ធនាគារ អេស ប៊ី អាយ លីហួរ

ធនាគារ អេស ប៊ី អាយ លីហួរ ត្រៀមឱកាសការងាររហូត១០០កន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារ


នៅឆ្នាំនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ២០២២ បាននាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងមុខជំនាញផ្សេងៗ គ្នាជាច្រើន មកពីក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗ ជាង១៥០ សម្រាប់យុវជនដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះ ក្រុមហ៊ុន អេស ប៊ី អាយ លី ហួរ ម.ក ដែលជាធនាគារពាណិជ្ជធំមួយ ក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុត នៅកម្ពុជា ក៏បានត្រៀមឱកាសការងាររហូត ១០០កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ ផងដែរ។
ធនាគារ អេស ប៊ី អាយ លីហួរ ត្រៀមឱកាសការងាររហូត១០០កន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារ

ក្រុមហ៊ុន អេស ប៊ី អាយ លី ហួរ រំពឹងថា តាមរយៈពិព័រណ៍ការងារ និងផលិតភាពជាតិ​២០២២នេះ យុវជន សិស្ស-និស្សិត នឹងទទួលបានឱកាសទទួលបានព័ត៌មាន ការប្រឹក្សាយោបល់ និងឱកាសទទួលបាន​ការងារដោយផ្ទាល់ ថែមទៀតផង។

លោក ទូច ភា នាយកនៃនាយកដ្ឋានធនធានមនុស្ស នៃធនាគារ អេស ប៊ី អាយ លី ហួរ បានគូសបញ្ជាក់ថា តាមរយៈការតាំងពិព័រការងារនេះ គឺជាវេទិកាដ៏ល្អសម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ បានជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ដើម្បីជជែក និងសាកសួរព័ត៌មានលម្អិត ពីការទទួលបានការងារ។ បើតាមលោក ទូច ភា ធនាគារ អេស ប៊ី អាយ លី ហួរ បានត្រៀមឱកាសការងាររហូត ១០០កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ។

ស្ថិតក្នុងបរិបទជឿនលឿននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱកាសនៃការស្វែងរកការងារធ្វើក៏កាន់តែមានភាពងាយស្រួល តាមរយៈការជួបគ្នារវាងនិយោជក និងនិយោជិត។ យ៉ាងណាមិញ ក្នុងនាម ជា​ធនាគារ​ពាណិជ្ជ​មួយ​ ក្នុង​ចំណោម​ធនាគារ ​ដែល​មាន​ការវិវត្តន៍​លឿន​បំផុត​ នៅ​​កម្ពុជា ធនាគារ អេស ប៊ី អាយ លីហួរ ពិតជាមានមោទនភាព ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យការងារ​នៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានលើកទឹកចិត្តដល់យុវជន សិស្ស-និស្សិត ស្វែងយល់កាន់តែច្បាស់ពីឱកាសការងារ ដើម្បីទទួលបានឱកាសការងារមួយដែលមានប្រសិទ្ធិភាព និងចំគោលដៅ។

សូមបញ្ជាក់ថា ពិព័រការងារនិងផលិតភាពឆ្នាំ ២០២២នេះ ប្រពឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅមជ្ឈមណ្ឌលនិងពិព័រណ៍កោះពេជ្រ។ សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិនឹងនាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើនពីក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗ ជាង ១៥០ ជូនដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារធ្វើ៕




អត្ថបទបន្ទាប់


តៃវ៉ាន់បន្ទន់ជំហរជាងមុន ដោយជំរុញឲ្យចិនបញ្ឈប់ការដាក់បន្ទុក និងងាកមករកតុចរចាវិញ

ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់កាលពីថ្ងៃសុក្រ ទី ២៨ តុលា បានបង្ហាញពីការបន្ទន់ឥរិយាបថចំពោះប្រទេសចិន ដោយបាននិយាយថា ទីក្រុង…

វិបត្តិថាមពលនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឈើអុសឡើងថ្លៃ ខណៈដែលមានការព្រួយបារម្ភពីអំពើចោរកម្មលួចអុសកើនឡើង

ខណៈដែលអឺរ៉ុបកំពុងតែជួបវិបត្តិថាមពលចំពេលរដូវរងារខិតជិតមកដល់នៅក្នុងពេលខាងមុខនេះដូច្នេះហើយគេបានឃើញពលរដ្ឋអឺរ៉ុបមួយចំនួនបែកគំនិតទៅកាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ