Advertisement
Advertisement
Advertisement
អាជីវកម្មធំៗ​កែសម្រួល​យុទ្ធសាស្ត្រ ដើម្បីទប់ទល់​នឹង​វិបត្តិ​កូវីដ១៩

ក្នុង​ពេល​​វិបត្តិ​កូវីដ១៩ ​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ​នៅកម្ពុជា​នៅ​តែរក្សា​បាន​កំណើនចំណូល; តើ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ?


ក្រុមហ៊ុន​ SCG ដែលជា​សាជីវកម្មឈានមុខគេមួយនៅក្នុងអាស៊ាន និង​ដែល​មាន​ទីស្នាក់ការធំ​នៅ​ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រកាសលទ្ធផល​អាជីវកម្ម​របស់ខ្លួ​ន សម្រាប់ត្រីមាសទី១ ឆ្នាំ​២០២០ ដោយ​បង្ហាញថា ចំណូលពីការលក់ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែរក្សា​បាន​កំណើន​ដដែល។
អគារ​ការិយាល័យ​ក្រុមហ៊ុន SCG នៅប្រទេសថៃ (https://www.d103group.com)
ដោយ
Advertisement

យោងតាម​ប្រកាសព័ត៌មានរបស់ អេសស៊ីជី សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេច​បាន​ចំណូលពីការលក់ចំនួន ២៧២ប៊ីលានរៀល ឬ​ស្មើនឹង ៦៧លានដុល្លារអាមេរិក កើនឡើង ៧% បើធៀប​នឹង​រយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំណូលពីការលក់នេះ​គឺរួមបញ្ចូលទាំងការលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ផង និង​ពីអាជីវកម្ម​លក់​គ្រឿង​សំណង់​ផង។ 

ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍អាជីវកម្ម​ក៏បាន​បង្ហាញ​ពី​កំណើន​តម្លៃ​ទ្រព្យ​សរុប​របស់​ អេសស៊ីជី នៅ​កម្ពុជា ផង​ដែរ ដោយ​ត្រីមាសទី១ ឆ្នាំ​២០២០ អេសស៊ីជី នៅកម្ពុជា មាន​ទ្រព្យសរុបតម្លៃ ១.៥១៨ប៊ីលានរៀល (៣៧៣លាន​ដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។

ក្រុមហ៊ុន​ អេសស៊ីជី បាន​ឲ្យ​ដឹង​ថា ក្នុង​កាលៈទេសៈ​លំបាក​ដែល​បង្ក​ឡើង​ដោយ​ការឆ្លងរាលដាល​នៃ​វីរុស​កូវីដ១៩ ក្នុង​ក្របខ័ណ្ឌ​សាកល ក្រុមហ៊ុន​បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីដឹកនាំសង្គម ដៃគូ និងក្រុមហ៊ុននានា ឆ្លងកាត់វិបត្តិកូវីដ១៩ ដែលរួមមានផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរឹងមាំនិងមានលក្ខណៈសកម្មមុន គួបផ្សំនឹងការគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមការណែនាំរបស់រដ្ឋាភិបាល។ 

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី

ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់ការលក់ផលិតផល សេវាកម្ម និងដំណោះស្រាយនានា ដែលបង្កភាពងាយស្រួលនិងមានសុវត្ថិភាពដល់អតិថិជន ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏​បាន​ដាក់​ឲ្យអ​នុវត្តនូវផែនការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីសម្រាលផលប៉ះពាល់រំខានពីវិបត្តិកូវីដ១៩ និងដើម្បីចាប់យកឱកាសថ្មីឲ្យបានលឿន នៅខណៈដែលមានតម្រូវការកើនឡើង។

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ដូច្នេះ ថា “នៅក្នុងបរិយាកាសដ៏រំជើបរំជួលនេះ សេដ្ឋកិច្ចពិភពលោកកំពុងរងនូវប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ អេសស៊ីជី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងឡាយដែរ ដែលបានផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការរក្សាលំនឹងលទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី១ ឆ្នាំ២០២០ ឲ្យសម្រេចបានប្រហាក់ប្រហែលគ្នានឹងត្រីមាសមុននេះដែរ បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ១៩ មកលើអាជីវកម្មនានាបានកើតឡើងនៅក្នុងខែមីនាក្ដី។ ទន្ទឹមនឹងនេះ អេសស៊ីជី ក៏ផ្តោតលើការជួយសង្គម​ដៃគូ បុគ្គលិក និងក្រុមហ៊ុននានា ដើម្បីឆ្លងកាត់ពេលវេលាលំបាកនេះ។" 

លោក Roongrote បន្ត​ដូច្នេះ​ថា "ក្រុមហ៊ុនក៏​បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយដល់ ៩០%នៃបុគ្គលិកទាំងអស់របស់ខ្លួន ដើម្បីពួកគេអាចធ្វើការពីផ្ទះមកបាន និងជួយសម្រួលដល់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាការផ្ដល់ផលិតផល សេវាកម្ម និងដំណោះស្រាយ ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ។ ក្រុមហ៊ុនក៏ខិតខំស្វែងរកឱកាសថ្មីៗ ដើម្បីបម្រើដល់តម្រូវការដែលប្រែប្រួល តួយ៉ាង ការងាកទៅរកការលក់តាមអនឡាញ ឬការជំរុញការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ការងារលទ្ធកម្ម ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់ជាមួយដៃគូ ជាដើម។ លើសពីនេះទៀត ក្រុមហ៊ុនបន្តរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងត្រៀមលក្ខណៈរួចរាល់ដើម្បីដោះស្រាយភាពប្រឈមនានា ប្រសិនបើស្ថានភាពនៅអូសបន្លាយពេលយូរ”។

យុទ្ធសាស្ត្រ​ អេសស៊ីជី លើ​ការជំរុញ​អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់ 

ក្រុមហ៊ុន​បាន​ពន្លឿនការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអនឡាញសម្រាប់ការលក់រាយ ដោយពង្រឹងនិងកែលម្អសមត្ថភាពលក់យ៉ាងសកម្មនិងគ្រប់មធ្យោបាយ ដូចជា គេហទំព័រ កម្មវីធី App និងបណ្ដាញព័ត៌មានសង្គម ព្រមទាំងផ្ដល់ការដឹកជញ្ជូនដល់ផ្ទះ នៅទូទាំងប្រទេស បន្ថែមពីលើការផ្ដល់សេវាកម្មពិគ្រោះយោបល់អំពីផ្ទះ តាមអនឡាញ ។ ជាមួយនឹងកម្មវិធីលក់តាមអនឡាញ អតិថិជនអាចស្វែងរកមើលផលិតផល និងទទួលសេវាកម្មដោយមិនចាំបាច់ចេញពីផ្ទះរបស់ខ្លួនឡើយ ។ 

Advertisement

ជាលទ្ធផល ការលក់តាម​អនឡាញបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងត្រីមាសមុននេះ ។ អតិថិជនក៏នឹងទទួលបានផ្ដាច់មុខ នូវការដំឡើងផលិតផល សេវាកម្មផ្សេងៗ និងការដឹកជញ្ជូន ដែលធានាបាននូវសុវត្ថិភាព និងអនាម័យ ពីក្រុមហ៊ុន។

ជាងនេះទៅទៀត សេវាផ្នែកឡូជីស្ទីក អេសស៊ីជី ក៏បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជាច្រើនផងដែរ ដោយរាប់តាំងពីការប្រគល់ទំនិញ ការរៀបចំទុកដាក់ក្នុងឃ្លាំង រហូតដល់ការការប្រគល់ផលិតផល ដើម្បីធានាសុវត្ថិភាព រួមជាមួយនឹងសេវាបន្ថែមនៃការដឹកជញ្ជូនទំនិញឧបភោគបរិភោគស្រស់ៗ ដូចជា បន្លែ និងផ្លែឈើ ជាដើម ដែលកំពុងមានតម្រូវការខ្ពស់។ 

ក្រុមហ៊ុនក៏ចែករំលែកចំណេះដឹង និងការអនុវត្តល្អៗ ផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ដល់ដៃគូរបស់ខ្លួន នៅក្នុងវិស័យសំណង់ ក្នុងនោះ រាប់ទាំង អ្នកអភិវឌ្ឍគម្រោង មេការសំណង់ អ្នកបច្ចេកទេស និងអ្នកចែកចាយ ដើម្បីជួយដល់គ្រប់ភាគីទាំងអស់ ឲ្យមានលទ្ធភាពជម្នះវិបត្តិនេះទាំងអស់គ្នា៕

Advertisement



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅអាមេរិកមានជិត ១.៦០០ លានដុល្លារ នៅ​៣ខែ ឆ្នាំ២០២០

ព័ត៌មាន
ទោះបីជាមានបញ្ហាកូវីដកើតឡើងនៅរយៈប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្ដែ បើពិនិត្យទៅមើលការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខ...

វៀតណាមជំរុញឲ្យពលរដ្ឋរៀបការមុនអាយុ ៣០ឆ្នាំ និងមានកូនឲ្យបាន២នាក់ នៅមុនអាយុ៣៥ឆ្នាំ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងជំរុញឲ្យពលរដ្ឋរបស់ខ្លួនឆាប់រៀបការឲ្យបានមុនអាយុ ៣០ឆ្នាំ ហើយបង្កើតកូនកាន់តែឆាប់ យ៉ាងហោចណាស់ឲ្យបាន ២នាក់ នៅមុនអ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ