នាវាចម្បាំងរុស្ស៊ី និងចិន

នាវាចម្បាំងរុស្ស៊ី និងចិន ធ្វើការល្បាតរួមគ្នាជាលើកដំបូងនៅមហាសមុទ្រប៉ាស៊ីហ្វិក


នាវាចម្បាំងរុស្ស៊ី និងចិនបានធ្វើការល្បាតរួមគ្នាមួយ ជាលើកដំបូងរបស់ប្រទេសទាំងពីរនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចកាលពីចុងសប្តាហ៍មុននេះ។ ទោះបីការល្បាតរួមគ្នារបស់ប្រទេសទាំងពីរធ្វើឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចក្នុងដែនទឹកអន្តរជាតិក្តី ប៉ុន្តែ ភាគីជប៉ុនដែលនៅក្បែរនោះបានអះអាងថា ខ្លួននឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសកម្មភាពរបស់កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ី និង ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាវាចម្បាំងចិននិងរុស្សី ល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិច (រូបភាព៖ពីក្រសួងការពារជាតិរុស្សី)

ប្រទេស​ជប៉ុន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ការ​តាមដាន​ក៏​ដោយសារ​តែ នាវាចម្បាំង​របស់​ចិន និង​រុ​ស្សី​ដែល​បាន​ធ្វើការ​ល្បាត​រួម​គ្នា បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ អូ​ហ្សូ​មិ និង ច្រក​ស៊ូ​រ៉ា​ហ្គូ ក្បែរ​ទៅ​នឹង​ដែន​កោះ​ហុ​ក​កៃ​ដូ របស់​ជប៉ុន​។

ទោះបី​តំបន់​នោះ​ត្រូវ​បាន​ចាត់ទុកជា​ដែនទឹក​អន្តរជាតិ ដែល​អនុញ្ញាត​ឲ្យ​នាវា​មក​ពី​ប្រទេស​ផ្សេង​ៗ​អាច​ឆ្លងកាត់​បាន​ក្តី ប៉ុន្តែ​ជប៉ុន​អះអាង​ថា សកម្មភាព​របស់​ប្រទេស​ទាំង​ពីរ គឺ​ខុស​ប្លែក​ពី​រាល់ដង​។ ពោល​នេះ​ជា​លើក​ទី​មួយ​ហើយ​រវាង​ចិន និង​រុ​ស្សី​ដែល​បាន​ល្បាត​ឆ្លងកាត់​តំបន់​នេះ​រួម​គ្នា​។

យ៉ាងណាមិញ ក្រសួងការពារជាតិ​ចិន និង​រុ​ស្សី​បាន​គូសបញ្ជាក់​ហើយ​ថា ប្រតិបត្តិការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​ដើម្បី​ពង្រឹង​ចំណងទាក់ទង ក៏​ដូច​ជា​ដើម្បី​សន្តិសុខ​ក្នុង​តំបន់ ដោយ​មិន​ផ្តោត​លើ​ការ​ប្រឆាំង​នឹង​ភាគី​ទី​បី​ណាមួយ​ឡើយ​។

សូម​ជម្រាប​ថា ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ប៉េ​កាំ​ង ធ្លាប់​បាន​រៀបចំ​សមយុទ្ធ​យោធា​ជើង​ទឹក​នៅ​ក្បែរ​សមុទ្រ​ប្រទេស​ជប៉ុន​កាលពីដើម​ខែតុលា​ម្តង​រួច​មក​ហើយ​។ មហាអំណាច​យោធា​ទាំង​ពីរ​នេះ​បាន​បង្កើត​ទំនាក់ទំនង​យោធា និង​ការទូត​កាន់តែ​ជិត​ស្និទ្ធ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​លោក​ខាងលិច​បាន​និង​កំពុង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​មែនទែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចកើនយឺតជំរុញឲ្យចិននឹងពន្លឿនការបោះផ្សាយមូលបត្ររដ្ឋក្នុងស្រុក ២២៤ ពាន់លានដុល្លារបន្ថែម

ព័ត៌មាន
មន្ត្រីក្រសួងហិរញ្ញវត្ថុចិន បាននិយាយថ្មីៗនេះថា ប្រទេសចិនមានបំណងនឹងពន្លឿនការចេញបោះផ្សាយលក់មូលបត្របំណុលក្នុងស្រុកបន្ថែមជាង ២២៤ពាន់លានដុល្លារ…

ធនាគារ អេស៊ីលីដា ដាក់ឲ្យដំណើរការ​សេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” និងជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ