សេដ្ឋកិច្ចពិភពលោក

ហេតុអ្វីអាម៉េរិកនឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោក?


មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CBER) របស់អង់គ្លេសបានវិភាគថា សហរដ្ឋអាម៉េរិក មហាយក្សចិន និងមហាយក្សឥណ្ឌា អាចនឹងប្ដូរវេនគ្នាក្លាយជាបងធំដឹកនាំសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សរ៍ទី២១នេះ។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក នឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកយូរជាងការរំពឹងទុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បី CNBC។
សេដ្ឋកិច្ចពិភពលោក
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CBER) របស់អង់គ្លេសបានព្យាករថា មហាយក្សចិនមានសក្តានុពលអាចដណ្តើមតំណែងកំពូលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោក បើគិតពីទំហំផលិតផលក្នុងស្រុកសរុប(GDP)នៅត្រឹមដើមឆ្នាំ២០៣៧ ហើយក៏បានបញ្ជាក់ពីកំណើនដ៏រឹងមាំនៅក្នុងប្រទេសផ្សេងទៀតផងដែរ ដូចជាមហាយក្សឥណ្ឌាជាដើម។

ទោះជាយ៉ាងណា ការព្យារករថ្មីនេះបង្ហាញថា សហរដ្ឋអាម៉េរិកនឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលយូរជាងការរំពឹងទុកដល់ទៅ៩ឆ្នាំ បើធៀបនឹងការព្យាករមុននេះដែលលើកឡើងថា មហាយក្សចិននឹងអាចវ៉ាឈ្នះសេដ្ឋកិច្ចអាម៉េរិក នៅត្រឹមឆ្នាំ២០២៨។

លោកស្រី នីណា ស្កេរ៉ូ (Nina Skero) នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច(CBER)បានគូសបញ្ជាក់ថា ការដាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកត្រូវធ្វើឡើងដោយផ្អែកជាសំខាន់លើផលិតផលក្នុងស្រុកសរុប(GDP) ដោយគេមិនគិតពីកត្តាផ្សេងៗដូចជាស្ដង់ដានៃការរស់នៅនោះទេ ហើយបើយកស្តង់ដា​នៃការរស់នៅមកធ្វើការវាស់ស្ទង់បង្ហាញថា មហាយក្សចិននឹងមិនអាចតាមទាន់សហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខនោះឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿថា ទំហំ GDP ដ៏ធំដែលសម្រេចបានកំណើនយ៉ាងឆាប់រហ័សជាកត្តាស្នូលឆ្លុះបញ្ចាំងពីអំណាចយោធា ឥទ្ធិពលសេដ្ឋកិច្ច និងសារៈសំខាន់របស់ប្រទេសមួយនៅលើឆាកអន្តរជាតិ ស្របពេលទំនុកចិត្តអាជីវកម្មក្នុងប្រទេសចិន កំពុងធ្លាក់ចុះដែលជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បន្តបង្កើនការចំណាយរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ច។

លោក យ៉ាសឹង ហ័ង (Yasheng Huang) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចសកល និងការគ្រប់គ្រងនៅសាលាគ្រប់គ្រង អិមអាយធី ស្លូន (MIT Sloan) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានលើកឡើងថា បញ្ហាដ៏ចម្បងដែលមហាយក្សចិន ប្រឈមនាពេលបច្ចុប្បន្ន គឺចំនួនប្រជាជន វិស័យឯកជន និងបញ្ហាវិនិយោគិនគ្មានទំនុកចិត្តរយៈពេលវែងទៅលើសេដ្ឋកិច្ចចិន។

កំណើនប្រជាជនក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក បាននៅទ្រឹងក្នុងសតវត្សរ៍ទី២១ នេះ ខណៈចំនួនប្រជាជនក្នុងប្រទេសឥណ្ឌា បន្តកើនឡើងយ៉ាងឆាប់រហ័សដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច។

លោក រ៉ាជីវ ប៊ីស្វាស់ (Rajiv Biswas) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅផ្នែកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុនវិភាគព័ត៌មានហិរញ្ញវត្ថុ S&P Global បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា ប្រជាជនវ័យក្មេងក្នុងប្រទេសឥណ្ឌា គឺមានចំនួនច្រើនជាង បើធៀបនឹងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់អាស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង ឬសូម្បីប្រទេសចិន។

ដូចនេះវាមិនទាន់ដល់វេនចិននោះទេ ដែលនេះមានន័យថា មហាយក្សចិននៅត្រូវការពេលវេលាយូរបន្ថែមទៀតទម្រាំអាចវ៉ាឈ្នះសហរដ្ឋអាម៉េរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ដេចប្រេងអារ៉ាប៊ីសាអូឌីតបោះផ្សាយមូលបត្របំណុលជាង១០ពាន់លានដុល្លារជាលើកដំបូង

ព័ត៌មាន
ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ដែលមានទំហំផលិតផលក្នុងស្រុកសរុប ឬ GDP ប្រមាណ១,៧៥ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២៣ បានប្រកាស…

កម្ពុជាប្តេជ្ញាពង្រីកប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
កម្ពុជាប្តេជ្ញាពង្រីក និងបង្កើនប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស ដើម្បីឈានទៅសម្រេចគោលដៅគ្មានការបញ្ចេញកាបូន ឬកាបូនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ