ចំណូលក្រសួងដែនដី​ប្រមូលជូនរដ្ឋ

ក្រសួងដែនដីរកចំណូលជូនជាតិបានប្រមាណ ១១៤ លានដុល្លារនៅឆ្នាំ២០១៩


ចំណូលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាប្រមូលបានគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ចូលថវិកាជាតិមានទឹកប្រាក់សរុបជាង ១១៤ លានដុល្លារអាមេរិក ដោយបានថយចុះ ជាង២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
កម្មករ​សំណង់ កំពុង​សាងសង់​សំណង់​អគារ​មួយកន្លែង​ក្នុងរាជធានី​ភ្នំពេញ
ដោយ

ការប្រមូល​ចំណូលចូល​ថវិកាជាតិរបស់​ក្រសួងរៀបចំ​ដែនដី​ដែលបាន​ផ្សព្វផ្សាយ​ក្នុងរបាយការណ៍ បានបង្ហាញថា ទឹកប្រាក់នៃ​ចំណូលតាមរយៈ​រដ្ឋបាល​កណ្តាល និងមន្ទីដែនដី​រាជធានីខេត្ត រួមជាមួយ​នឹងពន្ធប្រថាប់ត្រា​លើការផ្ទេរ​អចលនទ្រព្យ​នៅក្នុងឆ្នាំ២០១៩ តិចជាង​ឆ្នាំមុនរហូតជាង ៣៨​លានដុល្លារ ពោលគឺលទ្ធភាព​ដែលអាច​ប្រមូល​បានប្រមាណ​ជាង ១១៤ លានដុល្លារ ធៀបនឹងរយៈពេល​ដូចគ្នានៅឆ្នាំ ២០១៨ មានទឹកប្រាក់​ប្រមាណ ១៥២លានដុល្លារ។

របាយការណ៍បានបញ្ជាក់ថា ចំណូលរបស់​រដ្ឋបាល​កណ្តាល​តាមរយៈការផ្តល់​សេវាសំណង់ទូទៅ និងការជួល​អចលនទ្រព្យ ​មានចំនួនជាង ៧២ លានដុល្លារ ខណៈចំណូលពីមន្ទីរ​ដែនដី​រាជធានីខេត្ត​មានទឹកប្រាក់​ចំនួនជាង ២០លានដុល្លារ និងពន្ធប្រថាប់ត្រា ឆ្លងកាត់អគ្គនាយកដ្ឋាន​ពន្ធដារ មានចំនួនទឹកប្រាក់​ប្រមាណជាង ៨៦ លានដុល្លារ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ កើនឡើងឬថយថុះ?

ព័ត៌មាន
ការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១៩ ឃើញថា ការវិនិយោគលើគ្រប់វិស័យ រក្សាបាននូវ កំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយស្របពេលជាមួយគ្នា…

តើកត្តាអ្វីខ្លះ​នៅពីក្រោយ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នេះ ហើយមានព្យុះភ្លៀង​អ្វីខ្លះដែលត្រូវ​ឆ្លងកាត់?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា មានសន្ទុះកំណើនខ្ពស់ជុំវិញ៧% ជាង២ទសវត្សរ៍មកហើយ។ តើក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ