ការប្រកាសរបស់រុស្ស៊ីបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុនឱសថដ៏ធំរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនឈ្មោះ BioNTech បាននិយាយថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពជាង ៩០% នៅក្នុងការសាកល្បងដំណាក់កាលទី៣ ។
រុស្ស៊ីបាននិយាយថា លទ្ធផលដំបូងនៃការសាកល្បងដំណាក់កាលទី៣ ទៅលើវ៉ាក់សាំងកូវីដ-១៩របស់ខ្លួន ដែលមានឈ្មោះថា "Sputnik V" បានបង្ហាញថា ប្រសិទ្ធភាពរបស់វា គឺផ្អែកលើ "ករណីកូវីដ-១៩ ចំនួន ២០ករណី ដែលបានបែងចែកគ្នារវាងអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលបានប្រើឱសថសាកល្បង ។”
ការរត់ប្រណាំងគ្នាក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩
ការវិភាគរបស់ Pfizer / BioNTech (ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនអាល្លឺម៉ង់ធ្វើការរួមគ្នា) បានវាយតម្លៃទៅលើករណីឆ្លងកូវីដ-១៩ ចំនួន ៩៤ ករណី ដែលត្រូវបានបញ្ជាក់នៅក្នុងចំណោមមនុស្សចំនួន ៤៣.៥៣៨នាក់ ដែលចូលរួមនៅក្នុងការសាកល្បងវ៉ាក់សាំង ។ ដៃគូទាំងពីរនេះបាននិយាយថា ករណីនេះត្រូវបានបែងចែករវាងអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលបានប្រើថ្នាំ placebo បានបង្ហាញពីអត្រាប្រសិទ្ធភាពនៃវ៉ាក់សាំង លើសពី ៩០% នៅក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីការចាក់លើកទី២ ។
ការប្រកាសចុងក្រោយពីប្រទេសរុស្ស៊ីធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ប្រទេសរបស់លោកកំពុងបង្កើតវ៉ាក់សាំងទីបី ។ លោកក៏បាននិយាយផងដែរថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយបណ្តាប្រទេសដទៃទៀត លើវ៉ាក់សាំង ប៉ុន្តែ បានព្រមានប្រឆាំងនឹង“ធ្វើនយោបាយភាវូបនីយកម្ម” នៃដំណើរការផលិតវ៉ាក់សាំងនេះ ។
ប្រទេសរុស្ស៊ីខ្លួនឯងត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងការប្រណាំងប្រជែងផលិតវ៉ាក់សាំង ខណៈដែលក្រុមហ៊ុនផលិតឱសថនៅជុំវិញពិភពលោកព្យាយាមបង្កើតវ៉ាក់សាំងការពារដែលមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១,២លាននាក់ នៅទូទាំងពិភពលោក ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់អាមេរិក ៕