បញ្ហាវីរុស Covid 19 នៅថៃ

សិស្សជាង ២.៥០០ នាក់នៅថៃ ខកខានសិក្សា ដោយសារសាលាបិទទ្វារ បន្ទាប់ពីរកឃើញ សិស្សម្នាក់ឆ្លងវីរុស Covid 19


សាលា Pharaharuthai Donmuang ដែលមានសិស្ស ២.៥០០ នាក់ នៅក្នុងស្រុក ដនមឿង ប្រទេសថៃ បានត្រូវសម្រេច​ឲ្យ​បិទទ្វារចំនួន ១៤ ថ្ងៃ បន្ទាប់ពីរកឃើញថា មានសិស្សម្នាក់ បានឆ្លងនូវមេរោគ Covid 19 ក្នុងចំណោម ករណីឆ្លងថ្មីដែលបានរកឃើញ ១៩ករណី។ នេះបើតាមសេចក្ដីរាយការណ៍ ពីកាសែតបាងកកប៉ុស្ដិ៍។
សិស្សជាង ២.៥០០ នាក់នៅថៃ ខកខានសិក្សា ដោយសារសាលាបិទទ្វារ បន្ទាប់ពីរកឃើញ សិស្សម្នាក់ឆ្លងវីរុស Covid 19 (រូបភាព៖ Bangkok Post)
ដោយ

ថ្នាក់ដឹកនាំសាលានេះ បាន​ប្រកាសបិទទ្វារបណ្ដោះអាសន្ន នៅថ្ងៃទី ២៧ កុម្ភៈនេះ បន្ទាប់ពី​មានការរាយការណ៍ថា តាយាយ របស់​សិស្សម្នាក់នោះ ត្រូវបាន​ឆ្លង​នូវវីរុស​ Covid 19 បន្ទាប់ពី​ពួកគាត់​បានត្រឡប់មកពី ធ្វើដំណើរកម្សាន្ដជាក្រុម ៥ថ្ងៃ នៅកៅហុកកៃដូ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុននេះ។ ក្មេង​ប្រុស​ ជាចៅ​របស់​យាយតាដែលមានផ្ទុកវីរុសនេះ បានរស់នៅជាមួយគ្នា​នៅក្នុងផ្ទះ ក៏បាន​ឆ្លង​នូវមេរោគនេះដែរ។

តាយាយទាំងពីរនាក់ បាន​ជូន​ចៅប្រុស​របស់គាត់​ទៅសាលា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ មុនពេល​​ពួកគាត់ ពេល​ដែលពួកគាត់​បាន​ធ្វើតេស្ដមេរោគ​ រកឃើញ​វិជ្ជមាន នៅថ្ងៃដដែលនោះ។

ការិយាល័យ​នៃ​គណៈកម្មការ អប់រំឯកជន ត្រូវបាន​ជូនដំណឹង​អំពីការឆ្លង​មេរោគនេះ នៅល្ងាចថ្ងៃអង្គារ ទី​២៦ កុម្ភៈ​នេះ។ សាលា Pharaharuthai Donmuang ដែលមាន​បង្រៀន​សិស្ស​ថ្នាក់​បឋមសិក្សា និងមធ្យម​សិក្សា បានអនុញ្ញាតឲ្យ​សិ្ស ឈប់សម្រាក​កាលពីថ្ងៃអង្គារតទៅ ដើម្បី​ឲ្យពួកគេ​ត្រៀម​ប្រលង​ចុងក្រោយ​របស់ពួកគេ។ ការបិទ​សាលា នឹង​បញ្ចប់ និងបើកឲ្យសិស្សចូលរៀនវិញ នៅ​ថ្ងៃទី ០៩​ ខែមីនា​ខាងមុខ ពោលគឺ​មានរយៈពេល ១៤​ ថ្ងៃ។

ការិយាល័យ​ស្រុក ដនមឿង បាន​ឲ្យដឹងថា មានសិស្ស​ចំនួន ៣០នាក់ក្នុងថ្នាក់​រៀនជាមួយក្មេងប្រុសនោះ និង​មានគ្រូដល់ ១១នាក់ បាន​បង្រៀន​សិស្សទាំងអស់នោះ។ ពួកគេ​ត្រូវបាន​ដាក់ឲ្យនៅ​ដាច់ដោយឡែក​​ពីផ្ទះ ក្នុងរយៈពេល ១៤ថ្ងៃ។ 

ក្មេងប្រុស​មានផ្ទុកមេរោគ​កូរ៉ូណានោះ ត្រូវបាន​បញ្ជុន​ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាលបាល។ នៅមាន​មនុស្ស ប្រហែល ១០០នាក់ផ្សេងទៀត គឺបានជាប់ទាក់ទង​នឹង​មនុស្ស​ដែលត្រូវបាន​គេដាក់​ឲ្យ​នៅដាច់​ដោយឡែក​ខាងលើនេះ ហើយពួកគេ​ក៏ត្រូវ​បានណែនាំ​ឲ្យ​នៅឆ្ងាយ​ពីកន្លែង​ដែលមាន​មនុស្ស​ច្រើន ផងដែរ។  ​

សូមបញ្ជាក់ថា គិតមកទល់​ នឹង​ថ្ងៃទី ២៧ ខែកុម្ភៈនេះ ប្រទេសថៃ មានករណី​ឆ្លង​​វីរុស Covid 19 ចំនួន ៤០ ករណីហើយ។ ខណៈដែល​អ្នកដែលបាន​ឆ្លង​នូវមេរោគនេះ នៅទូទាំងពិភពលោក មាន​ជាង ៨ម៉ឺននាក់ ខណៈអ្នកស្លាប់មាន ២.៧៦៨ នាក់ និងអ្នកដែលត្រូវបាន​ព្យាបាល​សះស្បាយ មាន ៣០.២៨១ នាក់។ ក្រៅពី​ប្រទេសចិន ដែលមាន​ឆ្លង​វីរុស​នេះច្រើនជាងគេ រហូតដល់ប្រមាណជិត ៨ម៉ឺននាក់នោះ ប្រទេសកូរ៉េខាងត្បូ គឺកំពុងឈរបន្ទាប់ពីចិន ដែលមាន​ករណីឆ្លង ចំនួន ១.២៦១ ករណី បន្ទាប់មក គឺអ៊ីតាលី មាន ៣២២ ករណី, ជប៉ុន មាន ១៧៨ ករណី, អៀរ៉ង់មាន ១៣៩ ករណី, សាំងហ្គាពួរមាន ៩១ ករណី, ទីក្រុង​ហុងកុង ៨៩​ ករណី និង​អាមេរិក មាន​៥៧ ករណី៕

None



អត្ថបទបន្ទាប់


សម្ព័ន្ធ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី គាំទ្រ​លោក អាន់វ៉ា ជាបេក្ខជន​នាយករដ្ឋមន្ត្រី

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស​នៅថ្ងៃព្រហស្បតិ៍ (ទី២៦ កុម្ភៈ ២០២០) នេះ ថា សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី Pakatan Harapan ឬ​ប្រែ…

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ថយចុះ៣០%ក្នុងឆ្នាំ២០១៩

ក្នុងឆ្នាំ២០១៩កន្លងទៅ ពលករដែលបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃមានការ ថយចុះប្រមាណ៣០% បើធៀបនឹងឆ្នាំ២០១៨ ពោលគឺថយពីជាង ៩០ពាន់នាក់ មកនៅត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ