យោធា-ភេរវកម្ម

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការពារជាតិធ្វើទំនើបកម្មយោធា ដើម្បីត្រៀមប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានហានិភ័យតិចតួចប៉ុណ្ណោះចំពោះការប្រឈម និងការគំរាមកំហែងពីសំណាក់សង្រ្គាមបែបប្រពៃណីនាបច្ចុប្បន្ននេះ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នោះ គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ការប្រឈមនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការធ្វើទំនើបកម្មទ័ពពិសេស។
យោធា-ភេរវកម្ម
ដោយ

នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទរបស់កម្ពុជា គឺមានប្រវត្តិយូរហើយ ប៉ុន្តែគ្រប់សម័យកាលហានិភ័យ និងការប្រឈម គឺខុសគ្នា ជាក់ស្ដែងការប្រឈម និងការគំរាមកំហែងពីសង្រ្គាមបែបប្រពៃណី ពោលគឺសង្រ្គាមបែបប្រើប្រាស់កម្លាំងទល់កម្លាំងនៅកម្ពុជា គឺមានហានិភ័យតិចណាស់ពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា។

ចំពោះអំពើភេរវកម្ម សម្តេច ហ៊ុន ម៉ាណែត អះអាងថា គ្មាននរណាអាចប៉ាន់ស្មានថា មិនមានករណីភេរវកម្មអាចកើតមាននៅកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យកងទ័ពកម្ពុជាពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ដើម្បីឆ្លើយតបនឹងករណីណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែកសម្រាប់ ការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ ក៏ទាមទារឱ្យមានការបំពាក់សម្ភារបន្ថែម ដើម្បីពង្រីកសមត្ថភាពជួយសង្គ្រោះផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានជំរុញឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពទាំងអស់ពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់លើការគំរាមកំហែងបច្ចុប្បន្ន និងទៅអនាគត ពោលគឺការគំរាមកំហែងពីសន្តិសុខបច្ចេកវិទ្យា ដោយធ្វើយ៉ាងណាត្រូវពង្រឹងស្ថាប័នរបស់ខ្លួនទាំងនីតិវិធី និងយន្តការសម្រាប់គ្រប់គ្រងនូវសុវត្ថិភាពប្រព័ន្ធទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនង ពិសេស គឺកងទ័ព ដែលចាំបាច់ត្រូវមានការសម្ងាត់ខ្ពស់ផងដែរ។

សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យមានការធ្វើទំនើបកម្មទ័ពពិសេស ដោយផ្ដោតលើការធ្វើទំនើបកម្មចំនួន៣ គឺការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារ ឬគ្រឿងបំពាក់សម្រាប់យោធា៕

None



អត្ថបទបន្ទាប់


ចិនប្រឈមនឹងសម្ពោធថ្លៃទំនិញធ្លាក់ចុះខ្លាំង ខណៈដែលការងើបរើសេដ្ឋកិច្ចឡើងវិញនៅមានលក្ខណៈផុយស្រួយនៅឡើយ

សម្ពាធអប្បផរណា ឬការធ្លាក់ចុះខ្លាំងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវាកម្មរបស់ប្រទេសចិន នៅក្នុងខែតុលា មានសភាពកាន់តែអាក្រក់ទៅ ដោយសារតម្លៃ…

ក្រុមហ៊ុន ១៥០ ផ្ដល់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅក្នុងនៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣

យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៥០ បានចូលរួមនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ ដោយបានផ្ដល់ឱកាសការងាររហូតដល់ ២ម៉ឺនកន្លែងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ