ប្រទេសឡាវ

រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ៖ បំណុលសាធារណៈ៨៨% នៃGDPរបស់ឡាវ នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន


រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវលោក បុនឆំ អ៊ូបុនផាសឿត (Bounchom Oubonpaseuth) បានបញ្ជាក់ប្រាប់សមាជិកសភាថា បំណុលសាធារណៈរបស់ប្រទេសឡាវ ដែលកើនឡើងដល់ទៅជាង៨៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនោះ គឺនៅតែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាននៅឡើយ បើទោះជា កន្លងមកស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមានការបារម្ភអំពីហានិភ័យនៃការកើនឡើងនៃចំនួនបំណុក៏ដោយ។ នេះបើតាមកាសែត The Laotian Times ។
Minister-of-Finance-Mr.-Bounchom-Oubonpaseuth-assures-National-Assembly-that-public-debt-is-manageable.-696x364

ជាមួយ​គ្នា​នេះ​ដែរ ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​ប្រទេស​ឡាវ​ដែល​កំពុង​ខ្វះខាត​វិញ ក៏​ត្រូវ​បាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដដែល​នេះ អះអាង​ថា​អាច​ធានា​ការ​ផ្គត់ផ្គង់​បាន​ដល់​រយៈពេល ៣ ខែ​ទៀត​។ សារព័ត៌មាន​ក្នុងស្រុក​របស់​ឡាវ​ដដែល​នេះ​បាន​រាយការណ៍​ទៀត​ថា សមាជិក​រដ្ឋសភា​ឡាវ (NA) បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​បំណុល​សាធារណៈ បើ​ធៀប​នឹង​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​រូបិយ​បណ្ណ​ក្នុងស្រុក ការ​កើនឡើង​អតិផរណា និង​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​បណ្តាល​មក​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

នៅ​ពេល​និយាយ​ពាក់ព័ន្ធ​នឹង​បំណុល​សាធារណៈ លោក បូ​ន​ឆំ បាន​ប្រាប់​សភា​ឡាវ​កាលពី​ស​ប្តា​ហ៍​មុន​ថា រដ្ឋាភិបាល​ឡាវ​អាច​ធានា​ចំពោះ​សមាជិក​សភា​បាន​ថា ការ​គ្រប់គ្រង​បំណុល​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់ ហើយ​ពួក​គេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ឡាវ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​បំណុល​នោះ​ឡើយ​។ កម្រិត​បំណុល​សាធារណៈ​របស់​ប្រទេស​ឡាវ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​កម្រិត ៦៨% នៃ ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១៩ មក​ដល់​កម្រិត ៨៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ក្នុង​ឆ្នាំ​២០២១ ដោយ​មាន​កម្រិត​បំណុល​សាធារណៈ​សរុប​ជាង​១៤​ពាន់​លាន​ដុល្លារ ក្នុង​នោះ​វិស័យ​ថាមពល​មាន​ចំណែក​ដល់​ទៅ ៣០% នៃ​សន្និធិ​បំណុល​សាធារណៈ​សរុប ហើយ​ក្នុង​នោះ បំណុល​ជំពាក់​ប្រទេស​ចិន គឺ​មាន​ច្រើន​ជាងគេ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​។

ប្រទេស​នេះ​បាន​និង​កំពុង​សង្ឃឹមថា នឹង​មាន​លទ្ធភាព​សងបំណុល​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ​២០២៥​តាម​រយៈ​ប្រាក់​ចំណូល ដែល​ទទួល​បាន​ពី​ប្រតិបត្តិការ​រុករក​រ៉ែ និង​ការ​ធ្វើ​កំណែទម្រង់​សហគ្រាស​រដ្ឋ​។ នៅ​ក្នុង​សុន្ទរកថា​ក្នុង​សម័យប្រជុំ​រដ្ឋសភា លោក បូ​ន​ឆំ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឡាវ​បាន​និយាយ​ថា រដ្ឋាភិបាល​ឡាវ​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​សងបំណុល​រហូត​ដល់​ខែសីហា​ឆ្នាំ​នេះ​។

រដ្ឋាភិបាល​បាន​លក់​មូល​ប​ត្រ​បំណុល ដើម្បី​ជួយ​ទូទាត់​កាតព្វកិច្ច​សងបំណុល​ក្នុងស្រុក និង​កំពុង​ចរចា​ជាមួយ​ម្ចាស់បំណុល​បរទេស សុំ​ឱ្យ​ជួយ​ពន្យារពេល​លក្ខខណ្ឌ​សងបំណុល​ឱ្យ​លើស​ពី​ខែសីហា​ផង​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ KPL បាន​រាយការណ៍​ថា ខណៈ​ដែល​ថវិកា​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ដើម្បី​សងបំណុល​ក្នុងស្រុក​ចំនួន ៧.១៥៧ ពាន់​លាន​គីប​ប្រហែល ៤៧៦​លាន​ដុល្លារ និង​ត្រូវ​សងបំណុល​បរទេស​ប្រមាណ ១​ពាន់​៦​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​។ ប៉ុន្ដែ បើ​គិត​ត្រឹម​ខែឧសភា ឡាវ​ទើបតែ​បាន​សងបំណុល​ក្នុងស្រុក​ប្រមាណ ១០០​លាន​ដុល្លារ​ប៉ុណ្ណោះ ឬ​ស្មើនឹង​ប្រមាណ​ជាង​២៤%​នៃ​គោលដៅ​សងបំណុល​នៅ​ឆ្នាំ​នេះ​។

ទន្ទឹម​នេះ​ដែរ សម្រាប់​ការ​សងបំណុល​បរទេស​វិញ គិត​ត្រឹម​ខែឧសភា ទើបតែ​បាន​សង​ប្រមាណ ១៣៨​លាន​ដុល្លារ​ប៉ុណ្ណោះ ឬ​ស្មើនឹង​ជាង ៨% នៃ​គោលដៅ​ត្រូវ​សងបំណុល​បរទេស​សរុប​។រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឡាវ​លោក បូ​ន​ឆំ បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​ប្រមូល​ចំណូល​បន្ថែម​ពី​គម្រោង​រុករក​រ៉ែ ការ​លក់​រូបិយ​បណ្ណ (cryptocurrency) ក៏​ដូច​ជា​តម្លៃ​សេវាកម្ម​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​រថភ្លើង​ឡាវ​-​ចិន​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឡាវ​រូប​នេះ​បាន​បន្ថែម​ថា ធនាគារ​រដ្ឋ​ចំនួន ២ បាន​ទទួល​ប្រាក់​ចំណេញ​រាប់​លាន​បន្ទាប់​ពី​ការ​លក់​ភាគហ៊ុន​ចំនួន ៧០% ទៅ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​ក្នុងស្រុក​ខណៈ​ដែល​ប្រទេស​ឡាវ​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​សហគ្រាស​រដ្ឋ​ជា​ច្រើន​ទៀត ដើម្បី​ប្រមូល​ចំណូល​ពី​វិស័យ​នេះ​។ សូម​បញ្ជាក់​ថា ប្រទេស​ឡាវ​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ប្រេងឥន្ធនៈ​ប្រើប្រាស់ កាន់តែ​ខ្លាំង ដោយសារ​តែ​ប្រាក់​គីប​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ និង​កង្វះខាត​ទុនបម្រុង​អន្តរជាតិ​សម្រាប់​ការ​ទូទាត់​ការ​នាំ​ចូល​។

ទោះ​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ អះអាង​ថា រដ្ឋាភិបាល​បាន​បើក​ឲ្យ​មានការ​ផ្ដល់​ឥណទាន សម្រាប់​សហគ្រាស​ប្រេងឥន្ធនៈ​ជាតិ​របស់​ឡាវ ដើម្បី​អាច​ទិញ​ប្រេង​បាន​២០០​លាន​លី​ត្រ ដែល​អាច​ន​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់​បាន​រយៈពេល​៣​ខែ ចាប់ពី​ខែមិថុនា ដល់​ខែសីហា​ខាង​មុខ​នេះ​។ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ព្រមាន​ដែរ​ថា ប្រទេស​ឡាវ​ពេល​នេះ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សាច់ប្រាក់​ងាយស្រួល និង​ដំណោះស្រាយ ដោយសារ​បន្ទុក​សេវា​បំណុល​ខ្ពស់ ការ​ប្រមូលប្រាក់​ចំណូល​មិនល្អ ជម្រើស​ហិរញ្ញវត្ថុ​មាន​កម្រិត និង​ទុនបម្រុង​អន្តរជាតិ​ធ្លាក់​ចុះ​ជាដើម​។ ទន្ទឹម​នឹង​នេះ បញ្ហា​កើនឡើង​អតិផរណា​ខ្លាំង​ក៏​កំពុង​ដាក់បន្ទុក​កាន់តែ​ខ្លាំង​លើ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ តួយ៉ាង នៅ​ខែឧសភា​កន្លង​ទៅ អតិផរណា​នៅ​ក្នុង​ប្រទេស​នេះ មាន​ដល់​ទៅ​ជិត​១៣% ឯណោះ ជា​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេ

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតអ៊ីស្រាអែល និងបោះឆ្នោតរំលាយសភានៅសប្ដាហ៍ក្រោយនេះ ខណៈតំណែងនាយករដ្ឋមន្ត្រីក៏នឹងត្រូវផ្លាស់ប្ដូរដែរ

ព័ត៌មាន
សមាជិកសភាប្រទេសអ៊ីស្រាអែលនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយនេះដើម្បីរំលាយសភាដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតលើកទី៥របស់ប្រទេសនេះ ក្នុងរយៈពេល៣ឆ្នាំប…

អតីតប្រធានាធិបតីរុស្ស៊ីប្រាប់អាមេរិកឲ្យសុំអង្វរកររុស្ស៊ី ដើម្បីចរចារឿងអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយនៅថ្ងៃទី ២០មិថុនាថា គ្មានចំណុចឬហេតុផលណា ដែលអាចឲ្យរុស្សីសម្រួលកិច្ចពិភាក្សាការកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ