មូលបត្របំណុល

ស្ដេចប្រេងអារ៉ាប៊ីសាអូឌីតបោះផ្សាយមូលបត្របំណុលជាង១០ពាន់លានដុល្លារជាលើកដំបូង


ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ដែលមានទំហំផលិតផលក្នុងស្រុកសរុប ឬ GDP ប្រមាណ១,៧៥ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២៣ បានប្រកាសថា ខ្លួនបានបញ្ចប់ការបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុលអន្តរជាតិ ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៤ ក្នុងទំហំរហូតដល់ទៅ១២ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
មូលបត្របំណុល
ដោយ

មជ្ឈមណ្ឌលគ្រប់គ្រងបំណុលជាតិនៃប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ហៅកាត់ថា NDMC បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនបានបញ្ចប់ការបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុលអន្តរជាតិ ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៤ ក្នុងទំហំរហូតដល់ទៅ១២ពាន់លានដុល្លារអាម៉េរិក ដោយមូលបត្របំណុលទាំងនេះត្រូវបានបែងចែកជា៣ប្រភេទផ្សេងគ្នា។

មជ្ឈមណ្ឌល NDMC បញ្ជាក់ថា មូលបត្របំណុលប្រភេទទី១ ដែលមានរយៈពេលសងត្រលប់៦ឆ្នាំនឹងដល់ពេលកំណត់ត្រូវទូទាត់សងនៅឆ្នាំ២០៣០ ខណៈប្រភេទទី២ ដែលមានរយៈពេលសងត្រលប់១០ឆ្នាំនឹងដល់ពេលកំណត់ត្រូវទូទាត់សងនៅឆ្នាំ២០៣៤ និងប្រភេទទី៣ ដែលមានរយៈពេលសងត្រលប់៣០ឆ្នាំនឹងដល់ពេលកំណត់ត្រូវទូទាត់សងនៅឆ្នាំ២០៥៤។

ការបោះផ្សាយមូលបត្របំណុលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌល NDMC ដើម្បីធ្វើពិពិធកម្មមូលដ្ឋានវិនិយោគរបស់វិនិយោគិន និងដើម្បីបំពេញតម្រូវការហិរញ្ញប្បទានរបស់អារ៉ាប៊ីសាអូឌីតពីបណ្ដាទីផ្សារមូលធនបំណុលអន្តរជាតិឱ្យបានគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធភាព។ មជ្ឈមណ្ឌល NDMC បានគូសបញ្ជាក់ថា ទំហំដ៏ធំនៃការបោះផ្សាយនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំនៃការបោះផ្សាយមូលបត្របំណុលរបស់អារ៉ាប៊ីសាអូឌីត ការជឿជាក់របស់វិនិយោគិនមកលើភាពរឹងមាំនៃសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត និងឱកាសវិនិយោគនាពេលអនាគតរបស់ប្រទេសនេះ។

មជ្ឈមណ្ឌល NDMC បានបន្ថែមទៀតថា ការបោះផ្សាយមូលបត្របំណុលនេះ គឺដើម្បីធានាវត្តមានបន្តរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងបណ្ដាទីផ្សារបំណុល និងដើម្បីគ្រប់គ្រងការទូទាត់បំណុលសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ទន្ទឹមនឹងការគិតគូរអំពីស្ថានការណ៍ទីផ្សារ និងការគ្រប់គ្រងហានិភ័យបំណុលរបស់រដ្ឋាភិបាល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់ការណែនាំបន្ថែម ៦ចំណុច ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំ…

ហេតុអ្វីអាម៉េរិកនឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោក?

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CBER) របស់អង់គ្លេសបានវិភាគថា សហរដ្ឋអាម៉េរិក មហាយក្សចិន និងមហាយក្សឥណ្ឌា អាចនឹងប្ដូរវេនគ្នាក្លាយជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ