តំបន់ចង្កោម SME

តំបន់ចង្កោម SME ដំបូងនៅកម្ពុជា នឹងដាក់ឲ្យដំណើរការ នៅខែតុលាខាងមុខនេះ


អ្នកជំនួញជោគជ័យដ៏លេចធ្លោមួយរូបនៅកម្ពុជា បានអះអាងថា ការបង្កើតតំបន់ចង្កោមសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster នឹងក្លាយជាផ្នែកមួយ ជួយជំរុញដល់ការលូតលាស់របស់វិស័យនេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែល ការអភិវឌ្ឍវិស័យ SME ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាផែនការយុទ្ធសាស្ត្រស្នូលមួយ ដើម្បីធានាបាននូវការរីកលូតលាស់សេដ្ឋកិច្ចប្រកបដោយចីរភាព។
វិនិយោគិនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កំពុងទស្សនារូបគម្រោងតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge
ដោយ

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជា​អគ្គនាយក​នៃសម្ព័ន្ធ​ក្រុមហ៊ុន WorldBridge បាន​លើក​ឡើងថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក កំពុងរៀបចំ និងបង្កើត​គោលការណ៍​នានា​ សម្រាប់​ការបង្កើត តំបន់​ចង្កោម SME ឬហៅថា SME Cluster​ នេះឡើង ខណៈដែល​ការរៀប​ចំ ជិត​សម្រេច​រួចរាល់​ហើយ ដែលអាច​នឹងបើក​ដាក់​ឲ្យដំណើរការ នៅខែ​តុលា ឆ្នាំ២០១៨​នេះ។

លោកឧកញ៉ា បន្ថែម​ទៀតថា ​តំបន់ចង្កោម SMEនេះ គឺមាន​​លក្ខណៈ​ខុសពី តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​សារតែ វាមាន​ទំហំ​ផ្ទៃ​ដី​តូចជាង ពោលគឺ​មាន​ផ្ទៃដី ប្រមាណ​ពី៣ ​ទៅ ៥ហិកតា​ប៉ុណ្ណោះ ហើយនៅ​ជំហាន​ដំបូងនេះ តំបន់​ចង្កោម SME ដំបូងគេ​នៅ​កម្ពុជា នឹងត្រូវ​បង្កើត​ឡើងនៅ​ទីក្រុង​តាខ្មៅ ខណៈដំណាក់​កាល​បន្ទាប់ អាច​នឹងបង្កើត​ឡើងនៅ​ខេត្ត​ព្រះសីហនុ។ 

បើតាម​ការគូស​បញ្ជាក់​ពីលោកឧកញ៉ា​ សៀ ឫទ្ធី លោកឧកញ៉​ក៏​មាន​គោលដៅ បង្កើត​តំបន់​ចង្កោម SME នេះ ឲ្យបាន​កាន់​ច្រើនថែម​ទៀត​ រួមទាំង​នៅតាម​បណ្ដា​ខេត្ត​ក្រុង​នានា ដែល​មានធន​ធាន​វត្ថុធាតុ​សម្រាប់​ការផលិត និងកែច្នៃ ពោលគឺ តំបន់​ចង្កោម SME នឹងរត់​នៅតាម​តំបន់ណា ដែលមាន​សក្ដានុពល​ខ្លាំងសម្រាប់​ការផលិត និងកែច្នៃ ពិសេស​ការផលិត​កែច្នៃ​កសិផល​តែម្ដង។

លោកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់​​បន្ថែម​​ទៀតថា តំបន់​​ចង្កោម SME នេះនឹង​​ជួយដល់​​វិស័យ​​ផលិត​ កែច្នៃរបស់​កម្ពុជា​យ៉ាងខ្លាំង ដោយ​​សារតែ​​វាមាន​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ងាយ​​ស្រួល សម្រាប់​ដំណើរ​​ការផលិត​ និងជួយ​​កាត់បន្ថយ​​ ការចំណាយ​​នានា របស់​ម្ចាស់​​សហគ្រាស​ផងដែរ។ ជាក់ស្ដែង សគ្រាស​​ដែលចូល​​មកក្នុង​​ជា​ចង្កោម​នេះ នឹង​ទទួល​​បានការ​​ផ្ដល់ជូន​ជា​ច្រើន ទាំងការ​រើស​បុគ្គលិក កម្មករ ការវេចខ្ចប់ និងការស្វែង​រកទីផ្សារ​ជូន​ជាដើម ព្រមជា​មួយនឹង​ឱកាសទទួល​បានទុន​ហិរញ្ញវត្ថុ​ផងដែរ។

សូមជម្រាបថា កាលពី​ពេលថ្មីៗ​នេះដែរ ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សៀ ឫទ្ធី ក៏ទើបតែ​បង្កើត​មូលនិធិ​អាជីវកម្ម​ OOCTANE មាន​លក្ខណៈ​ជាការវិនិយោគ​រួម (Venture Capital) ដែល​មានទឹក​ប្រាក់​សរុប ៥លានដុល្លារ សម្រាប់​ផ្ដល់ជា​មូលនិធិ​ទុន​ហិរញ្ញវត្ថុ​ទៅកាន់​អ្នកចាប់​ផ្ដើម​អាជីវកម្ម​ថ្មោង​ថ្មី ក៏ដូចជា​សហគ្រាស​ធុនតូច និងមធ្យមផងដែរ។

បើតាម​ការបង្ហើប​ឲ្យដឹងពី​ឧកញ៉ា​រូបនេះ សហគ្រាស​ ដែលបាន​ចូលរួម​ក្នុងតំបន់​ចង្កោម SME គឺនឹង​ងាយ​ក្នុងការ​ទទួល​បានទុន​ពីមូល​និធិ OOCTANE នេះ ដើម្បី​ចាប់ផ្ដើម និងពង្រីក​អាជីវកម្ម​របស់ពួកគេ​៕ 

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន សរសើរតំបន់អភិវឌ្ឍន៍របស់មហាសេដ្ឋីខ្មែរម្នាក់ថាជា «បុប្ផាលាក់ខ្លួន»

ការអភិវឌ្ឍតំបន់ទីក្រុងរណប នៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងមានស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ខណៈដែលបច្ចុប្បន្ន នៅកម្ពុជាមានទីក្…

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ជាច្រើនកន្លែងត្រូវបានបិទទ្វារ ដោយសារកង្វះគ្រាប់ស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសវៀតណាម ជាច្រើនកន្លែង ត្រូវបានបិទទ្វារ ឈប់ដំណើរការ ដោយសារតែកង្វះ វត្ថុធាតុដើមគ្រាប់ស្វាយចន្ទី សម្រាប់ដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ