អត្ថបទពាណិជ្ជកម្ម

ធនាគារ សាខមប៊ែង ខេមបូឌាប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាម


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ សាខមប៊ែង ខេមបូឌាបានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាមប្រកបដោយបរិយាកាសអធិកអធម និងសប្បាយរីករាយ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានតំណាងធនាគារជាតិ នៃកម្ពុជា អាជ្ញាធរមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើនរូប។
ធនាគារ សាខមប៊ែង ខេមបូឌាប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាម
ដោយ
អំពី sacombank

អគារការិយាល័យថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង​របស់អតិថិជនក្នុងខេត្តកំពង់ចាមនិងតំបន់ជិតខាង ដោយផ្តល់នូវបរិយាកាសកាន់តែទំនើប ផាសុកភាពនិងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។

ដើម្បីអបអរសាទរការសម្ពោធអគារការិយាល័យថ្មីនេះ ធនាគារ សាខមប៊ែង ខេមបូឌាមានកម្មវិធីផ្តល់ជូនពិ​សេសសម្រាប់អតិថិជន រួមមាន៖ កាដូអនុស្សាវរីយ៍៖ អតិថិជនដែលអញ្ជើញមកប្រើប្រាស់សេវាកម្មនៅសាខាផ្ទាល់។ ប្រូម៉ូសិនពិសេស៖ ឥតគិតថ្លៃសេវាផ្ទេរប្រាក់ពីធនាគារសាខមប៊ែង វៀតណាម និងឡាវ មកកាន់ ធនាគារ សាខមប៊ែង ខេមបូឌា រហូតដល់ដំណាច់ខែកញ្ញាឆ្នាំ២០២៦។

ធនាគារ សាខមប៊ែង ប្តេជ្ញាបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប រហ័ស សុវត្ថិភាព និងប្រកបដោយភាពជឿជាក់ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់អតិថិជន​និងអាជីវកម្មក្នុងខេត្តកំពង់ចាម។ អតិថិជនទាំងអស់អាចមកទស្សនានិងទទួលយក​បទពិសោធន៍​សេវាធនាគារកាន់តែទំនើប នៅអគារការិយាល័យថ្មីរបស់ធនាគារ សាខមប៊ែង។

🕒 ម៉ោងបម្រើសេវាកម្ម៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៤:០០ ល្ងាច
🏦 អាសយដ្ឋាន៖ អាគារលេខ ២៨២ ផ្លូវជាតិលេខ ៧ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
📍 ទីតាំងសាខា៖ https://maps.app.goo.gl/pAozsKpnMQiUDdFv7?g_st=ic
☎️ទូរស័ព្ទ៖ 023 223 423 | 0978 223 423
🌐 គេហទំព័រ៖ www.sacombank.com.kh




អត្ថបទបន្ទាប់


ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប បោះទុនវិនិយោលើការផលិតយន្តហោះដ្រូនកាន់តែច្រើន?

ក្រោយពីបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្ដារវិស័យយោធារបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ