតែដកទ័ព​របស់ខ្លួន​ទាំងអស់​ចេញ​ពីតំបន់អឺរ៉ុប​ខាងកើត។

សូមជម្រាបថា ប្រធានាធិបតី​រុស្ស៊ី​​លោក​ វ៉្លាឌីមៀរ ពូទីន ​នឹង​ចេញមុខផ្តល់​​ចម្លើយ​​ដោយផ្ទាល់បន្ថែមទៀត នា​ពេល​ខាង​មុខ​ ទៅលើ​​ចម្លើយ​​ជា​លាយលក្ខណ៍​អក្សរ​​របស់​អាមេរិក និងណាតូ។ យ៉ាងណា​ក្តី ក្រុម​បស្ចិម​ប្រទេស​ បាន​ត្រៀម​ខ្លួន​​ឆ្លើយតបដូចគ្នា ​នឹង​គ្រប់​ចម្លើយ​ទាំងអស់​​ពី​រុស្ស៊ី។ ប្រមុខ​អង្គការ​ណាតូ​បាន​បញ្ជាក់​ពី​ការហុចដៃ​រក​រុស្ស៊ី ប៉ុន្ដែ​​ក៏​ត្រៀម​ខ្លួន​នឹង​ តទល់ជាមួយ​រុស្ស៊ី​ផងដែរ ប្រសិនបើ​ស្ថានការណ៍ចាំបាច់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបចេញមុខការពារប្រទេសលីទុយអានី ដោយបានប្ដឹងចិនទៅ WTO

ព័ត៌មាន
នៅទីបំផុតទៅសហភាពអឺរ៉ុប បានចេញមុខការពារប្រទេសលីទុយអានី ដែលកំពុងមានជម្លោះការទូតពាណិជ្ជកម្មជាមួយប្រទេសចិនហើយ។ សហភាពអឺរ៉ុបបាននាំយកសំណ…

ចិនយល់ព្រមឲ្យមន្ត្រីសិទ្ធិមនុស្សUNធ្វើដំណើរទស្សនកិច្ចទៅស៊ីនជាំងក្រោយចប់អូឡាំពិក

ព័ត៌មាន
ប្រទេសចិនបានយល់ព្រមអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង នៅពាក់កណ្តាលឆ្នាំ២០២២នេះ បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ