សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យសេដ្ឋវិទូពិភពលោកដ៏ល្បីល្បាញម្នាក់ ចូលជួបសម្តែងការគួរសម


សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និង ជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញមួយរូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូន សម្តេចធិបតី ថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម ។ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងវត្តមានរបស់ មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជាប្រមាណ ៤០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាខាងលើ ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាត្រូវមានការពង្រឹងខ្លួនអ្វីខ្លះ ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ព័ត៌មាន
ស្របពេលស្ថានភាពដែលកំណើនសេដ្ឋកិច្ចមានសម្ទុះខ្សោយជាងមុន ធនាគារពិភពលោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បី…

គម្រោង CAPFISH ជំរុញឱ្យសហគ្រាសកែច្នៃផលិតផលជលផលនៅកម្ពុជា ប្រើបច្ចេកវិទ្យាសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យ

ព័ត៌មាន
សហភាពអឺរ៉ុប(EU) បានគាំទ្រថវិកាក្នុងការបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃផល ផលិតផលជលផល ខ្នាតតូច និងមធ្យមនៅកម្ពុជាតាមរយៈក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ