ធនាគារកណ្តាលរុស្ស៊ី

ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់គោលឡើង ដល់១២%ដើម្បីគាំទ្រប្រាក់រុប របស់រុស្ស៊ីដែលកំពុងតែជួបវិបត្តិ


ធនាគារកណ្តាលរបស់រុស្ស៊ីបានដំឡើងអត្រាការប្រាក់ចំនួន ៣,៥០% ថែម ទៀត ឱ្យ ឡើង ដល់ទៅ ១២% ដែលនេះគឺជាវិធានការដ៏បន្ទាន់មួយដើម្បីព្យាយាមទប់ ស្កាត់ ការធ្លាក់ ថ្លៃ ប្រាក់រូប របស់ រុស្ស៊ី នាពេលថ្មីៗ នេះ បន្ទាប់ពីមាន ការអំពាវនាវជាសាធារណៈពីវិមានក្រឹមឡាំងសម្រាប់គោល នយោបាយរូបិយវត្ថុឱ្យ កាន់តែតឹងរ៉ឹង។ នេះ បើ តាម ការ ចេញ ផ្សាយ របស់ សារ ព័ត៌ មាន រ៉យ ទ័រ។
ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់គោលឡើងដល់១២%ដើម្បីគាំទ្រប្រាក់រុបរបស់រុស្ស៊ីដែលកំពុងតែជួបវិបត្តិ
ដោយ

កិច្ចប្រជុំវិសាមញ្ញ ដើម្បី ដំឡើង អត្រា ការ ប្រាក់ នេះ បានធ្វើ ឡើងបន្ទាប់ពី ប្រាក់រូប របស់ រុស្ស៊ី បាន ធ្លាក់ចុះ តម្លៃលើស ពី ១០០ បើ ធៀបនឹងប្រាក់ដុល្លារ កាលពីថ្ងៃចន្ទ ទី ១៤ ខែ សីហា ដោយសារ តែ រងនូវឥទ្ធិពលទណ្ឌ កម្មរបស់ បស្ចិម លោកនៅ លើ សមតុល្យពាណិជ្ជកម្មរបស់រុស្ស៊ី និងស្រប ពេល មាន ការចំណាយលើវិស័យ យោធា កើន ឡើងខ្ពស់ពេក។
លោក ម៉ាស៊ីម អូរ៉េសឃីន (Maxim Oreshkin) ជា ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅដើមសប្តាហ៍នេះ បានស្តីបន្ទោសធនាគារកណ្តាល រុស្ស៊ី ចំពោះអ្វីដែលលោកហៅថាគោលនយោ បាយ រូបិយវត្ថុទន់ខ្សោយ ដែល នាំ ឱ្យ ប្រាក់រូប ធ្លាក់ចុះថ្លៃ បែបខ្លាំងបែបនេះ ។
ក្រោយ ពី មាន ការ ស្ដីបន្ទោស ពី លោក អូរ៉េសឃីន បាន ប៉ុន្មានម៉ោង ហើយ គេ ឃើញ ធនាគារ កណ្ដាល នេះ បាន ប្រកាសបើកកិច្ចប្រជុំជា បន្ទាន់ មួយ កាល ពី ថ្ងៃ ចន្ទ ដោយផ្ដោត សំខាន់ លើ រូបិយប័ណ្ណរបស់រុស្ស៊ី។ ធនាគារកណ្តាលរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សម្ពាធអតិផរណា កំពុងកើនឡើង ហើយថា ការធ្លាក់ថ្លៃប្រាក់រូប និង តម្លៃទំនិញកើនឡើងខ្ពស់ កំពុងមានសន្ទុះខ្លាំង ហើយការរំពឹងទុកពី អតិផរណាកំពុងតែ កើនឡើងផង ដែ រ ។

ទោះបីជាមាន វិធាន ការដើម្បី ទប់ ស្កាត់ ការធ្លាក់ ថ្លៃ ប្រាក់ រូប នេះ ក៏ដោយ ប៉ុន្តែ ក្រុម អ្នកវិភាគ ភាគច្រើនបានយល់ស្របថាការផ្លាស់ប្តូរ នេះនឹងមិនទទួល បាន ផល យូរអង្វែង ឡើយ ។ លោក ទីម៉ូធី អាស ( Timothy Ash) អ្នករៀប ចំ យុទ្ធសាស្រ្តនៅ ក្រុម ហ៊ុន Bluebay Asset Management បាននិយាយថា ល្គឹក ណាសង្រ្គាមនៅតែបន្ត វានឹង កាន់តែអាក្រក់សម្រាប់រុស្ស៊ី សេដ្ឋកិច្ចរុស្ស៊ី និងប្រាក់រូប របស់ រុស្ស៊ី ។
លោក ទីម៉ូធី បាន បន្ថែម ថា ការ ដំឡើង អត្រាការ ប្រាក់ គោល នឹងមិន អាច ដោះស្រាយអ្វី បាន ទាំងអស់ បើ ទោះ ជា វា អាចនឹងជួយ បន្ថយល្បឿននៃការធ្លាក់ថ្លៃប្រាក់រូប ជាបណ្តោះអាសន្នក៏ពិត មែន លុះត្រាតែបញ្ហាស្នូលគឺ សង្រ្គាម និងទណ្ឌកម្មត្រូវបានដោះស្រាយ ទើប អាច ជួយ ឱ្យ តម្លៃ ប្រាក់ រូប ងើប ឡើងវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដំបូង របស់ធនាគារកណ្តាលរុស្ស៊ីនេះ បាន និយាយ ថា ធនាគារ នេះ បានដកចេញ នូវ ការណែនាំរបស់ខ្លួន ដែលថា វានឹងពិចារណាពី ការដំឡើងអត្រាការប្រាក់ នាពេលអនាគត ដែលនាំ ឱ្យអ្នកវិភាគមួយចំនួនបាន ប៉ាន់ស្មានថា អត្រាការប្រាក់ បានឡើងដល់ចំណុចកំពូល។
ប៉ុន្តែបន្ទាប់ ពី បាន ធ្វើ ការ សម្រេច ចិត្ត រួច មក ធនាគារកណ្តាលរុស្ស៊ីបាន ចេញសេចក្តីថ្លែងការណ៍បន្ថែមថា នៅក្នុង ករណី នៃ ការពង្រឹងហានិភ័យ ដែលគាំទ្រអតិផរណា លទ្ធភាព នៃការ ដំឡើង អត្រាការ ប្រាក់ គោល បន្ថែម ទៀត គឺអាចធ្វើទៅបាន។
ទេសាភិបាលធនាគារកណ្តាលលោកស្រី អែលវីរ៉ា ណាប៊ីលីណា (Elvira Nabiullina) ទទួល បាន ការ សរសើរ ចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកស្រី ចាប់ តាំងពី រុស្ស៊ីបានចាប់ផ្តើមនូវ អ្វីដែល ហៅថា «ប្រតិបត្តិការយោធា ពិសេស» នៅ ប្រទេសអ៊ុយក្រែន ប៉ុន្តែប្រាក់រូប ដែល ធ្លាក់ថ្លៃ និង អតិផរណា កើន ខ្ពស់ បានធ្វើឱ្យលោកស្រី រង ការរិះគន់ ជា ពិសេស នៅ ក្នុងចំណោម អ្នកជាតិ និយមគាំទ្រ សង្រ្គាម៕




អត្ថបទបន្ទាប់


មកទល់ពេលនេះកម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោន ដែលអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នៅឆ្នាំនេះ

អាកាសធាតុឆ្នាំនេះហាក់អំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប ដែលត្រូវបានគេវាយតម្លៃថា ទិន្នផលអំបិលឆ្នាំនេះទំនង…

ទ្រព្យសម្បត្តិរបស់កំពូលអ្នកមានបំផុតនៅវៀតណាមកើនឡើង ៣៩ ពាន់លានដុល្លារ ខណៈដែលភាគហ៊ុន VinFast ពង្រីកការចុះបញ្ជីនៅក្រៅប្រទេស

លោក ផាម ញ៉ាត វឿង (Pham Nhat Vuong) ប្រធានក្រុមហ៊ុន VinFast នៅតែរក្សាតំណែងជាកំពូលអ្នកមានបំផុតនៅវៀតណាម ខណៈ តម្លៃភាគហ៊ុនក្រុមហ៊ុន Vin…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ