សិង្ហបុរីប្រេកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន

សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន


សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន។ សិង្ហបុរីហាក់ចេញមុខចេញមាត់ខ្លាំងជាងគេនៅអាស៊ាន ក្នុងការប្រតិកម្មឆ្លើយតបទៅនឹងសកម្មភាពសង្គ្រាមឈ្លានពាន់របស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជាក់ស្ដែង បន្ទាប់ពីប្រកាសថ្កោលទោសលើសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនហើយ ពេលនេះសិង្ហបុរី គឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ានផងដែរ ដែលប្រកាសដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសណាន់

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសណាន់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថា ប្រទេសសិង្ហបុរីនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយវិធានការនេះ នឹងរួមបញ្ចូលនូវ​ការដាក់ការត្រួតពិនិត្យការនាំចេញទំនិញ​របស់​សិង្ហបុរី​ទៅរុស្ស៊ី និងការបិទខ្ទប់​ប្រតិបត្តិការធនាគារ និងហិរញ្ញវត្ថុរបស់រុស្ស៊ីមួយចំនួនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។

Story: រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសណាន់បាននិយាយថា សិង្ហបុរីកម្រធ្វើសកម្មភាព ក្នុងការដាក់ទណ្ឌកម្ម​លើប្រទេសផ្សេងទៀតណាស់ ក្នុងករណីដែលគ្មាន​សេចក្តីសម្រេច ឬការណែនាំពី​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រើសិទ្ធិវេតូ (រារាំង) ​ពីសំណាក់រុស្ស៊ីចំពោះ​សេចក្តីព្រាង​ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខនោះ ធ្វើឱ្យសិង្ហបុរីមានបំណងធ្វើសកម្មភាព​រួមគ្នា ជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនទៀត ដើម្បីដាក់ទណ្ឌកម្ម និងការដាក់កម្រិតសមស្របប្រឆាំងនឹងរុស្ស៊ី។ 

លោកបាឡាគ្រីសណាន់ក៏បានកត់សម្គាល់ផងដែរថា ប្រទេសសិង្ហបុរី គឺជាអ្នក​សហឧបត្ថម្ភគាំទ្រ​មួយក្នុងចំណោមសមាជិក​សហឧបត្ថម្ភគាំទ្រចំនួន ៨២ ​​នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្ដែ នៅទីបំផុត សេចក្ដីព្រាងដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​មិនត្រូវបានអនុម័តទេ ដោយសាររុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា បានបោះឆ្នោត​វេតូ ខណៈសមាជិក ៣ រូបផ្សេងទៀត ដែលមានដូចជា ចិន ឥណ្ឌា និង អេមីរ៉ាតអារ៉ាប់រួម បានបោះឆ្នោត​អនុប្បវាទ។

តើសិង្ហបុរីនឹងធ្វើអ្វីខ្លះក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងរុស្ស៊ី?

សិង្ហបុរីនឹង​ចាប់ផ្ដើម​បង្កើន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ការនាំចេញ​របស់ខ្លួន លើទំនិញណា ដូចជាអាវុធដែលមាន​​លទ្ធភាព​អាច​ប្រើ​យក​ទៅវាយប្រហារលើប្រជាជនអ៊ុយក្រែន ហើយក្រៅពីនេះ សិង្ហបុរីក៏នឹងបិទខ្ទប់​ប្រតិបត្តិការ​ធនាគារ និងហិរញ្ញវត្ថុមួយចំនួន ដែលទាក់ទងជាមួយប្រទេសរុស្ស៊ីផងដែរ ខណៈវិធានការជាក់លាក់​នឹងត្រូវបាន​ប្រកាស​​ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ សិង្ហបុរីនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រកាន់ជំហររឹងមាំប្រឆាំងនឹងសង្គ្រាមឈ្លានពានរុស្ស៊ីទៅលើ​អ៊ុយក្រែន ក៏ដូចជា​ការ​បញ្ចប់អំពើហិង្សា និងកាត់បន្ថយភាពតានតឹង ខណៈរដ្ឋមន្រ្តីការបរទេសសិង្ហបុរីបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន គឺជាការរំលោភយ៉ាងច្បាស់លាស់ និងធ្ងន់ធ្ងរ​លើបទដ្ឋានអន្តរជាតិ និងជាគំរូ​ដែលមិនអាច​ទទួលយក​បាននោះឡើយ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនជាតិថៃត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈសង្គ្រាមកំពុងបន្តឆេះឆួល

ព័ត៌មាន
ស្របពេលដែលស្ថានភាពនៅអ៊ុយក្រែនកាន់តានតឹងទៅៗ ទាំងពលរដ្ឋអ៊ុយក្រែន និងបណ្ដាពលរដ្ឋប្រទេសផ្សេងៗរួមមានទាំងពលរដ្ឋជនជាតិថៃផងដែរនោះត្រូវបានជម្លៀសច…

ប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយរងដាក់ទណ្ឌកម្មថ្មីៗពីលោកខាងលិច

ព័ត៌មាន
រូបិយបណ្ណរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៤០% ធៀបនឹងប្រាក់ដុល្លារនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបសំខាន់ៗបានបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ