អាមេរិកគួរសុំការចរចារអាវុធនុយក្លេអ៊ែរជាមួយររុស្សី!

អតីតប្រធានាធិបតីរុស្ស៊ីប្រាប់អាមេរិកឲ្យសុំអង្វរកររុស្ស៊ី ដើម្បីចរចារឿងអាវុធនុយក្លេអ៊ែរ


អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយនៅថ្ងៃទី ២០មិថុនាថា គ្មានចំណុចឬហេតុផលណា ដែលអាចឲ្យរុស្សីសម្រួលកិច្ចពិភាក្សាការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកវិញនោះទេ។ លោកបន្ថែមថា ទីក្រុងមូស្គូគួរតែរង់ចាំរហូតទាល់តែអាមេរិកបន្ទន់ជំហរសុំអង្វរកររុស្ស៊ីដើម្បីការចរចាវិញ ទើបជារឿងត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អតីតប្រធានាធិបតីរុស្ស៊ីប្រាប់អាមេរិកឲ្យសុំអង្វរកររុស្ស៊ី ដើម្បីចរចារឿងអាវុធនុយក្លេអ៊ែរ

នា​ពេល​កន្លង​មក រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នោះ បាន​ចរចា​ជា​ហូរហែរ​នូវ​សន្ធិសញ្ញា​ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ​នានា ក្នុង​ការ​កាត់​បន្ថយថាមពល​អាវុធ​នុយក្លេអ៊ែរ ចាប់តាំងពី​រដ្ឋការ លោក រ៉ូ​ណា​ល់ រេ​ហ្គេ​ន (Ronald Reagan) អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ១៩៨១ មក​ម៉េះ​។

ប៉ុន្តែ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​មានការ​រំខាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​លោក​ខាងលិច បើ​គិត​ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយ​បា​ឆ្នាំ ១៩៦២ មក ដែល​នៅ​ពេល​នោះ​មនុស្ស​ម្នា​បាន​ប្រមា​ន​ថា ពិភពលោក​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​អា​មេ​រិ​ក និង​រុ​ស្សី​។

គួរ​រំលឹក​ថា លោក មេ​ដ​វេ​ដេ​វ ដែល​បាន​ធ្វើ​ជា​ប្រធានាធិបតី​រុ​ស្សី​ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១២ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ (New START0) មួយ​ជាមួយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក អូ​បា​ម៉ា (Barack Obama) ក្នុង​ឆ្នាំ ២០១០ កន្លង​ទៅ​នៅ​ទីក្រុង​ប្រាក នៃ​សាធារណៈរដ្ឋ​ក្រិ​ច ដែល​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​បន្ត​សម្រាប់​រយៈពេល ៥ ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៦ ខាង​មុខ ។

លោក មេ​ដ​វេ​ដេ​វ ដែល​ជា​អតីត​ប្រធានាធិបតី​រុ​ស្ស៊ី តែ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុ​ស្ស៊ី​នោះ បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​តាម​តេ​លេ​ក្រាម​ថា រុ​ស្ស៊ី​គ្មាន​ទំនាក់ទំនង​អ្វី​សោះឡើយ​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ ហើយ​លោក​សង្កត់ធ្ងន់​ថា រុ​ស្សី​មិន​មានរឿង​អ្វី​ចាំបាច់​ក្នុង​ការ​ចរចា​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​នោះ​ដែរ ដោយ​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​សោះឡើយ សម្រាប់​រុ​ស្សី ហើយ​វា​គួរតែ​ទុក​ឲ្យ​អា​មេ​រិ​ក​ជារ​ត់ម​ករក​រុ​ស្ស៊ី​វិញ​ទើប​ជា​ការ​ប្រសើរ​។

គួរ​ជម្រាប​បន្តិច​ថា បើ​យោង​តាម​វិទ្យាស្ថាន​សហព័ន្ធ​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​គ្រប់គ្រង​ប្រហែល ៩០% នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ពិភពលោក ជាមួយនឹង​ក្បាល​គ្រាប់​ប្រហែល ៤០០០ គ្រាប់​នៅ​ក្នុង​ឃ្លាំង​យោធា​របស់​ពួក​គេ​។

យ៉ាងណាមិញ លោក មេ​ដ​វេ​ដេ​វ អតីត​ប្រធានាធិបតី​រុ​ស្ស៊ី បាន​ផ្តល់​យោបល់​ថា បើ​រុ​ស្សី​ចង់​កែប្រែ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​លោក​ខាងលិច​នោះ ទីក្រុង​មូ​ស្គូ​គួរតែ​បង្ហាញ​ពី​ជំហរ​តឹងរ៉ឹង​ជាង​នេះ​ជាមួយ​សហរដ្ឋអាមេរិក​។

ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្សី​កំពុង​តែ​ប្រេះឆា​កាន់តែ​ខ្លាំង​ទៅ​ៗ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដោយ​កងទ័ព​រុ​ស្ស៊ី​បាន​ប្រមូលផ្តុំ​កងកម្លាំង​កាំភ្លើង​ធំ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន​នៃ​ទីក្រុង Donbas ដែល​ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រគល់​តំបន់​ដែល​ដណ្តើម​បាន​ទាំងនោះ​ឲ្យ​ពួក​បំបែក​ខ្លួន​វិញ​។

អភិបាលក្រុង​លូ​ហាន (Luhansk) លោក ស៊ើ​ហ៊ី ហ្កៃ​ដៃ (Serhiy Gaidai) បាន​និយាយ​ថា កងកម្លាំង​រុ​ស្ស៊ី​បាន​គ្រប់គ្រង​ភាគច្រើន​នៃ​ទីក្រុង​សៀវ​រី​រ៉ូ​ដូ​ណេ​ក (Sievierodonetsk) នៅ​ក្រៅពី​រោងចក្រ​គីមី​អា​ហ្សូ​ត (Azot) ជា​កន្លែង​ដែល​ជន​ស៊ី​វិល​រាប់រយ​នាក់​បាន​ជ្រកកោន​ជា​ច្រើន​ស​ប្តា​ហ៍​។

មួយវិញទៀត យោធា​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់​ថា នៅ​ទីក្រុង​អូ​ដេ​សា (Odesa) ដែល​ជា​កំពង់​ផែ​សមុទ្រ​ខ្មៅ​ដ៏​ធំ​បំផុត​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​កងទ័ពជើងទឹក​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ដោយ​រុ​ស្សី​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ដែល​បាន​បំផ្លាញ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

ទោះជា​បែប​នេះ​ក្តី ក្តី​បារ​ម្ភេ​បស់​ពិភពលោក​បាន​ផ្តោត​លើ​ការ​រក​ដំណោះស្រាយ គឺ​ក្នុង​ការ​ស្តា​រការ​នាំ​ចេញ​គ្រាន់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ឡើង​វិញ ដែល​ឥឡូវនេះ​ត្រូវ​បាន​បិទផ្លូវ​ដោយ​រុ​ស្ស៊ី​។ ហើយ​អ៊ុយ​ក្រែ​ន​គឺជា​ប្រភព​នាំមុខ​គេ​មួយ​របស់​ពិភពលោក​នៃ​គ្រាប់​ធញ្ញជាតិ និង​ប្រេង​ចម្អិន​អាហារ ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​កង្វះខាត​អាហារ​ជាស​កល​ក្នុង​រយៈពេល​វែង​សម្រាប់​ពិភពលោក​ផង​ដែរ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ៖ បំណុលសាធារណៈ៨៨% នៃGDPរបស់ឡាវ នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន

រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវលោក បុនឆំ អ៊ូបុនផាសឿត (Bounchom Oubonpaseuth) បានបញ្ជាក់ប្រាប់សមាជិកសភាថា បំណុលសាធារណៈរបស់ប្រទេសឡាវ ដែលកើនឡ…

ក្រុមហ៊ុននៅចិនច្របូកច្របល់ក្រោយអាមេរិកចាប់ផ្តើមអនុវត្តច្បាប់ថ្មី ហាមប្រាមការនាំចូលទំនិញពីតំបន់ស៊ីនជាំង

ក្រុមហ៊ុនអ្នកផលិត និងអ្នកលក់រាយនៅប្រទេសចិន កំពុងប្រឈមមុខនឹងភាពចលាចល ខណៈដែលគយអាមេរិករៀបចំអនុវត្តការហាមឃាត់លើការនាំចូលទំនិញពីតំបន់ X…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ