
ប៉ុន្តែ ការបើកសាលារៀនឡើងវិញនៅទូទាំងប្រទេសនេះ នឹងចាប់ផ្ដើមជាមួយនឹងការសាកល្បងសិន ក្នុងអំឡុងពេលកូវីដ១៩នេះ ដោយសិស្សត្រូវតម្រូវឲ្យកត់ត្រាទីកន្លែងស្នាក់នៅរបស់ខ្លួន នៅពេលចេញពីរៀន ស្របតាមវិធានការតាមដានករណីកូវីដ១៩ របស់រដ្ឋាភិបាល ។
ការិយាល័យគណៈកម្មការអប់រំមូលដ្ឋានរបស់ប្រទេសថៃ ជាអ្នកចេញសេចក្ដីណែនាំអំពីការបើកសាលារៀនឡើងវិញនេះ ដោយមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា ផងដែរ ។
ក្នុងសេចក្ដីណែនាំ មន្ទីរអប់រំទាំងអស់ត្រូវជូនដំណឹងដល់គ្រប់សាលារៀនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យបើកបង្រៀនពេញលេញឡើងវិញ ប៉ុន្តែ ត្រូវអនុវត្តខ្ជាប់ខ្ជួនបំផុត ទៅតាមវិធានការបង្ការជំងឺឆ្លងដែលចេញដោយក្រសួងសុខាភិបាល ឧ. ជៀសវាងព្រឹត្តិការណ៍ដែលប្រមូលផ្ដុំសិស្សជួបជុំគ្នា កម្មវិធីកម្សាន្ត ឬហ្គេមនានា ៕